ឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនអតីតសកម្មជនបក្សប្រឆាំង១១​រូបដូចតុលាការថ្នាក់ក្រោម

សាលាឧទ្ធរណ៍ បានសម្រេចកម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល​នៅព្រឹកនេះ ដោយសម្អាង​ថា ការសម្រេច​របស់​តុលាការជាន់ទាប​នេះ ធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។

តុលាការភ្នំពេញ​ដាក់ស្ត្រី​សកម្មជនដីធ្លីបឹងកក់ម្នាក់ទៀត​​ក្រោមការត្រួតពិនិត្យ

សកម្មជនដីធ្លីសហគមន៍បឹងកក់ម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដែលត្រូវបានដកសិទ្ធិមួយចំនួនក្នុងនាមជាពលរដ្ឋ​ ពាក់ព័ន្ធនឹងរឿងរាវកាលពីបីឆ្នាំមុន។
ដីការបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ០៤ ខែវិច្ឆកានេះ បានសម្រេចដាក់អ្នកស្រី ង៉ែត ឃុន សកម្មជនដីដ្លីនៅតំបន់បឹងកក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទជេរប្រមាថជាសាធារណៈ និងគំរាមសម្លាប់ពលរដ្ឋ​ក្នុងតំបន់ជាមួយគ្នា​​ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១២។

ក្រុមគ្រួសារ​សកម្មជន​ចលនា​មាតាធម្មជាតិ​ដើរទៅ​រក​អន្តរាគមន៍​នៅ​ផ្ទះ​នាយករដ្ឋមន្ត្រី តែ​ត្រូវ​សមត្ថកិច្ច​រារាំង

អាជ្ញាធររារាំងគ្រួសារសកម្មជនមាតាធម្មជាតិដែលជាប់ឃុំមិនឲ្យទៅសុំអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី

ក្រុមអាជ្ញាធរបានរារាំងគ្រួសាររបស់សកម្មជនមាតាធម្មជាតិ៣នាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកោះកុង មិនឲ្យពួកគេដើរទៅផ្ទះលោកនាយករដ្ឋមន្រ្តី ដើម្បីសុំអន្តរាគមន៍ឲ្យដោះលែងស្វាមី និងកូន។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាច់ញាតិចំនួន៥នាក់របស់សកម្មជនមាតាធម្មជាតិដែលកំពុងជាប់ឃុំ បានធ្វើដំណើរដោយថ្មើរជើងពីវត្តភ្នំតម្រង់ទៅផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែត្រូវបានអាជ្ញាធររារាំងពេលជិតទៅដល់។

តំណាងរាស្ត្របក្សប្រឆំាងថាការដោះលែងសកម្មជន១៥នាក់ទើបបង្ហាញពី ភាពស្មោះត្រង់នៃវប្បធម៌សន្ទនា

ប្រឆាំងអះអាងថា បើសកម្មជនរបស់ខ្លួននៅតែត្រូវបន្តឃុំខ្លួននៅក្នុងពន្ធនាគារនោះវប្បធម៌សន្ទនាដែលបង្កើតឡើងរួមគ្នាហាក់មិនទាន់ធានាពីការបង្រួបបង្រួមជាតិជាលក្ខណៈគ្រួសារខ្មែរទេ។ នៅថ្ងៃចន្ទនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនរួមទាំងលោក សុន ឆ័យ ផងចុះទៅសួរសុខទុក្ខសកម្មជនទាំង១៥នាក់របស់គណបក្សប្រឆាំង ម្តងទៀត នៅឃុំនៅពន្ធនាគារព្រៃស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ