រដ្ឋាភិបាលកាត់ដី៥ពាន់ហិកតាក្នុងតំបន់ជម្រកសត្វព្រៃភ្នំគូលែនព្រហ្មទេពជាតំបន់សហគមន៍

រដ្ឋាភិបាលសម្រេចកាត់ដី៥ពាន់ហិកតាក្នុងតំបន់ជម្រកសត្វព្រៃភ្នំគូលែនព្រហ្មទេព ក្នុងស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ជា​តំបន់​​សហ គមន៍ សម្រាប់ចែក​​ជូន​ប្រជា​ពលរដ្ឋ​ដែលរស់នៅមូល​ដ្ឋាន។​ នៅក្នុងអនុក្រឹត្យមួយចុះថ្ងៃទី៦ ខែមករា ដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ត្រូវ​បានកំណត់ ជាតំបន់សហ គមន៍​ដែន​ជម្រកសត្វព្រៃគូលែន ព្រហ្មទេព លើ​ផ្ទៃ​ដី​សរុប​ចំនួន​៥ពាន់​ហិកតា សម្រាប់ផ្តល់ជូនប្រជាពល​រដ្ឋដែល​រស់នៅក្នុងមូលដ្ឋាន ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំយាងនិងឃុំកន្ទួត ស្រុកជាំក្សា​ន្ត ខេត្តព្រះវិហារ។

មន្ត្រីសង្គម​ស៊ីវិលថាសកម្មជនដីធ្លី២នាក់នៅខេត្តកំពង់ស្ពឺត្រូវចាប់ខ្លួន

មន្ត្រីសង្គមស៊ីវិលអះអាងនៅថ្ងៃសុក្រនេះថាតុលាការខេត្តកំពង់ស្ពឺបានចាប់ខ្លួនស្ត្រីជាសកម្មជនដីធ្លីពីរនាក់ ​នៅ​​​ភូមិថ្មី ឃុំសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងជម្លោះដីធ្លីអូសបន្លាយមួយលើ​ទំហំ​ដីជាង​១០​០០​ហិ​ក​តា។មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូ ប្រចាំខេត្តកំពង់ស្ពឺ លោក អ៊ុង សុមិទ្ធិ ឲ្យVODដឹងថានៅវេ​លាម៉ោង១០ព្រឹកថ្ងៃទី១១ខែមីនានេះ ស្ត្រីជាសកម្មជនដីធ្លី២នាក់ គឺអ្នកស្រី យូ រ៉ុន អាយុ៥១ឆ្នាំ និង​អ្ន​ក​ស្រី​ អ៊ីត រុំ អាយុ៥៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពេលដែលពួកគេត្រូវបានតុលាការខេត្តនេះ កោះ​​ហៅ​​ឲ្យ​ចូលបំភ្លឺ នៅតុលាការ ទាក់ទិននឹងជម្លោះដីធ្លីមួយកន្លែងនៅ ស្រុកភ្នំស្រួខេត្តកំពង់ស្ពឺ។

គ្រឿងចក្រនិងរថយន្ដ៧គ្រឿងរបស់ក្រុមហ៊ុនចិនត្រូវអ្នកភូមិឃាត់ទុក

ប្រជាពលរដ្ឋនៅខេត្ដព្រះវិហារឲ្យដឹងថាគ្រឿងចក្រមួយគ្រឿង​និងរថយន្ដដឹកដីនិងប្រេងមួយចំនួន​របស់ក្រុមហ៊ុន​ចិន ត្រូវ​បាន​ពួកគាត់ចាប់ឃាត់ទុក ដើម្បីទាមទារឲ្យអាជ្ញាធរដោះ​ស្រាយ។​

ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន

មន្រ្តី​ជាន់​ខ្ពស់​​ជំរុញ​​ឲ្យ​​ដោះ​ស្រាយ​​ជម្លោះ​ដី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​”បដិវត្តន៍ដីធ្លី​”​

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលដែល​ទទួល​បន្ទុក​ការ​ដោះស្រាយទំនាស់ដីធ្លី​​បាន​ជំរុញ​ឲ្យស្ថាប័​នពាក់ព័ន្ធ​ពន្លឿ​ន​​កា​រដោះស្រាយបញ្ហាដីធ្លីឲ្យមាន”តម្លាភាព” ដែលលោកថាដើម្បីទប់​ស្កាត់ការធ្លាក់​ចុះប្រជាប្រិយ​ភាព​​​រប​ស់រ​ដ្ឋាភិបាលនិង​លទ្ធភាពនៃ​”បដិវត្តន៍ដីធ្លី”។​ ក្នុងពិធីបើកសន្និ​បាតបូកសរុបការងារឆ្នាំ២០១៥និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងរៀបចំ​ដែនដីន​គ​ររូបនីយកម្មនិងសំណង់ ដែលធ្វើឡើង​នៅ​ថ្ងៃចន្ទនេះ ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន បានទទួលស្គាល់ថាជម្លោះដីធ្លីគឺជាដើមចបមួយ​ដែលធ្វើឲ្យគណ​បក្សប្រជា​ជន​កម្ពុជា​បា​នធ្លា​ក់​ចុះ​ប្រជាប្រិយ​ភាពនៅពេលបោះឆ្នោតកាល២០១៣កន្លងទៅ។

​ពលរដ្ឋ​ខេត្តកំពតចោទឧកញ៉ា និងភរិយា​បញ្ចុះបញ្ចូលឲ្យ​លក់​​ដីសម្បទាន​សង្គម​កិច្ច​

ដំរី​ផុង​ជា​តំបន់​មួយ​នៅ​ជិត​ជើង​ភ្នំ​ដែល​ប្រជា​សហ​គមន៍​ហៅ​តៗ​គ្នា ​ដោយ​កាល​ពី​មុន​តំបន់​នោះ​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ។ តំបន់​នេះ​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​​ព្រៃពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ ​ខេត្ត​កំពត​ និង​មាន​ចម្ងាយ​ជាង​៦០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ស្រុក​ឈូក​។ ប្រសិន​បើ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ ត្រូវ​ឆ្លង​កាត់​ផ្លូវ​គ្រួស​ក្រហម កាត់​អូរ​ ព្រៃ​ព្រិច និង​ដើម​ថ្លុង ដោយ​ត្រូវ​ចំណាយ​ពេល​ជាង​១​ម៉ោង​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ