ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២១និង៤០​នាទីយប់​ មានករណីអគ្គិភ័យ​បានកើត​ឡើង​ស្ថិតនៅចំណុចខាងលិចផ្សារស្ពឺ ភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

គ្រោះអគ្គិភ័យ​ក្នុង​អំឡុង​បុណ្យចូលឆ្នាំចិន​ឆ្នាំនេះ​កើតឡើង​១១លើក ថយ​ចុះ​ជាង​ឆ្នាំ​មុន

គ្រោះអគ្គិភ័យក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ក្នុងរយៈពេល​៤ថ្ងៃមកនេះ បាន​​កើត​ឡើងចំនួន១១លើក ដែលចំនួននេះមានការថយចុះ៣ករណី បើធៀបនឹងអំឡុងពេល​​ដូចគ្នាកាលពីឆ្នាំមុន។

លោក ហ៊ុន សែន ថា ទំនិញឡើងថ្លៃក្នុងរដូវសែនចិនជារឿងធម្មតា

នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែងថា ទំនិញឡើងថ្លៃក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ក្នុង​រដូវ​សែន​ចិននេះ គឺ​ជារឿ​ងធ​ម្មតា​ទៅហើយ ​ប៉ុន្តែពលរដ្ឋមួយចំនួន ស្នើឱ្យមានការត្រួតពិនិត្យ​លើបញ្ហានេះ ដើម្បីជៀស​វាង​ឈ្មួញកណ្តាលឆ្លៀតឱកាស​តម្លើងថ្លៃទំនិញតាមចិត្ត​។

អាជីវករផ្សារបឹងកេងកង លក់អីវ៉ាន់ត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

រដ្ឋាភិបាល​ឱ្យ​ពង្រឹង​វិធាន​សុខភាព​អំឡុង​ពិធី​សែនចិន​ជិត​មក​ដល់

រដ្ឋាភិបាលរម្លឹកពីវិធានមួយចំនួន ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លង និងផលប៉ះពាល់សុខភាពដែលកើតចេញពីការបរិភោគអាហារនិងគ្រឿង​ស្រវឹង អំឡុងពិធីបុណ្យចូល​ឆ្នាំចិនដែល​នឹងចូលមកដល់នៅសប្ដាហ៍ក្រោយនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ