អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋាករទឹក​ធានា​ថា​ចាប់​ពី​ឆ្នាំក្រោយទៅ​សម្រាប់​អ្នក​ជួលផ្ទះ​ឬ​បន្ទប់ តម្លៃ​ទឹក​នឹង​មិន​លើស​ពី​១០០០រៀល​ក្នុង​មួយ​ម៉ែត្រ​គូប

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា ចាប់ពីឆ្នាំ២០២៣ទៅ នឹងលែងមានករណីតម្លៃទឹកលើសពី «១ ០០០រៀលក្នុងមួយម៉ែត្រគូប» ទៀតហើយសម្រាប់អ្នកជួលផ្ទះឬបន្ទប់ ខណៈសម្ពាធទឹកនឹងចូលពេញលេញដល់ទីតាំងអ្នកលក់ទឹកបន្ត ហើយមន្ត្រីជំនាញនឹងចុះធ្វើកិច្ចការនេះ​ដើម្បីធានាថាតម្លៃគឺស្របតាមការកំណត់។

សកម្មភាពក្រុមការងារជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះសិក្សាពិនិត្យលទ្ធភាពដើម្បីបញ្ជូនទឹកស្អាតទៅជួយផ្គត់ផ្គង់តំបន់បុរីពិភពថ្មីឈូកវ៉ា២ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រដ្ឋាករទឹកភ្នំពេញ​កំពុង​ពន្លឿន​ការសាងសង់​រោងចក្រ​ផលិតទឹកស្អាត​ថ្មីមួយទៀត ខណៈ​ពលរដ្ឋ​កំពុង​ខ្វះទឹក​ប្រើប្រាស់

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា ខ្លួនបាននិងកំពុងពន្លឿនការងារសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែល​​គ្រោងនឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ២០២៣ ខណៈពលរដ្ឋរស់នៅក្នុងបុរី​ពិភពថ្មី ឈូកវ៉ា​២ កំពុងខ្វះទឹកស្អាតប្រើប្រាស់។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

មន្ត្រី​ប្ដេជ្ញា​ថា​ចាប់​ពី​ឆ្នាំ២០២៤​ទៅ ពលរដ្ឋ​នៅ​រាជធានីភ្នំពេញ​នឹង​លែង​ខ្វះ​ទឹក​ប្រើ​ទៀត​ហើយ

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា នៅចុងឆ្នាំ២០២៣ ពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងមូលនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ខណៈចាប់ពីដើមឆ្នាំ២០២៤ទៅ រដ្ឋាករទឹកធានា​ថាទឹកនៅក្នុងរាជធានីភ្នំពេញនឹងលែងចោទជាបញ្ហាទៀតហើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ