លោក ហ៊ុន សែន៖ ទោះក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​បន្ត​លើក​ឡើង​ពី​តម្លៃ​​សន្តិភាព ដោយ​ថា ទោះ​ជា​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​ថែ​រក្សា​ការពារ​សន្តិភាព​ឲ្យ​បាន។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​សរសេរ​ថា សន្តិភាព និង​ការ​រីក​ចម្រើន​សព្វ​ថ្ងៃ​នេះ បាន​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព និង​ជីវិត​រស់នៅ​កាន់​តែ​ល្អ​ប្រសើរ។

បក្ស​ប្រឆាំង​គ្រោង​ជ្រើស​តាំង​មេដឹកនាំ​ថ្មី​នៅ​ដើម​ខែ​ក្រោយ​​បន្ទាប់​ពី​មេ​បក្ស​លា​លែង

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជ្រើស​តាំង​មេដឹកនាំ​ថ្មី​របស់​ខ្លួន នៅ​ដើម​ខែ​មីនា​​ខាង​មុខ​នេះ បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​នេះ បាន​ប្រកាស​លា​លែង​ពី​តំណែង កាល​ពី​ជាង ១០​ថ្ងៃ​មុន។​ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា គណៈបក្ស​ប្រឆាំង​មួយ​នេះ គ្រោង​រៀបចំ​សមាជ​វិសាមញ្ញ​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមីនា​ ខាង​មុខ​នេះ នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស។

បក្សប្រឆាំងមិនចូលប្រជុំពិនិត្យការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយទេ​

គណបក្ស​សង្គ្រោះជាតិ​បដិសេធ​ចូល​រួម​ក្នុង​ការ​ប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​នៃ​គណបក្សន​យោបាយ នៅ​រដ្ឋ​សភា​នៅ ថ្ងៃស្អែកនេះ​។​ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូឌី​​ថា តំណាង​រាស្ត្រ​គណបក្ស​របស់​លោក​សម្រេច​មិន​ចូល​រួម​ប្រជុំ​ពិ​ភាក្សា និង​អនុម័ត​ច្បាប់​ស្តី​ពី​គណបក្សន​យោបាយ​នោះ​ទេ​។

លោក ​ហ៊ុន​ ម៉ាណែត ជួបពិភាក្សាពីកិច្ចសហប្រតិបត្តិការជាមួយ​ឯកអគ្គរដ្ឋទូតអាមេរិក​

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្ រីហ៊ុន សែន គឺលោក ហ៊ុន​ ម៉ាណែត បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា និងការប្រឆាំងភេរវកម្មជាមួយ​ភាគីអាមេរិក។​​ យោងតាមគេហទំព័រស្ថានទូតអាមេរិក​ប្រចាំកម្ពុជាបានឲ្យដឹងថា លោក ហ៊ុន ម៉ាណែត និងលោក William Heidt បានទទួលទានអាហារថ្ងៃត្រង់​កាលពីថ្ងៃទី១៧ខែកុម្ភៈ នៅ​និវាសដ្ឋានរបស់លោកឯកអគ្គរដ្ឋទូត។

បក្សប្រឆាំងទុកតំណែងប្រធានបក្សរបស់លោក សម រង្ស៊ី ឲ្យនៅទំនេរ

មន្ត្រីអះអាងថា ការជ្រើសរើសមេបក្សថ្មី មកជំនួសតំណែងលោក សម រង្ស៊ី នឹ​ង​ត្រូ​វធ្វើឡើង​ប្រមា​ណជា​ពីរ​ឆ្នាំទៀត ដោយថាជាការអនុវត្តតាមលក្ខខន្តិកៈ​រប​ស់​គ​ណ​ប​ក្ស​​ ពោលគឺរក្សា​តំណែងប្រ​ធាន​គ​ណប​ក្ស​ប្រឆាំងនេះ​​​ឲ្យនៅទំនេរ ខណៈស្ថានការណ៍​នយោបាយកំពុងតានតឹង។

លោក កឹម សុខា ដឹកនាំ​បក្ស​ប្រឆាំង​បណ្ដោះ​អាសន្ន​ ក្រោយ​លោក សម រង្ស៊ី ​លា​លែង

គណបក្ស​សង្គ្រោះជាតិ​ នៅ​រសៀល​ថ្ងៃ​នេះ បាន​សម្រេច​ប្រគល់​សិទ្ធិ​ទៅ​លោក កឹម សុខា ដឹកនាំ​ជា​បណ្ដោះ​អាសន្ន មុន​នឹង​មាន​ការ​ជ្រើស​រើស​ប្រធាន​ថ្មី។ លោក សម រង្ស៊ី បាន​ប្រកាស​លា​លែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​គ្រាន់​តែ​បញ្ជាក់​ប្រាប់​ថា ដោយសារ​តែ​មូល​ហេតុ​ផ្ទាល់​ខ្លួន។

ក្រុម​សង្គម​ស៊ីវិល​បញ្ចេញ​មតិ​ចម្រុះ​ក្រោយ​ពី​លោក សម រង្ស៊ី លាលែង​ពី​បក្ស

អ្នកវិភាគ និងក្រុមអង្គការសង្គ​សស៊ីវិលមួយចំនួន បានប្រើបណ្តាញសង្កម បង្ហាញទស្សនៈផ្លាល់ខ្លួនថា ការ​ដែ​​លលោក សម រង្ស៊ី ប្រកាសឈប់ធ្វើជាប្រធានគណបក្សប្រឆាំង ពួកគេថា ជាគំរូបញ្ជាក់ថា មិ​នក្រាញ​អំណា​​ច និង​ថា ជាចរន្តចង់ជំរុញឲ្យដល់គោលដៅនៃផ្លាស់ប្តូរដោយសន្តិវិធី ក្រោយការបោះឆ្នោត។ ក្នុង​លិខិតចុះថ្ងៃទី១១ ខែកុម្ភៈ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅ​និរ​ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​នោះ​ បាន​ប្រកាសថា លោកសុំឈប់ធ្វើជាមេបក្សប្រឆាំ​ងដ៏ធំមួយ​នេះ ​ចាប់​ពី​ថ្ងៃ​​​​ចុះ​ហ​​ត្ថលេ​​​ខានេះទៅ ដោយគ្រាន់​តែ​ប្រាប់​ថា មាន​មូល​ហេតុល​ផ្ទាល់ខ្លួន។

ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី

អ្នក​វិភាគ លោក មាស នី ចាត់​ទុក​មេបក្ស​ប្រឆាំង​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​ដឹកនាំ​កម្ពុជា

អ្នក​វិភាគ​នយោបាយ​កម្ពុជា លោក​បណ្ឌិត មាស នី បាន​ចាត់​ទុក​ការ​លាលែង​ពី​តំណែង​របស់​លោក សម រង្ស៊ី ជា​គំរូ​មួយ​សម្រាប់​អ្នក​ដឹកនាំ​កម្ពុជា ដែល​មិន​លោភ​លន់​នឹង​អំណាច។​ក្នុង​លិខិត​មួយ​ច្បាប់​ដាក់​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​បាន​លា​លែង​ពី​តំណែង​ជា​ប្រធាន​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​តទៅ។

លោក កឹម សុខា ថា លោក សម រង្ស៊ី សម្រេច​ចិត្ត​ប្រកប​ដោយ​កិត្តិយស

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​នេះ បានចាត់​ទុក​ថា ជា​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​កិត្តិយស ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​គណបក្ស​ជា​ធំ។ ក្នុង​លិខិត​មួយ​ច្បាប់​ដាក់​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​បាន​លា​លែង​ពី​តំណែង​ជា​ប្រធាន​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​តទៅ។

លោក សម រង្ស៊ី ​ថា ​នៅ​តែ​​ប្រឆាំង​របប​ផ្ដាច់ការ​ ទោះបី​បក្ស​កាន់​អំណាច​ប៉ង​រាំង​ខ្ទប់​ផ្លូវ​នយោបាយ

មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី បាន​ចាត់​ទុក​ខ្លួន​លោក​ថា នៅ​តែ​ជា​និមិត្ត​រូប​​នៃ​ការ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះបី​ជា​គណបក្ស​កាន់​អំណាច​គ្រោង​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត ក្នុង​បំណង​រាំង​ខ្ទប់​ផ្លូវ​នយោបាយ​លោក​ក៏​ដោយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ