ទឹក​ជំនន់​ជន់​​លិច​ផ្ទះ​ពលរដ្ឋ​ជាង​២០​ខ្នង​នៅ​ខេត្ត​ប៉ៃលិន​

ក្រសួង​​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង ២០​គ្រួសារ ​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ ត្រូវ​បាន​លិច​លង់​ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​។​ ក្រសួង​​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ​ថា​ ផ្ទះ​ពល​រដ្ឋ​ចំនួន ២៣​ខ្នង និង​កំណាត់​ផ្លូវ​លំ ១ខ្សែ​ប្រវែង​ជាង ១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ផ្ទះ​ស្បូវ​ ឃុំ​ស្ទឹង​ត្រង់ ត្រូវ​បាន​ទឹក​ជំនន់​ជន់​លិច​

លិខិតមិត្តអ្នកអាន៖ ក្លិនអសោចកេរិ៍្ត​

«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ជាពាក្យស្លោកសម្រាប់ដាស់អារម្មណ៍មនុស្សខ្មែរ ឱ្យយកចិត្តទុកដាក់សម្អាតលំនៅដ្ឋាន ទីសាធារណៈ និងរមណីយដ្ឋានឱ្យមានសោភ័ណ្ឌភាពល្អ និងខិតខំបម្រើសេវាគ្រប់ប្រភេទប្រកបដោយចរិយាធម៌ និង​អំណរ​រីករាយ​ដល់ភ្ញៀវ​ទាំងជាតិ​ទាំងអន្តរ​ជាតិ​​ដើម្បីអភិវឌ្ឍវិស័យ​ទេសចរណ៍កម្ពុជា។

ឧតុនិយម​ថា កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ស្ទើរ​ទូទាំង​ប្រទេស​សប្ដាហ៍​ក្រោយ

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ប្រកាស​ថា ទឹក​ភ្លៀង​ក្នុង​កម្រិត​មធ្យមទៅ​ច្រើន នឹង​ធ្លាក់​រាយ​ប៉ាយ​ស្ទើរ​គ្រប់​បណ្ដា​ខេត្ត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ​នេះ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បានឲ្យដឹង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​​ជ្រលង​សម្ពាធ​ទាប​​បោក​បក់​មក​ពី​សមុទ្រ​ចិន​ខាង​ត្បូង និង​ជ្រលង​សម្ពាធ​ខ្ពស់​មក​ពី​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា​នេះ

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ដើម​ខែ​មេសា​នេះ

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង​ធ្លាក់​លាយ​ឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ដើម​ខែ​មេសា​នេះ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០២ ខែ​មេសា​នេះ បណ្ដា​ខេត្ត​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នៅ​រដូង​ប្រាំង​នេះ

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា​ ក្រសួងធនធាន​ទឹក និង​ឧតុនិយម ​បាន​ព្យាករណ៍​ថា​ ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​កក់​ខែ ចា​ប់​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ ២០១៧​។ ភ្លៀង​កក់​ខែ​​ជាង​មួយ​សប្ដាហ៍​នេះ ក្រសួង​ថា​ អាច​នឹង​មាន​បាតុ​ភូត​ផ្គរ​ រន្ទះ និង​ខ្យល់​កន្ត្រាក់​ថែម​ទៀត​ផង​ ហើយ​ក្រសួង​ បាន​ព្រមាន​ទៅ​ដល់​​ប្រជា​ពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុ​ភូត​ធម្មជាតិ​ទាំង​នោះ​

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​គ្រោះ​ថ្នាក់​បាតុភូត​ធម្មជាតិ​នៅ​រដូវ​ក្ដៅ​នេះ

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ពី​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ នៅ​សប្ដាហ៍​ក្រោយ​នេះ ចំពេល​ដែល​មាន​ការ​ព្យាករ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​កក់​ខែ​ស្ទើ​ទូទាំង​ប្រទេស។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ចាប់​ពី​ថ្ងៃ​ទី១២ ឬ ១៣ ខែ​មីនា​នេះ ភ្លៀង​កក់​ខែ អាច​នឹង​កើត​មាន​ស្ទើ​ទូទាំង​ប្រទេស និង​មាន​រយៈ​ពេល​ច្រើន​ថ្ងៃ ខណៈ​ដែលសីតុណ្ហភាព​នៅ​ក្នុង​រដូវ​ប្រាំង​ហួត​ហែង​នេះ នឹង​ស្ថិត​នៅ​ចន្លោះ ៣២ ទៅ ៣៥​អង្សា។

ភ្លៀងចាប់ផ្តើមធ្លាក់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែកុម្ភៈ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ប្រកាស​ថា​ចាប់​ពី​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ​នេះ​នឹង​មាន​ភ្លៀង​កក់ខែ​ស្ទើរ​ទូទាំង​ប្រទេស​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ចេញផ្សាយនៅ​ថ្ងៃ​ទី ១៩​នេះ​បាន​ឱ្យ​ដឹង​ថា​ដោយ​សារ​ជ្រលង​សម្ពាធ​ខ្ពស់ និង​ខ្យល់​មូសុង​ឦសាន​ខ្សោយ​បាន​ កំពុង​គ្រប​ដណ្តប់​លើ​

ក្រសួង​បរិស្ថាន​នឹង​អភិវឌ្ឍន៍​តំបន់អារ៉ែងទៅជាកន្លែងទេសចរណ៍ធម្មជាតិ​

មន្ត្រី​ក្រសួង​បរិស្ថាន​ថា​​ក្រសួង​នឹង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​តំបន់​អា​រ៉ែង ដើម្បី​អភិវឌ្ឍន៍តំបន់​នោះ​ឱ្យ​ក្លាយ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​។​ លោកសៅ សុភាព​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​នេះ​ថា ក្រសួងគាំ​ទ្រ​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​នៅ​តំបន់អារ៉ែង​ ហើយ​​ក្រសួង​នឹង​ធ្វើការ​ត្រួតពិនិត្យ​លើ​លទ្ធភាព តំបន់​នោះដើម្បីអភិវឌ្ឍន៍

ស្ត្រីវ័យក្មេងបង្កើនការយល់ដឹងពីផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ​

ក្រុមយុវជនពិសេសស្ត្រីវ័យក្មេង នឹងរៀបចំដំណើរទស្សនៈកិច្ចសិក្សាមួយទៅកាន់​តំបន់ព្រៃការពារនៅក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់​និង បង្កើនភាពជាដៃគូជាមួយក្រុមគោលដៅផ្សេងៗ ក្នុងការការពារព្រៃឈើដែលកំពុងរងការកាប់បំផ្លាញ។​

ក្រសួង​បរិស្ថាន​ចាត់​ទុក​របាយការណ៍​​អង្គការ​ណាសាថា​ជា​ចេតនា​ញុះ​ញង់

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ការ​ផ្សព្វផ្សាយ​ឡើង​វិញ​នូវ​ទិន្នន័យ​មួយ​ដែល​និយាយ​ថា “ព្រៃ​ឈើ​កម្ពុជា​កំពុង​បាត់​បង់”។ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា​នេះ របាយការណ៍​របស់​អង្គការ​ណាសា​អាមេរិក បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ឈាន​មុខ​គេ​ខាង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធម្មជាតិ និង​ព្រៃ​ស្ថិត​ក្នុង​តំបន់​ការពារ ដោយសារ​តែ​ការ​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន សម្រាប់​ដាំដំណាំ​កៅស៊ូ និង​ការ​កាប់​ឈើ​ខុស​ច្បាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ