អ្នកស្រី មួរ សុខហួរ អំពាវ​នាវ​ទៅ​ពលរដ្ឋ​ឲ្យ​រើស​មេដឹកនាំ​មូលដ្ឋាន​មាន​ឆន្ទៈ​ដូច​អតីត​មេ​បក្ស​ប្រឆាំង

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ទៅ​តាម​ឃុំ​សង្កាត់ ដែល​មាន​ឆន្ទៈ​ការពារ​ផល​ប្រយោជន៍​ជាតិ និង​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ ដូច​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។​ នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​នេះ អ្នកស្រី មួរ សុខហួរ បាន​ថ្លែង​ថា អ្នកស្រី​ចង់​ឲ្យ​ពលរដ្ឋ​រួម​គ្នា​កសាង​សង្គម​មួយ តាម​រយៈ​ការ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ឃុំ​សង្កាត់​ល្អ មាន​សីលធម៌ មាន​ឆន្ទៈ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​

លោក​ផៃ ស៊ីផាន​

លោក ផៃ ស៊ីផាន ប្រកាស​ចាត់​វិធានការ​លើ​អ្នក​ប្រមាថ​សព​លោក សុខ អាន

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន បាន​ប្រកាសថា នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​លោ​ក ផៃ ស៊ីផាន ថា បាន​ប្រមាថ​ទៅ​លើ​សព​លោក សុខ អាន។ លោក សុខ អាន ដែល​ជា​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ ជាឧប​នាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ផង​នោះ ត្រូវ​បាន​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ​ប្រកាស​ថា បាន​ទទួល​មរណភាព​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មីនា​កន្លង​មក​នេះ។

បក្ស​កាន់​អំណាច​ស្នើ​រ៉ាប់​រង​ការ​ចំណាយ​លើ​សព​លោក សុខ អាន ក្រោយ​រង​ការ​រិះគន់

គណបក្ស​កាន់​អំណាច​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រកាស​រ៉ាប់​រង​ការ​ចំណាយ​លើ​ពិធី​បុណ្យ​សព​លោក សុខ អាន និង​ស្នើ​ឲ្យ​បង្វែរ​ថវិកា​ចំណាយ​នោះ​ ទៅ​ឲ្យ​រដ្ឋ​វិញ។
លោក សុខ អាន បាន​ទទួល​មរណភាព​កាល​ពីព្រលប់​​ថ្ងៃ​ទី​១៥ ខែ​មីនា​នេះ ហើយ​រដ្ឋាភិបាល​បាន​សម្រេច​ប្រើ​ប្រាស់​ថវិកា​ជាតិ​ចំនួន ៧៥​ម៉ឺន​ដុល្លារ សម្រាប់​ចំណាយ​លើ​ការ​រៀបចំ​ពិធី​បុណ្យ​សព​នេះ។ ការ​ចំណាយ​ថវិកា​ជាតិ​ទៅ​លើ​ពិធី​បុណ្យ​សព​លោក សុខ អាន នេះ ជំរុញ​ឲ្យ​មាន​ការ​រិះគ​ន់​ពី​​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ស្នើ​សុំ​ទោស​ក្រោយ​គេ​ចោទ​ថា​ប្រមាថ​លើ​សព​លោក សុខ អាន

មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​សម្ដែង​ការ​សុំ​អធ្យាស្រ័យ​ពី​ក្រុម​គ្រួសារ​សព​លោក សុខ អាន បន្ទាប់​ពី​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​អ្នក​ទាំង​ពីរ ដែល​ត្រូវ​បាន​គេ​ទម្លាយ​នោះ បាន​ប្រមាថ​ដល់​សព​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច។ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា​នេះ ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​សីហា ដែល​តែង​តែ​ទម្លាយ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​ក្រុម​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នោះ បាន​បង្ហោះ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លឹម គឹមយ៉ា និង​អគ្គលេខាធិការ​រង​ព្រឹទ្ធ​សភា លោក ហ៊ី យឿន។

​លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន

លោក ខៀវ កាញារីទ្ធ ជំរុញ​ឲ្យ​ផ្សាយ​សារ​នយោបាយ​វាយ​បក​លើ​សារ​​នយោបាយ​បក្ស​ប្រឆាំង

រដ្ឋ​មន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​អំពាវ​នាវ​ទៅ​មហា​ជន ឲ្យ​ជួយ​ផ្សព្វផ្សាយ​​សារ​នយោបាយ​ពីរ​ឃ្លា ដែល​ជា​ការ​​វាយ​បក​ទៅ​នឹង​​សារ​នយោបាយ​របស់​គណបក្ស​ប្រឆាំង នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា​នេះ បាន​អនុម័ត​សារ​នយោបាយ​ “ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ” សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក សម រង្ស៊ី បដិសេធ​ថា មិន​ដែល​និយាយ​រឿង​​ជីវិត​ឯកជន​លោក ហ៊ុន សែន

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​នេះ បាន​​បដិសេធ​ថា លោក​មិន​ដែល​និយាយ​ដល់​ទាល់​តែ​សោះ​អំពី​ជីវិត​ឯកជន​នៃ​គ្រួសារ​មេដឹកនាំ​ម្នាក់ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​​មាន​ការ​ចោទ​ប្រកាន់​ជា​សាធារណៈ​ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

នាយកប្រតិបត្តិអង្គ​ការ​ឃ្លាំ​មើ​ល​ការបោះ​ឆ្នោតហៅ​កាត់ខុមហ្វ្រែល លោក គល់ បញ្ញា

លោក គល់ បញ្ញា៖ សារសន្ទនា​បង្កើត​ការ​សង្ស័យ​គ្នា​ដើម្បី​បំបែក​គូ​ប្រកួត​នយោបាយ

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា ដែល​ធ្វើការងារ​លើ​កិច្ចការ​បោះ​ឆ្នោត​​នោះ បាន​លើក​ឡើង​ថា ការទម្លាយ​សារ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា មិន​ត្រឹម​មាន​បំណងបញ្ឆេះ​កិត្យានុភាព​នោះ​ទេ ប៉ុន្តែ ក៏​ចង់​បង្កើត​ការ​សង្ស័យ​គ្នា ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គូ​ប្រកួត​នយោបាយ​ច្រើន​ជាង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

សារ​សន្ទនា​បង្ហាញ​ថា លោក ហ៊ុន សែន ជំរុញ​ទៅ​លោក កឹម សុខា ឲ្យ​ថ្លែង​វាយ​ប្រហារ​លោក សម រង្ស៊ី

សារ​សន្ទនា​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ “សីហា” បញ្ចេញ​ជា​សាធារណៈ​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ។ បើតាម​​ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា សារ​សន្ទនា​នោះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៦ ពោល​គឺ​ចំពេល​ដែល​លោក កឹម សុខា បាន​ស្នាក់នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ ខណៈ​ដែល​លោក​ប្រឈម​នឹង​បណ្ដឹង​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ថា បាន​បដិសេធ​បង្ហាញ​ខ្លួន​នៅ​តុលាការ

បក្ស​ប្រឆាំង​ប្រាប់​មហាជន​កុំ​ជឿ​ព័ត៌មាន​​មិន​ពិត​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក

គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា នៅ​ថ្ងៃ​នេះ បានអំពាវ​នាវ​ទៅ​ដល់​សាធារណជន​កុំ​ឲ្យ​ជឿ​ទៅ​លើ​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន ដែល​គណបក្ស​នេះ​ថា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ សេចក្ដី​អំពាវ​នាវ​របស់​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​ធ្វើ​ឡើង​បែប​នេះ មួយ​ថ្ងៃ​ក្រោយ​​ពី​សារព័ត៌មាន Fresh News ចុះ​ផ្សាយ​ថា សារ​ឆ្លើយ​ឆ្លង​គ្នា​តាម WhatsApps រវាង​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ម៉ៅ មុន្នីវណ្ណ និង​លោក កឹម សុខា ត្រូវ​បាន​គេ​ទម្លាយ

លោក កឹម សុខា៖ សន្តិភាព​ពិត​គឺ​សន្តិភាព​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវ​ចិត្ត

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​បញ្ចប់​សង្គ្រាម​ដោយ​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព ប៉ុន្តែ ថា សន្តិភាព​ពិត​ប្រាកដ គឺ​ជា​សន្តិភាព​ទាំង​ផ្លូវកាយ និង​សន្តិភាព​ផ្លូវ​ចិត្ត។ លោក កឹម សុខា បាន​លើក​ឡើង​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​ឡើង​ពី​តម្លៃ​នៃ​សន្តិភាព​ថា ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​តែ​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ