រូបភាពកម្លាំងអធិការបឹងទន្លេសាប និងអាជ្ញាធរខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប ដែលត្រូវបានបង្ហោះក្នុងហ្វេសប៊ុកលោក សុខ ទូច។

ជនជាតិ​វៀតណាម​ជិត​១០នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក្រោយ​នេសាទ​ខុសច្បាប់​នៅ​បឹងទន្លសាប

អាជ្ញាធរខាងត្បូងបឹងទន្លេសាប អះអាងថា មន្ត្រីជំនាញបានបញ្ជូនជនជាតិវៀតណាមជិត១០នាក់ទៅតុលាការ ក្រោយពួកគេបាននេសាទដោយខុសច្បាប់នៅបឹងទន្លេសាប។

អាជ្ញាធរ​​​អនុញ្ញាត​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​ទន្លេ​​អាច​បន្ត​​ពី​២​ទៅ​៣​ឆ្នាំ​ទៀត​មុន​​នឹង​​រុះរើ​ចេញ

មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានអះអាងថា អាជ្ញាធរអនុញ្ញាតឱ្យពលរដ្ឋរស់នៅលើទឹកក្នុងសង្កាត់ព្រែកព្នៅ អាចបន្តចិញ្ចឹមត្រីបានពី ២ទៅ ៣ឆ្នាំទៀតប៉ុណ្ណោះ មុននឹងត្រូវរុះរើចេញទៅរកមុខរបរផ្សេង ឬទៅរស់នៅកន្លែងផ្សេង។

ប្រជាពលរដ្ឋខ្មែរនិងអ៊ីស្លាមប្រមូលទិន្នផលនេសាទត្រី សម្រាប់យកទៅធ្វើផ្អកប្រហុកទុកប្រើប្រាស់ក្នុងគ្រួសារនិងសម្រាប់លក់ដូរ ស្ថិតនៅគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

កសិករ​ចិញ្ចឹមត្រី​មួយចំនួន​សម្រេច​ផ្អាក​លក់​ត្រី​ជា​បណ្ដោះ​អាសន្ន​ដោយសារ​តម្លៃថោក

ម្ចាស់កសិដ្ឋាននិងកសិករចិញ្ចឹមត្រី​ក្នុង​ស្រុ​កមួយចំនួនបាន​សម្រេចចិត្តផ្អាកលក់ត្រីឬចាប់ត្រីក្នុងស្រះលក់​ជាបណ្ដោះអាសន្ន​ ដោយសារ​​តម្លៃ​ត្រីលក់ចេញទាបពេក ខណៈដើមទុនចំណាយលើការចិញ្ចឹមខ្ពស់​​។

អ្នក​នេសាទ​វៀតណាម​វាយ​ដំ​ប្រជា​នេសាទ​ខ្មែរ​ពីរ​នាក់​រង​របួស​នៅ​លើ​បឹង​ទន្លេសាប

សហគមន៍នេសាទខ្មែរ​ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឲ្យដឹងថា អ្នកនេសាទខ្មែរពីររូបបានរងរបួស នៅយប់ថ្ងៃសៅរ៍​​ទី០៤ ខែមីនានេះ​ ដោយសារជនជាតិវៀតណាមបើកដេញបុក និងវាយ​នៅលើបឹងទន្លេសាប ។​ អ្នកនេសាទខ្មែរនៅភូមិបណ្ដែតទី៥ លោក រី ទូច​ ប្រាប់វីអូឌី​នៅថ្ងៃសៅរ៍នេះថា ប្រជា​នេសាទ​ឈ្មោះ ស សំអុន និងម្នាក់ទៀត មិនស្គាល់ឈ្មោះ បានរងរបួសស្រាល ដោយសារអ្នកនេសាទជនជាតិវៀតណាមជាង ១០នាក់ បើកទូកដេញវាយពួកគេ កាល​ពីម៉ោង ១រំលងអាធ្រាត្រថ្ងៃទី០៤នេះ

អ្នកជំនាញ​បារម្ភពី​ប្រសិទ្ធិភាព​​នៃវិធានការថ្មីលើបទល្មើសនេសាទ

អ្ន​ក​ធ្វើ​ការ​ទាក់ទង​នឹង​ជល​ផល​បាន​សាទរ​ចំពោះ​វិធានការ​​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ដាក់​ចេញ​ថ្មី​នេះទាក់​ទង​នឹង​ការ​បង្ក្រាប​បទ​ល្មើស​ជល​ផល​ តែ​ពួកគេ​បារម្ភ​ថា​មាន​ប្រសិទ្ធិភាព​តែ​មួយ​រយៈពេល​ខ្លី ។ កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​កន្លង​ទៅ​ រដ្ឋ​មន្ត្រី​ក្រសួ​ង​មហា​ផ្ទៃ​លោក ស ខេង បានថ្លែង​ថា​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ក្រុម​ការ​ងារ​មួយ​ដើម្បីបង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ក្នុង​បឹង​ទន្លេសាប

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ