តុលាការភ្នំពេញ​ដាក់ស្ត្រី​សកម្មជនដីធ្លីបឹងកក់ម្នាក់ទៀត​​ក្រោមការត្រួតពិនិត្យ

អ្នក​ស្រី​ង៉ែត ឃុន កាលពីពេលកន្លងទៅ

សកម្មជនដីធ្លីសហគមន៍បឹងកក់ម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដែលត្រូវបានដកសិទ្ធិមួយចំនួនក្នុងនាមជាពលរដ្ឋ ពាក់ព័ន្ធនឹងរឿងរាវកាលពីបីឆ្នាំមុន។

ដីការបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ០៤ ខែវិច្ឆកានេះ បានសម្រេចដាក់អ្នកស្រី ង៉ែត ឃុន សកម្មជនដីដ្លីនៅតំបន់បឹងកក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទជេរប្រមាថជាសាធារណៈ និងគំរាមសម្លាប់ពលរដ្ឋក្នុងតំបន់ជាមួយគ្នាដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១២។

យោងតាមដីកានេះបានសម្រេចឱ្យអ្នកស្រី ង៉ែត ឃុន មិនត្រូវផ្លាស់ប្តូរទីលំនៅដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ត្រូវបង្ហាញខ្លួននៅពេលមានការកោះហៅរបស់ចៅក្រមស៊ើបសួរ  និងត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្រះចក ក្នុង ១ ខែម្តង នៅរៀងរាល់ដើមសប្តាហ៍ទី១ នៃខែនីមួយៗ។

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១២ អ្នកស្រីង៉ែត ឃុន បានដឹកនាំប្រជាពលរដ្ឋបឹងកក់មួយក្រុមទៅទាមទារប្លង់ដីដែលសាលារាជធានីភ្នំពេញថា ផ្តល់ឱ្យពួកគាត់ពី អ្នកស្រី លី មុំ អតីតតំណាងសហគមន៍បឹងកក់។  ទោះយ៉ាងណា អ្នកស្រី ង៉ែន ឃុន បានបញ្ជាក់ថា គាត់មិនបានជេរប្រមាថ និង គំរាមសម្លាប់នោះទេ ព្រោះថ្ងៃនោះ ពេលក្រុមឃាត់ទៅដល់ អ្នកស្រី លី មុំ បានបិទទ្វារផ្ទះមិនបានជជែកអ្វីជាមួយពួកគាត់។

ដោយលោក ពៅ មេត្តា និងកញ្ញា គឹម វិច្ចនី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ