សហ​រដ្ឋអាមេរិ​កជំរុញ​រដ្ឋាភិបាលបើកសិទ្ធិឲ្យអតីតថ្នាក់ដឹកនាំ​CNRPបាន​ឈរឈ្មោះបោះឆ្នោត​

សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញការសោក​ស្តាយ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​សមាជិក​បក្ស​ប្រឆាំង​កាល​ពី​កន្លងមក​ និង​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជាអនុញ្ញាតឲ្យ​បេក្ខ​ជន​តំណាង​រាស្ត្រ​បក្សប្រឆាំងមាន​បេក្ខ​ភាព​ជាថ្មី​ម្តង​ទៀតដែល​អាច​​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខបាន។

វិភាគ៖ អ្វីជាកត្តារារាំងដល់ការវិលត្រឡប់របស់បក្សប្រឆាំង?

នៅថ្ងៃទី១៤ខែឧសភានេះ ជាថ្ងៃដែល គ.ជ.ប. ឈប់ទទួលពាក្យចុះបញ្ជីគណបក្សនយោបាយ សម្រាប់ចូល​រួមប្រកួតប្រ​ជែ​​ង​កា​រ​បោះ​​ឆ្នោ​តជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។

លោក កឹម សុខា ថាការលើកលែងទោសឱ្យលោកមិនមានលក្ខខណ្ឌ និងការដោះដូរអ្វីនោះទេ

ប្រធានស្តីទីបក្សប្រឆាំងលោក កឹម សុខា បានលើកឡើងថា ​ការលើកលែង​ទោសដល់រូបលោកនាពេលថ្មីៗនេះ គឺមានការឯកភាព​គ្នា​ទាំងសងខាង​ដោយគ្មានលក្ខខណ្ឌ និងមិន​មានការដោះដូរអ្វីនោះទេ។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហមុនី ប្រោស​ព្រះ​រាជ​ទាន​លើក​លែង​ទោស កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ទៅ​តាម​ការ​ស្នើ​សុំ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

តុលាការផ្តន្ទាទោស លោក កឹម សុខា ៥ខែនិងពិន័យប្រាក់៨សែនរៀល

សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស លោក កឹម សុខា រយៈពេល៥ខែនិងពិន័យជាប្រាក់ចំនួន​៨ សែនរៀលពាក់ព័ន្ធករណីដែលលោក​បដិសេធមិនចូលខ្លួនតាមការកោះហៅរបស់តុលាការឲ្យធ្វើជាសាក្សី។​

លោក កឹម សុខា បង្ហាញមុខជាសាធារណៈនៅព្រឹកនេះ

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បង្ហាញមុខថ្លែងសារជាសាធារណៈនៅព្រឹកថ្ងៃនេះទៅកាន់អ្នកគាំទ្រ ខណៈលោកនៅក្នុងស្នាក់ការគណបក្សជាង៣ខែ មកនេះដើម្បីគេចចេញពីការចាប់ខ្លួន។

កញ្ញា ធី សុវណ្ណថា (ឆ្វេង) និង​កញ្ញា ស្រីមុំ

តុលាការកោះហៅ ធី សុវណ្ណថា និង ខុម ចាន់តារាទី ហៅស្រីមុំ ចូលបំភ្លឺនៅសប្ដាហ៍ក្រោយ

សាលាដំបូងរាជធានីភ្នំពេញកោះហៅកញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីលើប្រព័ន្ធសង្គមហ្វេសប៊ុក និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ឲ្យចូលបំភ្លឺ និងសាកសួរនៅសប្ដាហ៍ក្រោយពាក់ព័ន្ធនឹងបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីករណីបរិហារកេរ្តិ៍។

កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយខ្សែអាត់ថា​ជាសំឡេង​របស់នាងសន្ទនា​ស្នេហាជាមួយលោក កឹម សុខា​(រូបថតដោយ ហ៊ុយ ឧស្សាហ៍)

កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ សម្រេចចូលបំភ្លឺនៅតុលាការ​នៅថ្ងៃស្អែក

កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលកំពុងរង​ការ​ចោទ​ប្រកាន់​ថាជាស្រីកំណាន់ របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សម្រេចចិត្ត​ចូលខ្លួន​បំភ្លឺនៅថ្ងៃស្អែក តាមការកោះហៅរបស់​តុលាការ ករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។

លោក កឹម សុខា ​ថា​គូ​ប្រជែង​​កំពុង​ប្រើយុទ្ធសាស្ត្រ​ “​កាត់​ក្បាល​ ហើយ​បំបែកខ្លួន​​”​

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ លោក កឹម សុខា ដែលកំពុង​រង​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា លើកឡើង​ថាគូ​ប្រជែង​របស់​ខ្លួន​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រដើម្បី​កំចាត់​ថ្នាក់​ដឹកនាំទាំង​ពីរ​របស់​គណបក្ស​នេះ​ ​រួច​បំបែកអ្នក​គាំ​ទ្រ​តាម​ក្រោយ ដោយ​លោក​ហៅ​យុទ្ធសាស្ត្រ​នេះ​ថា“​កាត់​ក្បាលទាំង​ពីរ​​ហើយ​បំបែក​ខ្លួន​”​។

យុវជន​ ស្រី ចំរើន ថា​សាលាក្រុង​អនុញ្ញាតឲ្យ​ដង្ហែញត្តិ​ទៅផ្ទះលោក​ កឹម សុខា

យុវជន ស្រី ចំរើន ដែលបាន​ចេញមុខជា​បន្ត​បន្ទាប់​ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា បានឲ្យដឹងថាសាលារាជធានីបានអនុញ្ញាតឲ្យ​ក្រុមយុវជនហែញត្តិទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងផ្ទះរបស់លោក កឹម សុខា នៅថ្ងៃអង្គារស្អែក​នេះ។​ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន ប្រាប់​​វីអូឌីថាលោកបានដាក់លិខិតជូនដំណឹងទៅផ្នែក​រដ្ឋបាល​នៃ​សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះហើយ​ថាសាលារាជធានីបានអនុញ្ញាតឲ្យមាន​ការ​ហែ​ញត្តិនោះ​។ លោកបន្តថា៖ “ខ្ញុំដាក់លិខិត​នៅព្រឹកមិញនេះ គា​ត់(ផ្នែករដ្ឋបាល​)​ទទួល​ហើយ​អនុញ្ញាត។ គេ​គ្រាន់តែហាមយើងកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជៀសវាងការបង្កហិង្សា។ យើងគ្រាន់តែសុំគាត់(កឹម សុខា​)បកស្រាយទេ ហើយអត់មានបង្កហិង្សាអ្វី​ទេ”។

ACU ចាត់ការបណ្ដឹងប្រឆាំងលោក កឹម សុខា

អង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដោយអង្គភាពនឹងតម្រូវឲ្យលោក កឹម សុខា ប្រកាសទ្រព្យសម្បត្តិម្ដងទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ