ព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះត្រួតពិនិត្យនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីបង្ការនិងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹកជុំវិញបឹងទន្លេសាបយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

អាវុធហត្ថខេត្តបាត់ដំបង បញ្ជូនមនុស្ស៧នាក់ទៅតុលាការរឿងឈូសឆាយដីព្រៃលិចទឹកនៅបឹងទន្លេសាប

កងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនមនុស្ស៧នាក់ទៅតុលាការ ពាក់ព័ន្ធនឹង​ការឈូសឆាយដីព្រៃលិចទឹកនៅតំបន់ការពារបឹងទន្លេសាប ក្រោយមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែន និងមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីព្រៃលិចទឹក ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រុមការងារ​ចម្រុះ​របស់​រដ្ឋាភិបាល ចុះ​ស្រាវជ្រាវ​បទល្មើស​ទន្ទ្រាន​ដីព្រៃ​លិចទឹក​បាន​២ខេត្ត​ហើយ

ក្រុមការងារចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ទន្ទ្រានដីខុសច្បាប់​នៅតាមដងទន្លេសាប បាន​ចុះ​ស្រាវជ្រាវបទល្មើស​នៃការលួចកាប់ព្រៃនិងទន្ទ្រាន​ដីខុសច្បាប់នៅខេត្តចំនួន២រួច​ហើយ ហើយ​និង​បន្ត​ការងារនេះរហូតដល់គ្រប់ខេត្ត​ទាំង៥ដែលស្ថិតនៅជាប់ដងទន្លេសាប។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំគណៈប្រតិភូអន្តរក្រសួង និងមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីព្រៃលិចទឹក ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

វិភាគ៖ វិធានរឹបអូសដីជុំវិញបឹងទន្លេសាបបង្ហាញឱ្យឃើញបញ្ហាអ្វីខ្លះ?

តាមរយៈសារសំឡេង​ជាង២៣នាទី នាថ្ងៃទី​២៨ ខែ​វិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់ទៅ​​ក្រសួងដែនដី មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួន ឱ្យចេញប្រតិបត្តិការ​រួមគ្នាជាបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងការស្រាវជ្រាវពីក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំ​ដោយលោក សុខ ទូច ដោយរកឃើញការរំលោភដីព្រៃលិចទឹកជាច្រើនពាន់ហិកតានៅតំបន់បឹងទន្លេសាប។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ