
អាជ្ញាធរបញ្ជូនមនុស្សជាង១០នាក់ទៅតុលាការ រឿងលួចផលិតនិងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅកំពង់ស្ពឺ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យជាជនជាតិចិន (តៃវ៉ាន់) និងជនជាតិខ្មែរជាង១០នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ ដើម្បីចាត់វិធានការច្បាប់ ពាក់ព័ន្ធសំណុំរឿង «លួចផលិត និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ» នៅខេត្តកំពង់ស្ពឺ។