ព្រះមហាក្សត្រយាងទៅប្រទេសបារាំងនៅថ្ងៃនេះ
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានយាងទៅកាន់ប្រទេសបារាំង នៅព្រឹកមិញនេះ ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។