
គណបក្សទាំងពីរគ្រោងជជែកពីបញ្ហាសកម្មជនបក្សប្រឆាំងជាប់ឃុំខ្លួននៅកិច្ចប្រជុំលើកក្រោយ
នុប្រធានគណបក្សប្រជាជនកម្ពុជានិងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃសុក្រនេះបានជួបគ្នានៅវិមានរដ្ឋសភា ដោយមន្រ្តីអះអាងថាដើម្បីបន្តពង្រឹងវប្បធម៌សន្ទនារវាងបក្សទាំងពីរហើយការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិអាចនៅត្រូវជជែកនៅជំនួបពេលក្រោយ។