
គ្រោះអគ្គិភ័យក្នុងអំឡុងបុណ្យចូលឆ្នាំចិនឆ្នាំនេះកើតឡើង១១លើក ថយចុះជាងឆ្នាំមុន
គ្រោះអគ្គិភ័យក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ក្នុងរយៈពេល៤ថ្ងៃមកនេះ បានកើតឡើងចំនួន១១លើក ដែលចំនួននេះមានការថយចុះ៣ករណី បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។