រដ្ឋាភិបាល៖ រថក្រោះដឹកឆ្លងកាត់ទីក្រុងភ្នំពេញគឺយកមកជួសជុល

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានអះអាងនៅថ្ងៃចន្ទទី២៥នេះថា រថក្រោះដែលបានដឹកចូលទីក្រុងភ្នំពេញនាយប់ថ្ងៃទី២៤គឺត្រូបាននាំយកមកពីព្រំដែន ដើម្បីយកទៅបន្ទាយធ្វើការជួសជុលនិងទុកត្រៀមពេលមានស​ង្រ្គា​មកើតឡើងតែប៉ុណ្ណោះ។

កម្មករដួលសន្លប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ (រូបភាពផ្តល់ឲ្យ)

កម្មករដួលសន្លប់សារជាថ្មីនៅរោងចក្រដដែលក្នុងខេត្តតាកែវ

កម្មកររោងចក្រជាង២០នាក់បានដួលសន្លប់សារជាថ្មីម្ដងទៀត ក្រោយការដួលសន្លប់កាលពីម្សិលមិញនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ «ហ្កាបូថេក ត្រេឌីងខមភេនី» ដែលមានទីតាំងនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

កម្មករដួលសន្លប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ (រូបភាពផ្តល់ឲ្យ)

កម្មករប្រមាណ១០០នាក់ដួលសន្លប់ក្នុងរោងចក្រពីរផ្សេងគ្នា

ក្រុមមន្រ្តីឲ្យដឹងថានៅព្រឹកថ្ងៃទី២១កក្កដានេះមានកម្មកររោងចក្របានដួលសន្លប់ចំនួនប្រមាណ១០០នាក់ក្នុងរោងចក្រពីរផ្សេងគ្នាដែលស្ថិតនៅក្នុងខេត្ដតាកែវនិងខេត្ដកណ្ដាល។

អ្នករាយកាណ៍គ្មានព្រំដែនព្រួយបារម្ភអំពីសេរីភាពសារព័ត៌មាននៅកម្ពុជា

អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporter without border) បានបង្ហាញការព្រួយបារម្ភអំពីសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយថាមានការគំរាមកំហែងលើអ្នកសារព័ត៌មាន ក្រោយពីពួកគេបានផ្សាយរបាយការណ៍​គ្លូបលវីតណេសនិងការបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គមលោក​បណ្ឌិត កែម ឡី ។

ជនសង្ស័យដែលប្រកាសផ្តួលរំលំរដ្ឋាភិបាលតាមហ្វេសប៊ុក (រូបភាពពីបណ្តាញសង្គម)

សមត្ថកិច្ចស្វែងរកចាប់ខ្លួនជនសង្ស័យដែលប្រកាសផ្តួលរំលំរដ្ឋាភិបាលតាមហ្វេសប៊ុក

យោងតាមគេហទំព័របស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី១៩ខែកក្កដានេះបានសរសេរថា សមត្ថកិច្ច​កំពុងធ្វើការស្វែង​រកចាប់​ខ្លួន​ជនសង្ស័យ​និង​បក្ខពួក​ដែល​បាន​ប្រកាស​អំពី​ការប្រើប្រាស់កម្លាំងក្នុងការផ្តួលរំលំរដ្ឋាភិបាលនៅតាមបណ្តាញសង្គមហ្វេសប៊ុក​​ (Facebook)។

ហ្សាម៉ាន់​ (Zaman) ថាខ្លួនមិនជាប់ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារនៅ​តួកគីទេ

សាលាអន្តរជាតិ​ហ្សាម៉ាន់ដែល​ត្រូវ​បាន​ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំកម្ពុ​ជា​​ស្នើ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​បញ្ឈ​ប់​រាល់​ការ​គាំទ្រ​​ បាន​ច្រាន​ចោល​ការ​លើកឡើង​​ដែល​ថា​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធជាមួយ​ចលនា​លោក​ Fethullah Gulen ​ដែលបរាជ័យ​ក្នុងការ​​​ធ្វើ​រដ្ឋប្រហារ​នៅតួកគីនិង​ស្នើ​ឲ្យ​ស្ថានទូតតួកគីបង្ហាញនូវ​ភស្តុតាង​។

របាយការណ៍៖ អ្នកស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ

របាយការណ៍ប្រចាំឆមាសទី១នៃឆ្នាំ២០១៦របស់អគ្គស្នងការនគរបាលជាតិបង្ហាញថាចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៦ខែចុងក្រោយនេះថយចុះចំនួន១០០នាក់ស្មើនឹង៩.៨១% ចំណែកអ្នករបួសថយចុះចំនួន៤៥១នាក់ស្មើនឹង១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។

សង្គ្រោះជាតិហៅសមាជិកសភារបស់ខ្លួនមកជុំគ្នានៅក្នុងបក្សដោយបារម្ភពីសុវត្ថិភាព

គណប​ក្សសង្គ្រោះជាតិបាន​ប្រកាសឲ្យ​ឥស្សរជនឬតំណាងរាស្ត្ររបស់ខ្លួន​មក​ជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្ស​មួយរយៈ ក្រោយពីមានការ​បាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី។

ផ្ទាំងផ្សាយពាណិជ្ជដួលរលំ (រូបភាពពីហ្វេសប៊ុុក)

ភ្លៀងព្យុះធ្វើឲ្យរលំផ្ទាំងផ្សាយពាណិជ្ជកម្មរបួសមនុស្ស២នាក់

ភ្លៀងនិងខ្យល់កន្រា្តក់មួយមេនៅភ្នំពេញនារសៀលនេះបានបំផ្លាញបង្គោលភ្លើង ផ្ទាំងផ្សាយពាណិជ្ជកម្ម និងទ្រព្យសម្បត្តិមួយចំនួនទៀត។​

នារីម្នាក់ត្រូវចាប់ខ្លួនក្រោយបង្ហោះព័ត៌មានថា លោក ហ៊ុន សែន ទទួលមរណភាព

នារីម្នាក់នៅបាត់ដំបងត្រូវបានចាប់ខ្លូន បន្ទាប់ពីក្នុងគណនេយ្យហ្វេសប៊ុករបស់នាងគេឃើញ​មាន​ផ្សព្វផ្សាយថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាពដោយធ្លាក់យន្តហោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ