រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​​ពិនិត្យ​​​គម្រោង​​សាង​​សង់​​ព្រលាន​ថ្មី

រូបភាពពីគម្រោងព្រលានយន្តហោះ

រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីរៀបចំ​ចាត់​ចែង​គម្រោង​សាងសង់ព្រលានយន្ដហោះថ្មី ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​​កាល​ពី​ឆ្នាំ​មុន​ថា មាន​តម្លៃ​ដល់​ទៅ ១.៥​ពាន់​លាន​ដុល្លារ។

ក្នុងសេចក្ដីសម្រេចមួយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលវីអូឌីទើបតែទទួលបាននៅថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការមួយ មានសមាជិកចំនួន ២៣រូប ដែលដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ដើម្បីរៀបចំទីតាំងគ្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី។

បើតាមសេចក្ដីសម្រេច គណៈកម្មការនេះមានភារកិច្ចពិនិត្យ និងកំណត់ទីតាំងសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី សិក្សាវាយតម្លៃថ្លៃដី សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ពិនិត្យ និងផ្ដល់យោបល់លើផែនការមេរបស់គម្រោង និងធ្វើរបាយការណ៍ជូនទៅនាយករដ្ឋមន្ដ្រី ដើម្បីពិនិត្យ​និងសម្រេច​។

គម្រោងសាងសង់ព្រលានយន្ដហោះថ្មីនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងស្របពេលកម្ពុជាកំពុងមានទំនាក់ទំនងកាន់តែជិតស្និតជាមួយប្រទេសចិន និងការប្ដេជ្ញារបស់រដ្ឋាភិបាលក្នុងកៀងគររកក្រុមអ្នកវិនិយោគ​ និងពង្រីកកំណើនភ្ញៀវទេសចរចិនមកកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ