អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

មន្ត្រី​កម្ពុជា​មិន​ជឿ​ថា​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​តាម​រយៈ​ច្បាប់​ H.R 4686

អ្នកនាំពាក្យរដ្ឋាភិបាលមិនមានជឿថា សហរដ្ឋអាមេរិ​កនឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈច្បាប់ H.R 4686 ឬ​ច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជា​ឆ្នាំ២០២១» (Cambodia Democracy Act of 2021) នោះទេ ពីព្រោះសហរដ្ឋអាមេរិកត្រូវការកម្ពុជា ដើម្បីប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន។

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។

មន្ត្រី​តុលាការ​ថា​ ការ​ចាប់​សកម្ម​ជន​​​​បរិស្ថាន​​​​ម្នាក់​​ពាក់​ព័ន្ធ​ការ​​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​

មន្ត្រី​​សាលាដំបូងខេត្តរតនគិរី បានឱ្យដឹងថា សមត្ថកិច្ចចាប់​ខ្លួនលោក ឆន ផល្លា ដែលជាសកម្មជន​បរិស្ថាននិងដីធ្លី បញ្ជូន​ទៅ​ពន្ធនាគារ ដោយ​សារ​តែ​សកម្មជនរូបនោះមិនបាន​ចូល​រួម​តាម​នីតិ​វិធី​កោះហៅ​របស់​តុលាការ ពាក់ព័ន្ធនឹងសំណុំរឿងកាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ​។

សមត្ថកិច្ច​ខេត្ត​រតនគិរី​ចាប់​ខ្លួន​សកម្ម​ជន​ដីធ្លី​​និង​បរិស្ថាន​​​​ម្នាក់​ដោយ​មិន​​​បញ្ជាក់​មូលហេតុ​

មេធាវីការពារក្តីឱ្យសកម្មជនបរិស្ថាននិងដីធ្លីមួយរូបនៅខេត្តរតនគិរី បានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនកូនក្តីរបស់​ខ្លួនឈ្មោះ ឆន ផល្លា នៅព្រឹកថ្ងៃចន្ទនេះ ដោយមិនបានបង្ហាញដីកាចាប់ខ្លួននិងបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ។

អ្នកស្រី អ៊ុំ សុភី ក្នុងសកម្មភាពប្រជុំពិភាក្សាមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកអ្នកស្រី អ៊ុំ សុភី)

តុលាការខេត្តកំពង់ឆ្នាំងសាកសួរសកម្មជនដីធ្លីភូមិឡពាង៤នាក់ករណីប៉ុនប៉ងឃាតកម្ម​

តុលាការ​ខេត្ត​កំពង់ឆ្នាំង​ បាន​សាកសួរ​សកម្មជន​ដីធ្លីភូមិឡពាងចំនួន៤​នាក់ ​ពាក់ព័ន្ធនឹង​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​​ឃាតកម្ម និង​​​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ដោយចោទ​​​ថា សកម្មជនដីធ្លីទាំងនោះបាន​ប្រើប្រាស់​កាំបិត ដើម្បី​បំផ្លាញ​សំណាញ់របស់អ្នកនេសាទខុសច្បាប់​ ក្នុង​ឃុំ​តាជេស​ ស្រុក​កំពង់ត្រឡាច។

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង​សកម្មជន​ដី​ធ្លី​អ្នកស្រី ទេព វន្នី

អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់ការ​បង្ក្រាបទៅ​លើអ្នកការ​ពារសិទ្ធិ​មនុស្ស ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់ និង​ដោះលែងសកម្មជន​ដី​ធ្លី​អ្នកស្រី ទេព វន្នី ដោយគ្មានលក្ខខណ្ឌ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ