ជនជាតិចិន២នាក់ បង់ក្លាដែស២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងមន្ត្រីពាក់ព័ន្ធ ឃាត់ខ្លួនពាក់ពន្ធ័ករណីពង្រាត់និងបង្ខាំងមនុស្សខុសច្បាប់នៅក្នុងកាស៊ីណូមួយកន្លែង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជន​បរទេស​៤​នាក់​ទៅ​តុលាការ​ករណី​បង្ខាំង​មនុស្ស​ខុស​ច្បាប់

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជូនជនបរទេសចំនួន៤នាក់ រួមមាន ជនជាតិចិន២នាក់ និងបង់ក្លាដែស២នាក់ ទៅតុលាការ ក្រោយស្រាវជ្រាវឃើញថា ពួកគេបានចាប់ពង្រាត់និងបង្ខាំងមនុស្សដោយខុសច្បាប់នៅកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត។

ប្រធាន​ក្រុមហ៊ុន​មួយ​ប្ដឹង​មន្ត្រី​ខេត្ត​បន្ទាយ​មានជ័យ​ទៅ​ ACU ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​លើ​គម្រោង​វិនិយោគ​ឃុំ-សង្កាត់

ប្រធានក្រុមហ៊ុនមួយបានប្ដឹងមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពាក់ព័ន្ធរឿងពុករលួយជុំវិញការដេញថ្លៃលើគម្រោងវិនិយោគមូលនិធិថវិកាឃុំ-សង្កាត់សម្រាប់ឆ្នាំ២០២១។

ខ្យល់​កន្ត្រាក់​បំផ្លាញ​​ផ្ទះ​​ពល​រដ្ឋ​​ជាង​​៦០០​​គ្រួសារ​​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា យ៉ាងហោចណាស់មនុស្សម្នាក់របួសស្រាល និងផ្ទះជាង ៦០០ខ្នងរងការខូចខាត ដោយសារខ្យល់កន្ត្រាក់អំឡុងពេលប៉ុន្មានសប្ដាហ៍​កន្លង​មក​នេះ។

សមត្ថកិច្ច​បន្ទាយមានជ័យ​រឹប​អូស​សត្វ​ព្រៃ​ជាង​៧០០​គីឡូក្រាម​នាំចូល​ពី​ថៃ

របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា សត្វ​ព្រៃ​ជាង ៧០០​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​រឹបអូស​បាន​​កាលពី​យប់​មិញ​នេះ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ត្រូវ​បាន​នាំ​ចេញ​ពី​ប្រទេស​ថៃ​តាម​ច្រក​របៀង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ