លិខិតមិត្តអ្នកអាន៖ ទិវាអន្ដរជាតិកាត់បន្ថយគ្រោះមហន្តរាយ

ភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ គឺជាការរំលឹកពីការជន់លិចទឹក ដែលប៉ះពាល់មកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា។ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតទៅនឹងគ្រោះមហន្តរាយធម្មជាតិ ដែលជាប់ចំណាត់ថ្នាក់ទី​៩ នៅក្នុងសន្ទស្សន៍ហានិភ័យពិភពលោក នៃសាកលវិទ្យាល័យអង្គការសហប្រជាជាតិឆ្នាំ​ ២០១៦។

កឹម សុខា៖ ខ្ញុំ និង សម រង្ស៊ី មិនបានបែកបាក់គ្នាទេ

បើតាមបទសម្ភាសន៍ជាមួយទូរទស្សន៍ Channel News Asia ដែលផ្សាយកាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឲ្យដឹងថារាល់ទំនាក់ទំនងរវាងលោកនិងលោក សម រង្ស៊ី គឺមិនបានបែកបាក់គ្នាទេ បើទោះបីជាលោក សម រង្ស៊ី កំពុងនិរទេសខ្លួនដោយស្នាក់នៅក្រៅប្រទេស។

រដ្ឋាភិបាលប្រកាសមិនយកពន្ធលើប្រាក់បៀរវត្សរ៍ក្រោម១លានរៀលនៅឆ្នាំក្រោយ

រដ្ឋាភិបាលកម្ពុជាបានប្រកាសកែប្រែទម្លាក់ការយកពន្ធលើប្រាក់បៀរវត្សរ៍ជាថ្មី ខណៈអ្នកវិភាគយល់ថាចំណាត់ការនេះអាចទទួលលទ្ធផលគាប់ប្រសើរ បើរដ្ឋាភិបាលកែលម្អប្រព័ន្ធពន្ធមិនចាំបាច់មួយចំនួន។

ទឹកជំនន់ដោយសារភ្លៀងខ្លាំង (ដោយ មាស មុនី)

អាជ្ញាធរ​ឧតុនិយម​កម្ពុជា​ព្រមាន​ពី​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​១០

អាជ្ញាធរ​ឧតុនិយម​កម្ពុជាបាន​ព្រមាន​អំពី​ជំនន់​ទឹក​ភ្លៀងនៅ​តាម​បណ្ដា​ខេត្ត​ចំនួន១០នៅ​សប្ដាហ៍​ក្រោយ​នេះ។

ក្រសួងនឹងបិទលេខទូរសព្ទ​ដែលមិនមានឯកសារសម្គាល់នៅត្រឹមខែវិច្ឆិកា

ក្រសួងពាក់ព័ន្ធប្រកាសថានឹងបិទលេខទូរសព្ទមិនឲ្យប្រើប្រាស់កើត ចំពោះអ្នកដែលទិញលេខ មិនបានប្រើប្រា​ស់ឯកសារបញ្ជាក់អត្តសញ្ញាណ ដោយអះអាងថាដើម្បីការពារសន្តិសុខសុវត្ថិភាពជាតិ។​

នាយករដ្ឋម​ន្រ្តីសន្យាតម្លើងប្រាក់ខែគ្រូឲ្យបានជិត១លានរៀលមុនបោះឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកមុនថ្ងៃបោះឆ្នោតឃុំសង្កាត់ជិតមកដល់ថា ប្រាក់ខែគ្រូបង្រៀននឹងឡើងបានជិត១លានរៀល នៅខែមេសាឆ្នាំ២០១៧ ពោលនៅមុនបោះឆ្នោតឃុំ-សង្កាត់ ក្នុងខែមិថុនា។

រដ្ឋាភិបាលពន្យារពេលបង់ពន្ធលើអចលនទ្រព្យ

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាប្រកាសពន្យារពេលបង់ពន្ធលើអចលនទ្រព្យ ដើម្បីទុកពេលឲ្យម្ចាស់អចល​នទ្រព្យដែលមិនទាន់បង់ពន្ធក្នុងអំឡុងពេលប្រកាសកន្លងមក។

ស្តូបកម្ពុជា-វៀមណាមនៅខេត្ដកំពង់ធំ (ដោយ បូ សាវី)

បក្សប្រឆាំងនិងពលរដ្ឋ ចង់ឲ្យអាជ្ញាធរផ្លាស់ប្ដូរស្តូបកម្ពុជា-វៀមណាមនៅខេត្ដកំពង់ធំទៅទីតាំងផ្សេង

មន្ដ្រីបក្សប្រឆាំងនិងពលរដ្ឋមួយចំនួននៅខេត្ដកំពង់ធំ ចង់ឲ្យអាជ្ញាធរប្ដូរទីតាំង​ស្តូប​មិត្ដ​ភាពកម្ពុជានិងវៀតណាម ដែលសង់ក្បែររូបសំណាកដំរីជាន់ខ្លា ក្នុងក្រុងស្ទឹងសែន ទៅទីតាំងផ្សេង​ ដោយ​អះអាង​ថាការសាងសង់ក្បែរគ្នា ធ្វើឲ្យប៉ះពាល់ដល់និមិត្ដរូបនៃ​ខេត្ដ​នេះ។

លោកស្រី ង្វៀន ធីគឹមងិន និងលោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជា​អរគុណវៀតណាម​ដែលឲ្យពលរដ្ឋខ្មែរទៅព្យាបាលជំងឺ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអរគុណនៅចំពោះមុខប្រធានរដ្ឋសភាវៀតណាម ដោយថាបានជួយ​សម្រួលដល់ប្រជាពលរដ្ឋខ្មែរបានទៅពិនិត្យនិងព្យាបាលជំងឺនៅក្នុងប្រទេសមួយនេះ។​

មន្ត្រី​រដ្ឋាភិបាល​ថា​កម្ពុជាសម្រេច​បាន​ផែន​ការ​អប់​រំ​ តែ​​ត្រូវ​ការ​ពេល​ក្នុង​ការរៀប​ចំ​គម្រោង​បន្តទៀត

មន្ត្រី​ផ្នែក​គោល​នយោបាយ​​នៃ​ក្រសួងអប់រំថា​រដ្ឋាភិបាល​ត្រូវ​ការ​ពេល​ក្នុង​ការរៀប​ចំ​វិស័យ​អប់​រំបន្តទៀត ​​ខណៈ​ដែល​ការ​ធ្វើ​វិមជ្ឈការ​វិស័យ​លើ​វិស័យ​នេះទើប​ចាប់​ផ្តើ​ម​អនុវត្ត ហើយ​ត្រូវ​បាន​សង្គម​ស៊ីវិល​មើល​ឃើញ​ថានៅ​មាន​កម្រិត​នៅ​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ