
សមាគមនិងសកម្មជនសង្គមខកចិត្តដែលទូតរុស្ស៊ីមិនទទួលញត្តិស្នើបញ្ឈប់ការឈ្លានពានអ៊ុយក្រែន
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជនបរិស្ថានបង្ហាញការខកចិត្តដែលស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាមិនទទួលយកញត្តិ ដែលទាមទារឱ្យប្រទេសរុស្ស៊ីបញ្ឈប់ការឈ្លានពានលើប្រទេសអ៊ុយក្រែន ដើម្បីស្ដារឡើងវិញនូវលំនឹងស្ថេរភាពនយោបាយ និងសន្តិភាពសកលលោក។