ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ថ្លែង​នៅ​ក្នុងកិច្ចប្រជុំពិភាក្សាវិភាគទៅលើពាក្យបណ្ដឹងរបស់ក្រុមយុវជន

អង្គភាពប្រឆាំងអំពើពុករលួយពិចារណាចាត់ការពាក្យបណ្ដឹងប្រឆាំងលោក កឹម សុខា

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ប្រកាសថា អង្គភាពនឹងធ្វើកោសលវិច័យសំឡេងខ្សែអាត់ដែលត្រូវគេអះអាងថាជាសំឡេងសារសងគ្នារវាងលោក កឹម សុខា ជាមួយនារីកំណាន់ចិត្ត ដោយលោកថា ក្រោយបានលទ្ធផល អង្គភាពនឹងប្រជុំពិភាក្សាម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ដើម្បីសម្រេចថាត្រូវចាត់ការឬមិនចាត់ពាក្យបណ្ដឹងរបស់យុវជនមួយក្រុមប្រឆាំងលោក កឹម សុខា។

រដ្ឋសភា​ឲ្យ​លោក កឹម សុខា បំភ្លឺ​រឿងញត្តិរបស់យុវជន​ឲ្យបានឆាប់

អនុប្រធានទី២នៃ​រដ្ឋសភា លោក ងួន ញ៉ិល បាន​ស្នើ​ឲ្យ​​លោក កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្រ្គោះជាតិ បំភ្លឺ​​រឿង​ញត្តិ​របស់​យុវជនមួយក្រុម ទាក់ទង​នឹង​រឿងអាស្រូវស្នេហា​តាម​ខ្សែ​អាត់សំឡេងដែលត្រូវបានទម្លាយ​តាមប្រព័ន្ធ​សង្គមហ្វេសប៊ុក​។​ នៅ​ក្នុង​លិខិត​មួយ​ចុះថ្ងៃទី​២១ ​ខែមីនា ​អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋាន​​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​សរសេរ​ថា​លោក ងួន ញ៉ិល ប្រធាន​រដ្ឋសភាស្តីទី​កាលពី​លោក ហេង សំរិន អវត្តមានក្នុងប្រទេស បាន​ប្រគល់​​ភារកិច្ច​ឲ្យ​អគ្គលេខា​ធិការ​ដ្ឋាន​រដ្ឋសភា​បញ្ជូន​ញត្តិរបស់​យុវជន​ទៅ​លោក កឹម សុខា។ ​រដ្ឋ​សភា​បញ្ជាក់​ថា​ខ្លួន​បានទទួលញត្តិ​ស្នើ​សុំ​របស់​យុវជន​ឈ្មោះ​​ ស្រី ចំរើន​ ដែលមានខ្លឹម​សារ​ស្នើ​​សុំ​ឲ្យ​លោក កឹម សុខា ឆ្លើយ​បំភ្លឺ​ចំពោះ​ខ្សែ​អាត់​សំឡេង​ស្នេហា​”អសីលធម៌​”ដែលសង្ស័យ​ថា​ជាសំឡេង​របស់លោក កឹម សុខា​​។ រដ្ឋសភា​បញ្ជាក់ថា៖ “…ដើម្បីការពារ​កិត្យានុភាព​របស់​រដ្ឋសភា ការពារ​កិត្តិ​យស​និង​សេចក្តីថ្លៃថ្នូរ​របស់​តំណាងរាស្រ្ត​ ឯក​ឧត្តម​បណ្ឌិត ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់ភារកិច្ច​ឲ្យ​អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា​បញ្ជូន​ញត្តិនេះ​ជូន​ឯក​ឧត្តម”។​ រដ្ឋសភា​បាន​បញ្ជាក់ថា​ការស្នើ​ឲ្យ​បំភ្លឺញត្តិស្នើសុំរបស់យុវជននេះធ្វើឡើង​តាម​មាត្រា​៣៥​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា៖ “ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​និង​វប្បធម៌​របស់​ប្រទេស​ជាតិ”។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​

អង្គភាពប្រឆាំងអំពើពុករលួយប្រជុំវិភាគពាក្យបណ្ដឹងរបស់យុវជន​ដែលប្ដឹងលោក កឹម សុខា

អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកប្រជុំមួយ​នៅ​ថ្ងៃ​អង្គារស្អែកនេះ ដើម្បី​វិភាគទៅលើពាក្យបណ្ដឹងរបស់យុវជន​មួយ​ក្រុម​ដែល​បានប្ដឹងប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ដោយ​​ពួកគេ​ចោទ​ថា​បានផ្ដល់លុយឲ្យនារីម្នាក់​ទិញផ្ទះនិងដី។​ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិន​ទៀង ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថាលោក​បាន​ទទួល​ពាក្យ​បណ្តឹង​របស់ក្រុម​យុវជន​តាំងពី​ថ្ងៃសុក្រសប្ដាហ៍មុន។ លោកបន្តថាអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​បើក​កិច្ចប្រជុំមួយនៅព្រឹក​ថ្ងៃ​អង្គារ ថា​ត្រូវចាត់ការ​ឬ​យ៉ាងណា។ លោក​មាន​ប្រសាសន៍ថា៖ “ថ្ងៃអង្គារ​ម៉ោង ៩ព្រឹក យើងនឹងប្រជុំ​ដោះស្រាយ យើងនិងអញ្ចើញម្ចាស់ប្ដឹងមកស្ដាប់ការវិភាគរបស់យើង ហើយអ្នកសារព័ត៌មានក៏អាចចូលស្ដាប់បានដែរ”។

និស្សិត​ប្តឹង​កញ្ញាស្រីមុំពី​បទឆបោក ​ក្រោយ​នាង​បដិសេធរឿង​អាស្រូ​វស្នេហាជាមួយលោក កឹម សុខា

និស្សិតមួយ​ក្រុម​ដែល​​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រ​ធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម​ សុខា បកស្រាយ​​​រឿង​ខ្សែអាត់​​សំឡេងសាសងស្នេហា​ជាមួយ​ស្រីកំណាន់ បាន​ដាក់ពាក្យ​ប្តឹង​នារីម្នាក់នោះ​ពី​បទឆ​បោក បន្ទាប់ពី​នាងដិសេធថា​ខ្សែអាត់សំឡេង​នោះ​មិន​មែនជា​សំឡេងរបស់​នាង។និស្សិត​​មួយ​ក្រុមដែល​មាន​លោក ស្រី ចំរើន ជា​តំណាង នៅ​រសៀល​ថ្ងៃ​សុក្រនេះបាន​ធ្វើ​សន្និសីទសារព័ត៌​មាន​មួយដើម្បី​​បង្ហាញ​ថា​សំឡេង​ក្នុង​ខ្សែអាត់នោះ​ពិត​ជា​សំឡេង​សាសងស្នេហារវាងកញ្ញា ខុម ចាន់ដារ៉ាទី ហៅ​ស្រី​មុំនិង​លោក កឹម សុខា។​

ក្រុមយុវជនដែលធ្វើ​ការតវ៉ា​ក្នុង​វេទិកា​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ(រូបថត៖ កែវ រដ្ឋា)

យុវជន​ប្រមាណ​១០​នាក់​បន្ត​ទាមទារ​ឲ្យ​លោក​កឹម សុខា បកស្រាយ​ខ្សែអាត់​សំឡេង

ក្រុម​យុវជន​ដែល​អះអាង​ថា ជា​ក្រុម​និស្សិត​ប្រមាណ​១០​នាក់​នៅ​បន្ត​ទាមទារនៅ​វេទិកា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​នេះ​ឲ្យ​លោក​កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់​សំឡេង​ពាក់ព័ន្ធរឿង​ស្នេហាលួចលាក់​ជា​មួយ​ស្រីក្មេង​។​

​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជួបអ្នកគាំទ្រ​របស់​ខ្លួន​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​លោក​កឹម សុខា​បន្ត​បកស្រាយ​គោល​នយោបាយ​មិន​បកស្រាយ​ការ​ចោទប្រ​កាន់

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជា​តិលោក​កឹមសុខា នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បន្ត​បកស្រាយ​ពី​គោលនយោបាយ​ដែល​ត្រូវអនុវត្ត​ពេល​គណបក្ស​របស់​លោក​ជាប់​ឆ្នោត តែ​មិន​បានបកស្រាយ​ខ្សែអាត់​សំឡេង​ដែល​មាន​ការចោទប្រកាន់​ថា លោក​លួចលាក់​ស្នេហា ជាមួយ​ស្រីក្មេង​នោះទេ​។​
នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក កឹម សុខា ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ លោក​កឹម សុខា ថ្លែង​សារ​ទៅកាន់​អ្នក​កាន់​គាំទ្រ​ដូច​ពេលដែល​លោក​ទៅ​ជួប​អ្នកគាំទ្រ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ពេល​កន្លងមក ដោយ​លោក​បញ្ជាក់​ប្រាប់​សកម្មជន​និង អ្នកគាំទ្រ​របស់​ខ្លួន​ឲ្យ​ប្រកាន់​ជំហរក្នុង​ការប្រកួតប្រជែង​តែ​គោល នយោបាយ ឬ​វិធី​នយោបាយ​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ ហើយមិនចាំបាច់​ឈ្លោះ​រវាង​បុគ្គល និង បុគ្គល​ទេ​

អ្នកស្រាវជ្រាវថាបក្សប្រឆាំងកុំឆ្លើយតបនឹងសំឡេងដែលថាលោក​ កឹម សុខា មានស្នេហាលួចលាក់

អ្នកសិក្សាផ្នែកនយោបាយនិងការអភិវឌ្ឍសង្គមមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថាគណ​បក្ស​​​ប្រឆាំង​គួ​រក្សា​​​​ភាព​ស្ងៀមស្ងាត់ជាជាងឆ្លើយតបទៅនឹងការលួចបញ្ចេញខ្សែអាត់សំឡេងដែលអះអាង​ថាលោក កឹម សុខា ​មានស្នេហា​លួច​លាក់។​

លោក កឹម សុខា៖ យើងមិនត្រូវធ្វើតាមអារម្មណ៍ឬធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុង​ត្រូវបាន​ទម្លាយ​​រឿង​អាស្រូវ​ស្នេហា​ នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​សរសេរនៅលើហ្វេសប៊ុក​របស់​លោកថា”​យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ ធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ” និង​ត្រូវប្រកាន់​ខ្ជាប់នូវឃ្លាថា”កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”។​

បក្សប្រឆាំងរំឭកសកម្មជនកុំឲ្យចូលអន្ទាក់នៃអំពើហិង្សនាំឲ្យបាត់ឱកាសឈ្នះការបោះឆ្នោត

មេដឹកនាំគណបក្សបក្សប្រឆាំងផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនឲ្យអត់ធន់ក្នុងកម្រិតខ្ពស់បំផុត ធ្វើយ៉ាងណាកុំឲ្យធ្លាក់ក្នុងអន្ទាក់នាំទៅរកអំពើហិង្សាគ្រប់រូបភាព ដោយមេដឹកនាំបក្សប្រឆាំងថា មានតែការអត់ធ្មត់ទេ ទើបអាចឲ្យគណបក្សនេះឈានទៅឈ្នះការបោះឆ្នោតនាពេលខាងមុខ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោក ហ៊ុន សែន ព្រមានបក្ស​ប្រឆាំងកុំ​យក​សមិទ្ធផលរដ្ឋាភិបាល​មក​កេងចំណេញនយោបាយ

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ផ្ញើ​សារ​ព្រមាន​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​យក​សមិទ្ធ​ផល​ដែល​រដ្ឋា​ភិបាល​សម្រេច​បាន​ទៅ​ធ្វើ​ជា​ការ​ឃោសនា​កេង​ចំណេញ​នយោបាយ​។លោក ហ៊ុន សែន បាន​សរសេរ​បែប​នេះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ ជា​ការ​ប្រតិកម្ម​ទៅ​នឹង​ប្រធាន​ស្តីទី​គណ​បក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ទី២០​ ខែកុម្ភៈ​ ថា ដោយ​សារ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ទើប​រដ្ឋា​ភិបាល​ឈប់​យក​លុយ​ផ្លូវ​ជាតិ​លេខ៤​ និង​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជ​ការ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ