លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទទួលយកស្រាបៀរគ្រុឌ ចំនួន២០០០កេស (Vattanac Brewery) សម្រាប់រៀបចំទិវាចូលឆ្នាំសកល ឆ្នាំ២០២២ ឆ្លងចូល២០២៣ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

បទយកការណ៍៖ ស្ថាប័នរដ្ឋត្រូវបានគេមើលឃើញថាកំពុងក្លាយជាប្រព័ន្ធផ្សព្វផ្សាយផលិតផលស្រាបៀរឱ្យក្រុមហ៊ុនឯកជន

អ្នកឃ្លាំមើលបញ្ហាសង្គម និងពលរដ្ឋមួយចំនួនលើកឡើងថា ការផ្ដល់អំណោយជាស្រាបៀររបស់ក្រុមហ៊ុនឯកជនដល់ស្ថាប័នរដ្ឋ គឺជាការជួយធ្វើពាណិជ្ជកម្មគ្រឿងស្រវឹងឱ្យក្រុមហ៊ុនឯកជនទាំងនោះ និងជារូបភាពជំរុញឱ្យប្រជាពលរដ្ឋកាន់តែផុសផុលឡើងក្នុងការសេពគ្រឿងស្រវឹង។

ក្រសួង​ចំនួន​៣​សហការគ្នា​ដើម្បី​ឈាន​ទៅ​កំណត់​អាយុ​អនុញ្ញាត​ឱ្យ​ទទួលទាន​គ្រឿងស្រវឹង​សម្រាប់​មនុស្ស​ពេញវ័យ

ក្រសួងចំនួន៣ កំពុង​សហការគ្នាសិក្សាពីការ​​​កំណត់​អាយុអ​នុញ្ញាតឱ្យ​​ទទួល​ទាន​គ្រឿង​ស្រវឹង​សម្រាប់​មនុស្ស​ពេញវ័យ ដើម្បីលើកកម្ពស់សុវ​ត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍។

ស្របៀរដែលជាអំណោយរបស់លោក អ៊ូច ភា គណៈអភិបាលខេត្តតាកែវ ដើម្បីឧបត្ថម្ភដល់កងកម្លាំងអធិការនគរបាលស្រុក ក្រុង ទូទាំងខេត្តតាកែវ ក្រោមវត្តមានលោក សៅ សារុន ស្នងការរងទទួលផែនការងារសេនាធិការ ដែលជាតំណាងលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កាលពីថ្ងៃទី៥ ខែមេសា ២០២២។ (ហ្វេសប៊ុក ហៃ ណារ័ត្ន)

សង្គម​ស៊ីវិល​រិះគន់​ការ​ឧបត្ថម្ភ​គ្រឿង​ស្រវឹង​ដល់​មន្ត្រី​​ដែល​ជា​គំរូ​មិន​ល្អ​ដល់​សង្គម

មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ការឧបត្ថម្ភគ្រឿងស្រវឹងដល់មន្ត្រីក្រោមឱវាទ ហើយបង្ហាញជាសាធារណៈ ​ជាគំរូមិនល្អសម្រាប់សង្គមជាតិ និងជាផ្នែកមួយធ្វើឱ្យមានការបញ្ហាប្រឈមជាច្រើនកើតឡើង ព្រមទាំងជាផ្នែកមួយមិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាននោះឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ