លិខិតមិត្តអ្នកអាន៖ តើបណ្ដោយឲ្យស្វាយមួយដើមងាប់ឬក៏កាប់មែកដង្កូវដួងចេញ?

ក្រោយមរណភាពលោកបណ្ឌិត កែម ឡី ក្រសែភ្នែកមនុស្សគ្រប់គ្នាសម្លឹងទៅលើបុគ្គលតែម្នាក់គត់។ បើសិនជាឃាតកនិងអ្នកពាក់ព័ន្ធ​មិនត្រូវបានវែកមុខទេ បុគ្គលម្នាក់នេះនឹងនៅតែជាគោលដៅនៃការសម្លឹងមើលរបស់​មហាជនទូទៅ។

លិខិត​មិត្ត​អ្នក​អាន៖ ភូតច្រើន​ចាញ់​អាត្មា

សក្ការៈ​បុគ្គល​ជាបុគ្គល​ដែល​ទទួល​ការគោរព​បូជាពី​មហាជន​ទូទៅ ដោយសារ​បុគ្គល​រូប​នោះ​មាន​ការ​លះបង់ខ្ពស់​លើសពី​មនុស្ស​ធម្មតា។ ក្នុង​ប្រភព​មនុស្ស​ជាតិ​យើងឃើញមាន​ ព្រះពុទ្ធ​ ព្រះយេស៊ូ មហាម៉ាត​ សូក្រាត នេះ​និយាយ​ជា​រួម…

លិខិតមិត្តអ្នកអាន៖ ឈាមត្រជាក់

យប់ថ្ងៃ ថ្ងៃយប់ បានកន្លងផុតទៅយ៉ាងឆាប់រហ័ស! ពេលវេលាបានរំលងទៅប្រាំពីររាត្រីហើយដែលលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកឈាមត្រជាក់បាញ់សម្លាប់នៅចំកណ្តាលទីក្រុងភ្នំពេញ។

ព្រះរាជាណាចក្រអច្ឆរិយៈ

​​បើសិនជាគេដាក់ឈ្មោះប្រទេសមួយថាជា “ព្រះរាជាណាចក្រអច្ឆរិយៈ” នោះគេអាចនឹងស្រមើស្រមៃបានថាគឺជាប្រទេសដែលពោរពេញទៅដោយសុខសន្តិភាពបរិបូរណ៍ទាំងផ្លូវកាយនឹងផ្លូវចិត្ត សមភាពក្នុងប្រព័ន្ធយុត្តិធម៌ ប្រជាពលរដ្ឋទាំងមូលរស់នៅដោយភាពថ្លៃថ្នូរនឹងសមរម្យ សេដ្ឋកិច្ចជាតិមានការរីកចម្រើននឹងលូតលាស់ស្ទើរគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិមានភាពរឹងមាំនិងខ្លាំងក្លាគួរអោយជឿទុកចិត្តបាន។

លិខិតមិត្តអ្នកអាន៖យុទ្ធនាការ​ឈុត​ខ្មៅខ្លាំងត្រង់​​ដឹក​នាំ​ដោយ​គ្មាន​អ្នក​ដឹក​នាំ​

ភាព​ឈ្លាស​វៃ​របស់​សង្គម​ស៊ីវិល​ក្នុង​ការ​ធ្វើ​យុទ្ធនាការឈុត​ខ្មៅ​និង​ទប់​ទល់​នឹង​ការ​បង្ក្រាប​គឺ​ដឹក​នាំ​ដោយ​​គ្មាន​អ្នក​ដឹក​នាំ ពោល​គឺ​​ដឹក​នាំ​ជា​ក្រុម​មិន​មែន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​ដឹក​នាំ​ផ្តាច់​មុខ។​ លោក​ អំ សំអាត​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​បារាំង​ថ្ងៃ​ទី​៩ខែឧសភាក្រោយ​ពេល​ចាប់​ខ្លួន​អ្នក​ចូល​យុទ្ធនាការ​៨នាក់​ថា«​ការចូល​រួមក្នុង​យុទ្ធនាការស្លៀក​ពាក់​ខ្មៅ​នេះ ​វា​​មិន​មែន​ជា​ជំហរ​របស់​អង្គ​ការ​ណា​មួយ​ទេ​ អា​នេះ​គឺ​ជា​ការ​​​ស្មគ្រ​ចិត្ត​របស់​បុគ្គល​មួយៗ…​មិន​មែន​ជា​គោល​ការណ៍របស់​អង្គ​ការ​ណា​មួយ​ទេ»​។

លិខិតមិត្តអ្នកអាន៖ សហជីពនៅកម្ពុជានិងភាពចម្រូងចម្រាសនៃសេចក្តីព្រាងច្បាប់សហជីព

សហជីពគឺជាអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិតដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់តែការ​សិក្សា លើកតម្កើង​ផលប្រយោជន៍និងការពារសិទ្ធិស្របច្បាប់ ក៏ដូចជាផលប្រយោជន៍ផ្នែកស្មារតី ស្រប​តាមល​ក្ខន្តិ​កៈរបស់ខ្លួន។ សញ្ញាណនៃច្បាប់ស្តីពីការងារហាក់ស្រពេច​ស្រពិលក្នុងការសន្មត់អំពី ភាព​ជាតំ​ណាង​របស់​សហជីព ជាតួយ៉ាងមិនបានផ្តល់និយមន័យជាក់លាក់នោះទេថាតើលក្ខខណ្ឌគុណវុឌ្ឍ​យ៉ាង​ដូចម្តេ​ច​ដើ​ម្បីក្លាយជាអង្គការវិជ្ជាជីវៈខាងកម្មករនិយោជិតថ្នាក់ជាតិ(សហជីពថ្នាក់ជាតិ) សហជីពថ្នាក់វិស័យ ថ្នាក់តំបន់ឬក្នុងវិជ្ជាជីវៈណាមួយជាកំណត់។

យុវជន គង់ រ៉ៃយ៉ា ដែលត្រូវតុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ ពីបទញុះញង់​ឲ្យមានបដិវត្តន៍​ពណ៌

លិខិតមិត្តអ្នកអាន៖និស្សិតសរសេរសារពីបដិវត្តន៍ពណ៌ជាគ្រាប់បែកកំណត់ម៉ោង?

យុវជនខ្មែរជាទូទៅមិនដែលចាប់អារម្មណ៍សោះឡើយពីបដិវត្តន៍ពណ៌ឬថាមិនទាំងដឹងថាបដិវត្តន៍ពណ៌នោះជាអ្វីផង។ សូម្បីក្រោយពីរដ្ឋាភិបាលបាននាំយកបញ្ញត្តិបដិវត្តន៍ពណ៌នេះមកនិយាយក្នុងអង្គប្រជុំរបស់ខ្លួន បញ្ជាឲ្យត្រៀមទប់ស្កាត់បង្ក្រាបបដិវត្តន៍ពណ៌ ក៏ប្រហែលអ្នកក្រោមបង្គាប់ទាំងអស់នោះមិនច្បាស់ថាបដិវត្តន៍ពណ៌នោះជាអ្វីដូចគ្នា។

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី រែក ពេលណា ហ៊ុន សែន ចាញ់ពេលហ្នឹង!​

ក្នុងន័យនយោបាយជាសត្យានុម័ត គ្រប់គណបក្សនយោបាយ គោលដៅចុងក្រោយរបស់ខ្លួនគឺ“ឈ្នះ” ដើម្បីទៅចាប់យកអំណាច​រដ្ឋ។ វាសំខាន់ នៅពេលឈ្នះនិងចាប់យកអំណាចរដ្ឋបានហើយ គឺយកអំណាចនោះ មកបម្រើរាស្ត្រ ទៅតាមកិច្ចសន្យានយោបាយរបស់ខ្លួនដែលបានសន្យាទៅកាន់អ្នកបោះឆ្នោត ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

លិខិតមិត្តអ្នកអាន៖ការប្រឡងវិជ្ជាជីវៈចៅក្រមក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់អ្នកច្បាប់​

និស្សិតច្បាប់និងអ្នកច្បាប់ស្ទើរគ្រប់រូបសុទ្ធតែមានក្តីសង្ឃឹមនិងក្តីស្រមៃចង់ក្លាយជាមន្ត្រីរាជការសាធារណៈបម្រើការងារក្នុងជួរជាថ្នាក់ដឹកនាំស្ថាប័ន មន្រ្តីបច្ចេកទេសផ្នែកច្បាប់ប្រចាំស្ថាប័នរដ្ឋ ឬបុគ្គលដែលប្រកប​ការងារវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ដូចជា ក្រឡាបញ្ជី អាជ្ញាសាលាមេធាវី ព្រះរាជអាជ្ញា និងចៅក្រមជា​ដើម​។

លិខិតមិត្តអ្នកអាន៖ ស្វែងយល់ពីប្រតិកម្មរបស់រាស្រ្តលើការអនុវត្តច្បាប់ចរាចណ៍ថ្មី​​​​​

រាស្រ្តបានប្រតិកម្មស្ទើរគ្រប់ទីកន្លែងចំពោះការអនុវត្តច្បាប់ចរចរណ៍ថ្មីនៅកម្ពុជា។ តើប្រតិកម្មនេះបញ្ជាក់ថា​រាស្រ្ត​​​មិន​ចង់បានច្បាប់ចរាចរណ៍មួយដែលជួយឲ្យ​សង្គមដែលពួកគាត់កំពុងរស់នៅ​មានសណ្តា​ប់​ធ្នាប់​ល្អ​និង​សុ​វត្ថិ​​ភាពទេឬ?​ បើចង់បាន ហេតុអ្វីត្រូវប្រតិកម្មអវិជ្ជមាន? ជាចំណោទ​មួយដែល​មនុស្សគ្រប់​គ្នាសុទ្ធតែអាច​សួរ​បាន រួមទាំងរដ្ឋាភិបាលខ្លួនឯងផង។ ឥឡូវ​ដល់ពេលរកចម្លើយ​ចំពោះចំណោម​មួយនេះ ដោយចាប់ផ្តើម​ពី​ឬ​​ស​គល់​នៃ​ប្រតិកម្មជាដំបូងសិន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ