[:en]អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងជួបគ្នានៅល្ងាចថ្ងៃស្អែកនេះ នៅវិមានរដ្ឋសភាដែលមន្រ្តីគណបក្សទាំងពីរអះអាងថាដើម្បីបន្តការចរចាបញ្ហាសេសសល់និងលើកកម្ពស់វប្បធម៌សន្ទនា។
លោក សុខ ឥសាន មានប្រសាសន៍ថាពិតជាមានជំនួបនៅថ្ងៃស្អែកមែន តែលោកមិនអាចបញ្ជាក់ថាតើភាគីខាងណាសុំជួបនោះទេ។ លោកក៏មិនទាន់អាចបញ្ជាក់ពីមូលហេតុអ្វីបានជាមានជំនួបនេះ ហើយមានរបៀបវារៈអ្វីខ្លះនោះទេ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមិនទាន់ដឹងកម្មវត្ថុនៃការជួបគ្នាហ្នឹងទេ គ្រាន់តែដឹងថានៅក្រោមក្របខ័ណ្ឌវប្បធម៌សន្ទនា”។
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក អេង ឆៃអ៊ាង បានបញ្ជាក់ថាជំនួបនេះគឺជាជំនួបដូចលើកមុន”ដែលលោកថាដើម្បីពង្រឹងវប្បធម៌សន្ទនានិងជជែកលើបញ្ហាដែលនៅសេសសល់ដូចជាបង្កើនវប្បធម៌សន្ទនានិងច្បាប់សហជីពជាដើម។ លោកបានបដិសេធមិនអត្ថាធិប្បាយ នៅពេលសួរថាតើនឹងមានរបៀបវារៈអ្វីទាក់ទងនឹងសកម្មជនគណបក្សសង្រ្គោះជាតិនិងសមាជិកព្រឹទ្ធសភាដែលកំពុងជាប់ពន្ធនាគារ។
គួរបញ្ជាក់គម្រោងជំនួបនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានបញ្ចប់កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅអាមេរិកហើយនឹងមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃព្រហស្បតិ៍នេះ។ កាលពីក្នុងជំនួបកំពូលនៅលើទឹកដីអាមេរិកនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ឲ្យដឹងថាលោកបានសង្កត់ធ្ងន់ទៅមេដឹកនាំអាស៊ានទាំង១០ប្រទេសថាអ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដាក់ពន្ធនាគារដោយសារការបញ្ចេញមតិរបស់ពួកគេនោះទេ។
លោក អូបាម៉ា បានថ្លែងថា៖ “ខ្ញុំបានបញ្ជាក់ច្បាប់ថាសហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយប្រទេសជាសមាជិកអាស៊ានដែលកំពុងធ្វើការលើកតម្កើងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នគនេយ្យភាពនិងសិទ្ធិមនុស្សជាសាកលសម្រាប់ប្រជាជនទាំងអស់”។
លោកបញ្ជាក់បន្ថែមថា៖ “គ្មាននរណាម្នាក់ រួមទាំងអ្នកមកពីបក្សនយោបាយប្រឆាំងគួរត្រូវបានឃុំខ្លួននិងដាក់ពន្ធនាគារដោយសារការបញ្ចេញមតិធម្មតារបស់ពួកគេ”។ លោក អូបាម៉ាមិនបានបញ្ជាក់ចំប្រទេសណាមួយនោះទេ។
មុននឹងកិច្ចប្រជុំកំពូលនេះ សមាជិកព្រឹទ្ធសភាអាមេរិក៧រូបមកពីគណបក្សប្រជាធិបតេយ្យ បានសរសេរលិខិតមួយច្បាប់ចុះថ្ងៃទី១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ ដោយអំពាវនាវឲ្យអនុញ្ញាតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី វិលចូលស្រុកវិញ ដោះលែងសកម្មជនសិទ្ធិមនុស្សនិងបង្ហាញក្តីបារម្ភលើបញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
លោក ហ៊ុន សែន បានឲ្យដឹងថាលោកបញ្ជាឲ្យមន្រ្តីបញ្ជូនលិខិតនោះទៅវិញ ដោយថាលិខិតនោះមានអត្ថន័យ”ជេរ”រូបលោក៕[:kh]អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងជួបគ្នានៅល្ងាចថ្ងៃស្អែកនេះ នៅវិមានរដ្ឋសភាដែលមន្រ្តីគណបក្សទាំងពីរអះអាងថាដើម្បីបន្តការចរចាបញ្ហាសេសសល់និងលើកកម្ពស់វប្បធម៌សន្ទនា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាពិតជាមានជំនួបនៅថ្ងៃស្អែកមែន តែលោកមិនអាចបញ្ជាក់ថាតើភាគីខាងណាសុំជួបនោះទេ។ លោកក៏មិនទាន់អាចបញ្ជាក់ពីមូលហេតុអ្វីបានជាមានជំនួបនេះ ហើយមានរបៀបវារៈអ្វីខ្លះនោះទេ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមិនទាន់ដឹងកម្មវត្ថុនៃការជួបគ្នាហ្នឹងទេ គ្រាន់តែដឹងថានៅក្រោមក្របខ័ណ្ឌវប្បធម៌សន្ទនា”។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថាជំនួបនេះគឺជាជំនួបដូចលើកមុន”ដែលលោកថាដើម្បីពង្រឹងវប្បធម៌សន្ទនានិងជជែកលើបញ្ហាដែលនៅសេសសល់ដូចជាបង្កើនវប្បធម៌សន្ទនានិងច្បាប់សហជីពជាដើម។ លោកបានបដិសេធមិនអត្ថាធិប្បាយ នៅពេលសួរថាតើនឹងមានរបៀបវារៈអ្វីទាក់ទងនឹងសកម្មជនគណបក្សសង្រ្គោះជាតិនិងសមាជិកព្រឹទ្ធសភាដែលកំពុងជាប់ពន្ធនាគារ។
គួរបញ្ជាក់គម្រោងជំនួបនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានបញ្ចប់កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅអាមេរិកហើយនឹងមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃព្រហស្បតិ៍នេះ។ កាលពីក្នុងជំនួបកំពូលនៅលើទឹកដីអាមេរិកនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ឲ្យដឹងថាលោកបានសង្កត់ធ្ងន់ទៅមេដឹកនាំអាស៊ានទាំង១០ប្រទេសថាអ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដាក់ពន្ធនាគារដោយសារការបញ្ចេញមតិរបស់ពួកគេនោះទេ។
លោក អូបាម៉ា បានថ្លែងថា៖ “ខ្ញុំបានបញ្ជាក់ច្បាប់ថាសហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយប្រទេសជាសមាជិកអាស៊ានដែលកំពុងធ្វើការលើកតម្កើងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នគនេយ្យភាពនិងសិទ្ធិមនុស្សជាសាកលសម្រាប់ប្រជាជនទាំងអស់”។
លោកបញ្ជាក់បន្ថែមថា៖ “គ្មាននរណាម្នាក់ រួមទាំងអ្នកមកពីបក្សនយោបាយប្រឆាំងគួរត្រូវបានឃុំខ្លួននិងដាក់ពន្ធនាគារដោយសារការបញ្ចេញមតិធម្មតារបស់ពួកគេ”។ លោក អូបាម៉ាមិនបានបញ្ជាក់ចំប្រទេសណាមួយនោះទេ។
មុននឹងកិច្ចប្រជុំកំពូលនេះ សមាជិកព្រឹទ្ធសភាអាមេរិក៧រូបមកពីគណបក្សប្រជាធិបតេយ្យ បានសរសេរលិខិតមួយច្បាប់ចុះថ្ងៃទី១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ ដោយអំពាវនាវឲ្យអនុញ្ញាតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី វិលចូលស្រុកវិញ ដោះលែងសកម្មជនសិទ្ធិមនុស្សនិងបង្ហាញក្តីបារម្ភលើបញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
លោក ហ៊ុន សែន បានឲ្យដឹងថាលោកបញ្ជាឲ្យមន្រ្តីបញ្ជូនលិខិតនោះទៅវិញ ដោយថាលិខិតនោះមានអត្ថន័យ”ជេរ”រូបលោក៕[:]