លោក សម រង្ស៊ី ​ថាលោក ហ៊ុន សែន ព្យាយាម​រំលាយ​បក្ស​​ប្រឆាំង​ព្រោះ​ដឹង​ថា​ចាញ់

មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​ប្រឆាំង​របស់​លោក ដោយសារ​តែ​បក្ស​កាន់​អំណាចដឹងថាខ្លួន ​មិន​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។ ក្នុងកិច្ចប្រជុំសភាពេញអង្គ​ ដែល​មាន​តែ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ចូល​រួម ​កាល​ពី​ថ្ងៃទី​៣១ខែ​មករា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​លោក សម រង្ស៊ី …

លោក កឹម សុខា​ បន្ត​ចុះ​ខេត្ត​ជួប​សកម្មជន​ក្រោយ​ពី​​បក្ស​អំណាច​ព្រមាន​ធ្ងន់ៗ

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​នេះ បន្ត​អំពាវ​នាវ​ទៅ​សមាជិក​បក្ស​របស់​លោក ឲ្យ​ផ្ដោត​ទៅ​លើ​គោល​​ដៅ​នយោបាយ ដោយ​លោក​ថា ដើម្បី​ឈាន​ទៅ​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ។ លោក កឹម សុខា បាន​ថ្លែង​ដូច្នេះ​ពីរ​បី​ថ្ងៃ​ជាប់ៗ​គ្នា​ នៅ​អំឡុង​ពេល​លោក​ចុះ​ជួប​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​នានា។

អតីត​សកម្មជន​បក្ស​ប្រឆាំង លោក ឌិន ពុទ្ធី អះអាង​ថា មិន​បាន​ចូល​បក្ស​កាន់​អំណាច

អតីត​សកម្មជន​បក្ស​ប្រឆាំង លោក ឌិន ពុទ្ធី ដែលរង​ការ​ចោទ​ប្រកាន់​ថា​បាន​បើក​រថយន្ត​បុក​មន្ត្រី​នគរបាល​ព្រំដែន​នោះ បាន​អះអាង​ថា រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ លោក​មិន​បាន​ចូល​រួម​ជាមួយ​គណបក្ស​កាន់​អំណាច​ ដូច​ដែល​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​នោះ​ឡើយ។ លោក ឌិន ពុទ្ធី បាន​ប្រកាស​ចាក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី​១៦ ខែម​ករា​កន្លង​មក ពីរ​ថ្ងៃ​ក្រោយ​ពី​លោក​ត្រូវ​បានដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក ហ៊ុន សែន បន្ត​លើក​ឡើង​ពី​សារ​សំខាន់​នៃ​សន្តិភាព

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ បន្ត​លើក​ឡើង​​ពី​សារ​សំខាន់​នៃ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ថា លោក​សប្បាយ​រីក​រាយ​ដែល​បាន​ចូល​រួម​ចំណែករំដោះ​ប្រជាជន​ចេញ​ពី​របប​ ប៉ុល ពត និង​ដឹកនាំ​ប្រទេស​ចេញ​ពី​សង្គ្រាម​ទៅ​រក​សន្តិភាព។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រំលឹក​ឡើង​វិញ​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អតីត​កាល ដោយ​លោក​ថា ប្រជាជន​កម្ពុជា​មិន​ត្រឹមតែ​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ និង​ផ្លូវ​ជួប​ការ​លំបាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពលរដ្ឋក​ម្ពុជា​ក៏​បាន​រង​គ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​អំឡុង​ពេល​ធ្វើ​ដំណើរ​​ផង​ដែរ។

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន បន្ត​លើក​ឡើង​ពី​សារ​សំខាន់​នៃ​សន្តិភាព​ចំ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បន្ត​លើក​ពី​សារ​សំខាន់​នៃ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ចំ​ពេល​ដែល​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​រៀប​រាប់ថា ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោកដែល​មាន​សន្តិភាព គឺ​ពលរដ្ឋ​រស់នៅ​ដោយ​សុខ​សាន្ត មាន​ឱកាស​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​សកល ចូល​ឆ្នាំ​ចិន និង​ចូល​ឆ្នាំ​ខ្មែរ​យ៉ាង​សប្បាយ​រីក​រាយ។

នាយករដ្ឋមន្ត្រីកម្ពុជានិងវៀតណាម​បង្ហាញគំនិតផ្ទុយគ្នាចំពោះវត្តមានអាមេរិក​

នាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការយល់ឃើញផ្ទុយគ្នាចំពោះវត្តមានសហរដ្ឋអាមេរិក​ក្នុងការទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយមេដឹកនាំកម្ពុជាថា អាមេរិកនាំឲ្យគ្រោះថ្នាក់ ចំណែកខាងវៀតណាម​ថា ជាការល្អមានការចូលរួមពីប្រទេសច្រើន។

លោក កឹម សុខា៖គេមិនត្រូវការជួបចរចាជាមួយ យើងនាំគ្នាទៅនិយាយជាមួយប្រជាពលរដ្ឋ

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថ្លែងថា ប្រសិនបើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​មិនចង់ជជែកជាមួយដើម្បីដោះស្រាយបញ្ហាប្រឈមនោះទេ លោកនឹងនាំមន្ត្រីផ្សេងៗទៀតទៅនិយាយជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះបើតាមហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង។​

កញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក ធី សុវណ្ណថា)

ធី សុវណ្ណថា បដិសេធ​ព័ត៌មាន​បាក់​បែក​ផ្ទៃក្នុង ក្រោយ​ធ្លាយ​សារ​ឯកជន

នៅ​ថ្ងៃ​នេះ នាង​បាន​បង្ហោះ​សារ និង​វីដេអូ ដោយ​បាន​បដិសេធ​ថា នាង​មិន​បាន​បែក​បាក់​គ្នា​ពី​​លោក ស្រី ចំរើន និង​លោក ផែ សុវណ្ណរិទ្ធ នោះ​ឡើយ។ កាល​ពី​ថ្ងៃ​ទី២៤ ខែ​ធ្នូ​កន្លង​មក​នេះ សកម្មជន​ហ្វេសប៊ុក​រូប​នេះ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​នាង​ថា នាង​ឈប់​ទាក់​ទង​នឹង​ក្រុម​លោក ស្រី ចំរើន និង​លោក ផែ សុវណ្ណរិទ្ធ ហើយ ហើយ​នាង​ថែម​ថា នឹង​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​ទាំង​ពីរ​រូប​នេះ​ទៀត​ផង ទាក់​ទងនឹង​ការ​ទម្លាយ​សារឯកជន។

អ្នក​នយោបាយ​ខ្មែរ​ផ្ញើ​សារ​ជូន​ពរ​លាយ​ឡំ​នឹង​សារ​នយោបាយ​ក្នុងឱកាស​ឆ្នាំ​ថ្មី

ខណៈ​ដែល​លោក​កំពុង​តែ​អម​ព្រះ​រាជ​ដំណើរ​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហមុនី និង​ព្រះ​មហាក្សត្រី​ នរោត្ដម មុនីនាថ សីហនុ នៅ​ឆ្នេរ​ខេត្ត​ព្រះសីហនុ​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​យប់​មិញ មិន​បាន​ថ្លែង​សារ​នយោបាយ​អ្វី​នោះ​ឡើយ ក្រៅ​ពី​សារ​អបអរ​សាទរ និង​ជូន​ពរ​​ទៅ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ២០១៧​នេះ។

លោក កឹម សុខា និងលោក ហ៊ុន សែន (FreshNews)

គ្មានជំនួបកំពូលនៅខែធ្នូនេះដូចការគ្រោងទុកដើម្បីដោះលែ​​ងអ្នក​ការពារ​សិទ្ធិម​នុស្ស

មន្ត្រីបក្សកាន់អំណាច និងបក្សប្រឆាំង អះអាងប្រហាក់ប្រហែលគ្នាថា គ្មានជំនួបកំពូលណាមួយ ធ្វើឡើង នៅចុងខែធ្នូឆ្នាំ២០១៦នេះទេ ដើម្បីឈានទៅដោះលែងអ្នក​ការ​ពា​រ​សិ​ទ្ធិ​ម​​​នុ​​ស្ស ដូចដែ​​លបានអះអាងកាលពីពេលកន្លងទៅនោះទេ។ កាលពីថ្ងៃទី៧ខែធ្នូ លោក ហ៊ុន សែន និងលោក កឹម សុខា បានចាប់ដៃ​គ្នាក្នុងកិច្ចប្រជុំ​ស​ភាពេញអង្គ។ បន្ទាប់​មកពួកគេបានជួបពិភាក្សាគ្នា ក្នុងបន្ទប់បិទជិតមួយ ដាច់ដោយឡែក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ