
សមត្ថកិច្ចថា កំពុងបន្តស៊ើបអង្កេតករណីមន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ធំ ១១នាក់ ពាក់ព័ន្ធរឿងសង្កត់កអនុភូមិម្នាក់ស្លាប់
សមត្ថកិច្ចថា កំពុងបន្តស៊ើបអង្កេតនៅឡើយ ទៅលើករណីកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន ១១នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងរឿងសង្កត់ក អនុភូមិម្នាក់រហូតដល់ស្លាប់ក្នុងពេលចុះបង្រ្កាបល្បែងឡូតូមួយកន្លែង។