ថ្ងៃសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លើលោក នួន ជា និងលោក ខៀវ សំផន ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋាភិបាល​នឹង​ធ្វើ​ច្បាប់​កាត់​ទោស​ខ្មែរ​ក្រហម​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​កម្ពុជា

រដ្ឋាភិបាលនឹងស្វែងរកការយល់ព្រមពីរដ្ឋសភា ដើម្បីបើកផ្លូវឱ្យមានច្បាប់កាត់ទោសខ្មែរក្រហមក្នុងតុលាការព្រហ្មទណ្ឌកម្ពុជា តាមរយៈការ​ស្នើឱ្យមានកិច្ចព្រមព្រៀងប​ន្ថែ​មមួយស្តីពីការរៀបចំអន្តរកាល និងការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះវិសាមញ្ញសាលាក្ដីខ្មែរក្រហម។

អឺរ៉ុប​ផ្តល់​ជំនួយ​ជាង​ ៤​លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម

សាលាក្តីខ្មែរក្រហមបានឲ្យដឹងថា សហភាពអឺរ៉ុប បានផ្តល់ជំនួយជាង៤លានដុល្លារអាមេរិក​  ដល់អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីគាំទ្រដល់ដំណើរការការងារ​ សម្រាប់ឆ្នាំ ២០១៨នេះ។

ឌុច ថារៀត​ណាម​មាន​បំណង​ដាក់​កម្ពុជា​ចូល​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន

ប្រធាន​មន្ទីរ​សន្តិសុខ​ស​២១ឬគុកទួល​ស្លែង​លោក ​កាំង​ ហ្កេកអ៊ាវ ​ហៅ​ឌុច បាន​ថ្លែង​ប្រាប់​អង្គជំនុំ​ជម្រះ​នៃ​សាលា​ក្តី​ខ្មែរ​ក្រ​ហម​ថាកម្ពុជា​ប្រជា​ធិបតេយ្យយល់​ថា​​ប្រទេស​វៀត​ណាមមាន​បំណង​ក្នុង​ការ​ឈ្លាន​ពាន​កម្ពុជា​ដោយចង់ដាក់កម្ពុជា​ចូល​ជា​ស​ហ​ព័ន្ធ​ឥណ្ឌូ​ចិនក្នុងរបបគ្រប់គ្រងតែមួយ។​

រូបភាពនៃការធ្វើទារុណកម្មនៅគុកទួលស្លែង

ឌុច​អះអាង​ថា​ឧបករណ៍​​មួយ​ចំនួន​នៅ​ក្នុង​គុក​ទួល​ស្លែង​ជា​ការ​ប្រឌិត​ក្រោយ​ថ្ងៃ​៧​មករា

ប្រធានមន្ទីរសន្តិសុខស២១ឬគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅឌុច អះអាងថាសំភារៈនិងឧបករណ៍ធ្វើទារុណកម្មមួយចំនួននៅមន្ទីរស២១ ជាការប្រឌិតឡើងក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩។

ការសម្តែងល្ខោនពីរបបខ្មែរក្រហមនៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក

យុវជន​ចង់​ឲ្យមានការស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ​ដើម្បី​កុំ​ឲ្យ​ជាន់​ដាន​ចាស់

យុវជន​ចង់​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​គ្រប់​រូប​សិក្សា​និង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​ដើម្បី​កុំ​ឲ្យ​របប​ប្រល័យ​ពូ​ជសាសន៍​ខ្មែរ​ក្រហម​ត្រឡប់​មក​សា​ជាថ្មី។

ចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម​

សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម​បានចេញដីកាសម្រេចបំបែកសំណុំរឿងលើ​ជនត្រូវចោទ អ៊ឹម ចែម ចេញពីសំណុំរឿង០០៤គឺសំណុំរឿង ០០៤/០១ ដោយអះអាង​ថា​ដើម្បីពន្លឿនដំណើរការនីតិវិធី រកយុត្តិធម៌ ខណៈសំណុំរឿងនេះមិនទាន់បិទបញ្ចប់លើ​ការស៊ើបអង្កេត​ជនត្រូវចោទពីររូបទៀត។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ