លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំជាមួយលោក ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅសាធារណរដ្ឋកូរ៉េខាងត្បូង អំឡុងថ្ងៃទី០៦-០៨ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation - Cambodia)

កម្ពុជា-​កូរ៉េខាងត្បូង​ គ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នៅ​ខែ​តុលា​ខាង​មុខ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​ បានឱ្យដឹងថា កម្ពុជា-កូរ៉េខាងត្បូង នឹងត្រៀមចុះហត្ថលេខា​ផ្លូវការលើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ខែ​តុលា​ខាង​មុខ ដែលអាចនាំទំនិញកម្ពុជាជាង១ម៉ឺនមុខចេញដោយរួចពន្ធ ខណៈការចរចា​កិច្ចព្រមព្រៀងនេះបានបិទបញ្ចប់កាលពីខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្ម

សភាពាណិជ្ជកម្ម​អឺរ៉ុ​ប ​ស្នើ​កម្ពុជា​​បង្កើត​តុលាការ​រដ្ឋបាល​ដើម្បី​​បង្កើន​ទំនួល​ខុស​ត្រូវរបស់មន្ត្រីសាធារណៈ​

សភាពាណិជ្ជកម្ម​អឺរ៉ុបប្រចាំ​កម្ពុជា​ ស្នើ​ដល់​កម្ពុជា​ឲ្យ​​បង្កើត​តុលាការ​រដ្ឋបាល​កំពូល​មួយ​ ដើម្បី​ជំរុញ​ឲ្យ​​មាន​ទំនួល​ខុសត្រូវ​របស់​ស្ថាប័ន​រដ្ឋ​​ក្នុង​ការងារ​របស់​ខ្លួន ក្រោយ​ក្រុម​អ្នក​រកស៊ី​អឺរ៉ុប​ទាំង​នេះ​ថា ​ខ្លួន​ជួប​ការ​លំបាក​ជា​មួយការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​សាធារណៈកម្ពុជា ​។

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​​ពិនិត្យ​​​គម្រោង​​សាង​​សង់​​ព្រលាន​ថ្មី

រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីរៀបចំ​ចាត់​ចែង​គម្រោង​សាងសង់ព្រលានយន្ដហោះថ្មី ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​​កាល​ពី​ឆ្នាំ​មុន​ថា មាន​តម្លៃ​ដល់​ទៅ ១.៥​ពាន់​លាន​ដុល្លារ។

នា​យក​រដ្ឋ​មន្ត្រី​បញ្ជា​ឲ្យ​សិក្សា​ផល​ប៉ះ​ពាល់​នៃ​ជម្លោះ​ពាណិ​ជ្ជ​កម្មពិភពលោកលើកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន រំឭកមន្ត្រីជាន់ខ្ពស់ ឲ្យសិក្សាពីផលប៉ះពាល់ដល់កម្ពុជា ដោយថា បើគ្មានអ្វីប្រែ​ប្រួ​ល​​ទេ សង្គ្រាមពាណិជ្ជកម្មពិភពលោក នឹងផ្ទុះឡើងពេញទំហឹងនៅប៉ុន្មានថ្ងៃទៀតនេះ។

មន្ត្រី​ជាន់​ខ្ពស់​ចិន​ថា អាមេរិក និង​ចិន​ព្រម​ព្រៀង​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម

លោក លីវ ហឹ បានដឹកនាំក្រុមមន្ត្រីជាន់ខ្ពស់ចិន ទៅជួបចរចាជាមួយក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកនៅរដ្ឋធានីវ៉ាស៊ីងតោន ជុំវិញសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ……

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ