អាស៊ានគួរមានប្រព័ន្ធទូទាត់ប្រាក់រួមតាមបែបឌីជីថល

បរិវត្តកម្មហិរញ្ញវត្ថុ មានការវិវត្តយ៉ាងឆាប់រហ័សនៅក្នុង​បណ្ដាប្រទេស​មួយ​ចំនួន​នៃ​សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន)​ តាម​រយៈ​​ការ​កើនឡើងនៃការទូទាត់​​សាច់​ប្រាក់តាម​បែបឌីជីថល។ និន្នាការនេះបាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញដល់​កំណើន​​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់ ហើយវាក៏ត្រូវបានពន្លឿន​បន្ថែម​ទៀត​នៅអំឡុង​ពេល​នៃការឆ្លង​រាត​ត្បាតនៃជំងឺកូវីដ-១៩ផងដែរ។

«ការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល​» ទាមទារ​ឱ្យ​មនុស្ស​គ្រប់គ្នា​មាន​លទ្ធភាព​ប្រើ​ប្រាស់

នាពេលបច្ចុប្បន្ន គេអាចសង្កេតឃើញថាហាងកាហ្វេ ហាងលក់ទំនិញ និង​ភោជនីយដ្ឋានជាច្រើននៅទូទាំងប្រទេសកម្ពុជាបានដាក់តាំងនូវកូដ QR សម្រាប់ឱ្យ​អតិថិជន​​​​របស់ខ្លួនស្កេនដើម្បីទូទាត់ប្រាក់។ ប៉ុន្តែ បច្ចេកវិទ្យានេះមិនត្រូវ​បាន​ប្រើប្រាស់​​ទូលំ​ទូលាយនោះទេកាលពី៣ឆ្នាំមុន។ វាក៏មិនមានមនុស្ស​ច្រើនទេ​ដែល​ស្គាល់​ថា​អ្វី​ជាកូដ QR នោះ ទោះបីជានៅក្នុងចំណោមប្រជាជននៅទីប្រជុំជនក៏ដោយ។ ជាការពិតណាស់ ប្រទេសកម្ពុជាកំពុងដំណើរការធ្វើបរិវត្តកម្ម (Transformation) ​ឌីជីថល​ដ៏លឿនក្នុងវិស័យជាច្រើន ហើយរាជរដ្ឋាភិបាលមានផែនការជំរុញ​បរិវត្តកម្ម​នេះ​បន្ថែម​ទៀត តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន រួមមាន សេវាប្រកាស​ពន្ធ​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ សេវាចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ និង​សេវាកម្ម​​សាធារណៈដទៃជាដើម។

កម្ពុជា​គួរ​ពិចារណា​អំពី​ថ្នាក់រៀន​ឥតជញ្ជាំង (Wall-less Classroom)

ប្រព័ន្ធអប់រំដែលមានគ្រូបង្រៀន​ដោយ​ផ្ទាល់ ទល់មុខគ្នា​ជាមួយសិស្ស ក្នុងថ្នាក់រៀនដែល​មាន​ជញ្ជាំង​បួន​បិទ​ជិត​ ទំនង​​ក្លាយ​ជា​​ប្រព័ន្ធ​អប់រំ​បុរាណ​មួយ​ដែល​មិន​ផ្ដល់​លទ្ធភាព​​ទូលំទូលាយ​​​សម្រាប់សិស្សជាច្រើន​នៅ​តំបន់​ជនបទ​ដែលមានជីវភាពខ្វះខាត​​ទេ។ ផ្ទុយទៅវិញ ការ​អភិវឌ្ឍថ្នាក់រៀនឥតជញ្ជាំង ឬថ្នាក់​រៀន​អន​ឡាញ ឬ​ហៅ​ម្យ៉ាង​ទៀតថា​ ថ្នាក់​ឌីជីថល អាច​នឹង​ផ្ដល់ឱកាសជោគជ័យ​ស្មើភាពគ្នា​ ទាំង​សម្រាប់​សិស្សា​នុសិស្ស​នៅ​ទីក្រុង​ឬទី​ប្រជុំជន ក៏ដូចជា​សិស្សា​នុសិស្ស​​នៅតាម​តំបន់ជនបទ​ផងដែរ។​

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ថា​ពលរដ្ឋ​ប្រមាណ ៧០% មិនមាន​ចំណេះដឹង​ឌីជីថល​កម្រិត​មូលដ្ឋាន

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អះអាងថា ​ប្រជាជន​កម្ពុជា​មិនដល់៣០ភាគរយ​ទេដែល​មានចំណេះដឹងផ្នែក​ឌីជីថល ឬបច្ចេកវិទ្យាអេឡេត្រូនិច​​កម្រិត​មូលដ្ឋាន ហើយពលរដ្ឋប្រមាណ៧០ភាគរយទៀតគ្មានចំណេះដឹងមួយនេះឡើយ ​​ខណៈព័ត៌មាន​ក្លែងក្លាយ ​កំពុង​​កើនឡើង​​និងគំរាមកំហែង​ដល់អ្នកប្រើប្រាស់​នាពេល​​បច្ចុប្បន្ន​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ