ភ្លៀងនិងខ្យល់កន្រា្តក់មួយមេនៅភ្នំពេញនារសៀលនេះបានបំផ្លាញបង្គោលភ្លើង ផ្ទាំងផ្សាយពាណិជ្ជកម្ម និងទ្រព្យសម្បត្តិមួយចំនួនទៀត។
លោក ចាន់ យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់វីដូឌីថាតាមរបាយការណ៍បឋម ភ្លៀងមួយមេនៅរសៀលថ្ងៃទី២៧ ខែមិថុនានេះធ្វើឲ្យដើមឈើយ៉ាងហោចណាស់ប្រាំពីរដើមនិងបង្គោលភ្លើងខ្លះទៀតដួលរលំ។
លោក យ៉ាដា ឲ្យដឹងទៀតថាផ្ទាំងផ្សាយពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន PPML នៅខណ្ឌដូនពេញក៏បានដួល ដែលបង្កឲ្យមនុស្ស២នាក់រងរបួស និងម៉ូតូ១គ្រឿងខូចខាត។ លោកបន្តថា ក្រុមហ៊ុន PPML បានចេញមុខដោះស្រាយការខូចខាតនិងថ្លៃព្យាបាលអ្នកជនរងគ្រោះ។
គួររំលឹកផងដែរថា កាលពីដើមខែមិថុនានេះភ្លៀងមួយមេធំបានបណ្តាលឲ្យមានការបាក់ដើមឈើនិងស្រុតផ្លូវ នៅរាជធានីភ្នំពេញផងដែរ៕