លោក នៅ នីម អង្គុយនៅលើផ្ទះរបស់លោកដែលបានរុះរើមួយផ្នែកពីសំណាក់អាជ្ញាធរខណ្ឌឫស្សីកែវ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ច្រាំងទន្លេ​ក្នុង​ខណ្ឌឫស្សីកែវ ចង់​បាន​សំណង​សមរម្យ​មុន​ចាក​ចេញ

ពលរដ្ឋជាង២០០គ្រួសារដែលរស់នៅតាមដងទន្លេសាប ក្នុងខណ្ឌឫស្សីកែវ ប្រកែកមិនព្រមចាកចេញពីកន្លែងដែលពួកគេរស់នៅនោះទេ លុះណាតែ អាជ្ញាធរផ្ដល់សំណងសមរម្យ។

ពលរដ្ឋខណ្ឌឫស្សីកែវ តំណាងឱ្យពលរដ្ឋជាង២០០គ្រួសារ ដែលអះអាងថាមានបញ្ហាដីធ្លី បានមកញត្តិនៅរដ្ឋសភាស្នើសុំចេញបណ្ណកម្មសិទ្ធិដីធ្លី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

ពលរដ្ឋ​ខណ្ឌឫស្សីកែវ​រក​អន្តរាគមន៍​ពី​រដ្ឋសភា​និង​បក្សប្រជាជន ជំរុញ​ឱ្យ​មាន​បណ្ណកម្មសិទ្ធិ​ដីធ្លី

ពលរដ្ឋជាច្រើនគ្រួសារនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ស្វែង​រកកិច្ចអន្តរាគមន៍ពី​រដ្ឋសភា និងគណប​ក្សប្រជាជនកម្ពុជា​ ឱ្យជួយជំរុញអាជ្ញាធរពាក់ព័ន្ធចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ។

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងពលរដ្ឋ២៤៤គ្រួសារ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ចេញតវ៉ាដោយស្នើឱ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិដីធ្លី ដោយពួកគាត់អះអាងថា អាជ្ញាធរបានប្រាប់ឱ្យពួកគាត់ដោះដូរដីចេញទៅរស់នៅកន្លែងផ្សេងដែលពុំទាន់ច្បាស់ពីទីតាំងប្រាកដ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខណ្ឌ​ឫស្សីកែវ ព្រមាន​តវ៉ា​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​រឿង​កម្មសិទ្ធិ

​តំណាងពលរដ្ឋ២៤៤គ្រួសារ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមាន​ដង្ហែញត្តិទៅតវ៉ាដល់មុខផ្ទះ​នាយក​រដ្ឋមន្ត្រី ប្រសិន​បើអាជ្ញាធរខណ្ឌ​មិនព្រមដោះស្រាយរឿងបណ្ណកម្មសិទ្ធិដីធ្លីឱ្យពួកគាត់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ