ជនជាតិចិនជាង៣០នាក់លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយសមត្ថកិច្ចេពាក់ព័ន្ធបង្ក្រាបបាននៅវេលាម៉ោង២១និង៣០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អាមេរិក​រាយការណ៍​ពី​ប្រតិបត្តិការ​ឆបោក ការ​កើនឡើង​នៃ​ការ​ជួញដូរ​មនុស្ស និង​ការងារ​ដោយ​បង្ខំ​នៅ​កម្ពុជា

​ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចង្អុលបង្ហាញអំពី​ប្រតិបត្តិ​ការ​ឆបោកតាម​​អ៊ីន​ធឺណិត​ ដែលជាប្រភេទប្រតិបត្តិការ​ឆបោក​​ទ​ង់​ក្រហម (Red Flags Scam Operations) ​ការ​ជួញ​ដូរ​​ជនបរទេស​​ចូល​មក​​ក្នុង​ប្រទេសកម្ពុជា​​ដែលកំពុងមានការកើនឡើង ក៏ដូចជាការរំលោភ​បំពាន​ផ្សេង​​ទៀត ពាក់ព័ន្ធនឹងពលករចំណាកស្រុក ហើយ​សកម្មភាពទាំងនេះ​បានធ្វើឱ្យប្រទេសកម្ពុជា​​ធ្លាក់​ដល់ចំណាត់​ថ្នាក់​ទាប​បំផុត។

Aljazeera៖ អ្នកជំនួញចិនដែលពាក់ព័ន្ធ​រឿងឆបោកធ្លាប់​​​ផ្តល់យន្តហោះទំនើបជូន​លោក ហ៊ុន សែន ទៅប្រជុំនៅ​ញូយ៉ក

សារព័ត៌មានអន្តរជាតិ អាល់ចាហ្ស៊ីរ៉ា(Aljazeera) បានអះអាងថា​ អ្នកជំនួញជនជាតិចិនដ៏មានឥទ្ធិពលមួយរូបដែលពាក់ព័ន្ធសំណុំរឿងឆបោកតាមអ៊ីនធឺណិតជាលក្ខណៈអន្តរជាតិ​ ធ្លាប់បានផ្តល់យន្តហោះទំនើបជូនដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

អតីត​ចោរបច្ចេកវិទ្យា​មួយរូប​ចូល​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា ជួយ​សង្រ្គោះ​ពលរដ្ឋ​របស់ខ្លួន

បន្ទាប់ពីទទួលបានករណីកម្មកររាប់សិបនាក់ស្នើសុំឱ្យមានការជួយសង្រ្គោះ និងតាមរយៈការឆ្មក់ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ប្រតិបត្តិការឆបោកនានា អតីតចោរបច្ចេកវិទ្យា​ (Hacker) ល្បីឈ្មោះមួយរូប ​ដែលបច្ចុប្បន្ន​កំពុងតែ​ធ្វើ​ការ​ឱ្យ​ទីភ្នាក់ងារ​សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត (Cyber Security) ​របស់​រដ្ឋ​វៀតណាម ​បាន​អំពាវនាវ​​ឱ្យ​​មាន​កិច្ច​អន្តរាគមន៍​​ជាបន្ទាន់មួយ ដើម្បីជួយ​ជនរងគ្រោះ​រាប់​​ពាន់​នាក់​ចេញ​ពី​ទីតាំង​ខុសច្បាប់ទាំងឡាយក្នុងប្រទេសកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ