អាជ្ញាធរ​ឧតុនិយម​ប្រកាស​ថា កម្ពុជា​អាច​មាន​ភ្លៀង​ខ្លះ​នៅ​សប្ដាហ៍​ទី​១​ខែ​មករា

ក្រសួង​ធនធាន​ទឹក និង​​ឧតុនិយម ​បាន​​​ប្រកាស​​ថា ​សីតុណ្ហភាព​ត្រជាក់ នឹង​បញ្ចប់​ទៅ​ត្រឹម​ចុង​ខែ​ធ្នូ​នេះ ហើយ​វិល​ត្រឡប់​ទៅ​រក​ធម្មតា​វិញ​នៅថ្ងៃ​ស្អែក។ យោង​តាម​សេចក្តី​ប្រកាស​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​ បាន​​ឱ្យ​ដឹង​ថា ស្ថាន​ភាព​ត្រជាក់​នឹង​បន្ត​​រហូត​ដល់​ថ្ងៃ​នេះ ​ហើយ​សីតុណ្ហភាព​អប្បបរមា​នឹង​ចាប់​ផ្តើម​កើន​ឡើង​វិញ​បន្តិច​ម្តងៗ​ចាប់​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

កម្ពុជា និងថៃសហការគ្នាបង្កើតវីដេអូអប់រំពលរដ្ឋអំពីដំណោះស្រាយនិងការគ្រប់គ្រងបឹងធម្មជាតិ

កម្ពុជា និងថៃដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គហៅកាត់ថា MRC បានផ្តួចផ្តើមគំនិតបង្កើតវីដេអូខ្លីបបែបអប់រំដើម្បីផ្សព្វផ្សាយចំណេះដឹង និងការអនុវត្តន៍ល្អៗក្នុងការ គ្រប់គ្រងធនធានធម្មជាតិនៅទន្លេសាបរបស់ប្រទេសកម្ពុជា និងទន្លេសុងក្លារបស់ប្រទេស ថៃ។

ដើមក្រញូងមួយដើមដែលមានអាយុកាលរាប់រយឆ្នាំនៅតំបន់អង្គរត្រូវបានគេលួចកាប់

រដ្ឋ​មន្ត្រី​បរិស្ថាន​ស្នើ​អភិបាល​ខេត្ត​ចំនួន​២១​ឲ្យ​បង្ក្រាប​បទ​ល្មើស​ក្នុង​តំបន់​អភិរក្ស

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានស្នើទៅអភិបាលខេត្តចំនួន ២១ ឲ្យអនុវត្តវិធានការច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់អភិរក្ស ២ថ្ងៃក្រោយពីក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់អភិរក្សត្រូវបានបង្កើត។ក្នុងលិខិតចុះថ្ងៃទី០៩ ខែធ្នូ ដែលត្រូវបានផ្ញើជូនទៅអភិបាលខេត្តចំនួន ២១ នៅទូទាំងប្រទេសកម្ពុជា លោក សាយ សំអាល់ បានលើកឡើងថា ក្រសួងបានពិនិត្យឃើញថា ករណីបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ តែងតែកើតមានឡើងច្រើនជាងធម្មតា នៅរដូវប្រាំងរៀងរាល់ឆ្នាំ។

សកម្មភាពសហគមន៍​ចុះ​​បង្ក្រាប​បទល្មើសព្រៃឈើ (រូបផ្ដល់​ឲ្យ​ដោយសហគមន៍​)

រដ្ឋាភិបាលគ្រោងបិទដេប៉ូឈើណាដែលរកស៊ីខុសច្បាប់ ដើម្បីការពារបរិស្ថាន

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យដឹងថាក្រសួងនឹងមានវិធានការបិទដេប៉ូឈើទាំងឡាយណាដែលមិនមានច្បាប់និងបានទិញឈើខុសច្បាប់ ដើម្បីជាការទប់ស្កាត់ការកាប់ឈើខុសច្បាប់។

រដ្ឋាភិបាល និង​យុវជន៖ ​ពល​រដ្ឋ​ជា​ចំណុច​ចាប់​ផ្តើម​​នៃ​កិច្ច​ការ​ពារ​បរិស្ថាន

ក្រសួងបរិស្ថានជំរុញឲ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធក្នុងការធ្វើឲ្យបរិស្ថាននៅកម្ពុជាមានភាពល្អប្រសើរ។ នេះជាការថ្លែងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅពេលបើកវេទិកាយុវជនឆ្នើមថ្នាក់ជាតិធំដំបូងបង្អស់របស់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ ដែលមានការចូលរួមពីសាកលវិទ្យាល័យចំនួន១៦ ក្នុងការប្រកួតពិភាក្សាលើប្រធានបទនានាដែលទាក់ទងទៅនឹងការការពារ និងថែរក្សាបរិស្ថាន។

លោក ហ៊ុន សែន បំពាក់​មេដាយ​ដល់​កញ្ញា ធី សុវណ្ណថា

សកម្មជន​​ហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា ដែល​បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម ត្រូវ​បាន​រដ្ឋាភិបាល​បំពាក់​គ្រឿង​ឥស្សរិយយស ដែល​រដ្ឋាភិបាល​ថា សកម្មជន​រូប​នេះ មាន​ស្នាដៃ​ក្នុង​ការ​ចូល​រួម​ថែរក្សា និង​អភិរក្ស​បរិស្ថាន​ធម្មជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា។
យោង​តាម​អនុក្រឹត្ត​​ចុះ​ថ្ងៃ​ទី​១២ ខែ​សីហា​កន្លង​មក កញ្ញា ធី សុវណ្ណថា ដែល​សកម្ម​ក្នុង​ការ​រៀបចំ​វេទិកា​សាធារណៈ​នា​ពេល​បច្ចុប្បន្ន​​នេះ ត្រូវ​បាន​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច​បំពាក់​មេដាយ​មុនី​សោភ័ណ្ឌ ថ្នាក់​ធិបឌិន្ទ។

សហគមន៍​អារ៉ែង​បារម្ភបាត់បង់​ព្រៃឈើពេលបានផ្លូវល្អ

សហគមន៍​ជន​ជាតិ​ដើមភាគតិចនៅ​តំបន់​អារ៉ែង​ខេត្តកោះកុង បាន​សារទរ​ចំពោះ​រដ្ឋាភិបាល​ដែល​បាន​សម្រេច​​សាង​សង់​ផ្លូវ​នៅ​​តំបន់​នេះ​ តែពួកគេ​បង្ហាញ​ក្តី​បារម្ភ​ថា ផ្លូវនេះ​អាច​បង្កភាព​ងាយ​​ស្រួល​ដល់​ជន​ខិល​ខូច​ក្នុង​ការ​កាប់​ព្រៃ​ក្នុង​តំបន់នោះ។

កញ្ញា ធី សុវណ្ណថា (ប្រភពពីហ្វេសប៊ុកកញ្ញា ធី សុវណ្ណថា)

តំណាងជនជាតិដើមភាគតិចប្រតិកម្មនឹង ធី សុវណ្ណថា ដែលថាពួកគេកាប់បំផ្លាញព្រៃឈើ

តំណាងជនជាតិដើមភាគតិចនៅខេត្ដព្រះវិហារប្រតិកម្មតបនឹងកញ្ញា ធី សុវណ្ណថា ដែល​លើក​ឡើងថាការបាត់បង់ព្រៃឈើកន្លងមក ដោយសារពលរដ្ឋនៅតំបន់ព្រៃជាអ្នក​កាប់​បំផ្លាញ។

បណ្តាញសហគមន៍ព្រៃឡង់សាទរចំណាត់ការរដ្ឋាភិបាល ខណៈបារម្ភអំពីប្រសិទ្ធភាពការអនុវត្តច្បាប់

បណ្តាញសហគមន៍ព្រៃឡង់ បានសម្តែងការពេញចិត្ត និងសាទរចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងពាក់ព័ន្ធចំនួន៦ និងអាជ្ញាធរមូលដ្ឋាន ជាមួយនិងអង្គការសង្គមស៊ីវិលនានា ដែលធ្វើការងារពាក់ព័ន្ធការការពារបរិស្ថាន។

ព្រះ​តេជ​គុណ ​ប៊ុត ប៊ុនតិញ​ ស្នើ​នាយក​រដ្ឋ​មន្ត្រីឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​សហ​ការ​ជា​មួយព្រះ​អង្គ

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលសកម្មក្នុងកិច្ចការសង្គមបានស្នើដល់នាយករដ្ឋមន្ត្រីប្រាប់ឲ្យអាជ្ញាធរថ្នាក់ក្រោមជួយសហការជាមួយព្រះអង្គក្នុងសកម្មភាពបិស្ថាន ដោយព្រះអង្គអះអាងថាកន្លងមកមានការបង្កការលំបាកនិងខ្វះការសហការពីអាជ្ញាធរខេត្តមួយចំនួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ