កម្លាំងប្រដាប់អាវុធចល័តក្បែរគណបក្សសង្គ្រោះជាតិ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

លោក អេង ឆៃអ៊ាង៖ រដ្ឋាភិបាលគួរធ្វើសមយុទ្ធនៅព្រំដែនជាជាងធ្វើកណ្តាលទីក្រុងបង្កការភ័យខ្លាច

មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងអំពាវនាវឲ្យរដ្ឋាភិបាលធ្វើសមយុទ្ធនៅតាមតំបន់ព្រំដែនដោយថា ដើម្បីបង្ហាញពីកំលាំងការពារបូរណភាពទឹកដីដល់ប្រទេសជិតខាងជាជាងធ្វើនៅកណ្តាលទីក្រុងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

កម្លាំងប្រដាប់អាវុធប្រមូលផ្តុំនៅមុខផ្ទះរបស់លោក កឹម សុខា (ដោយ ណាត សុភាព)

កម្លាំងប្រដាប់អាវុធជាង១០នាក់​កំពុងឈរនៅមុខផ្ទះលោក ​កឹម សុខា

កូនស្រីលោក កឹម សុខា បានអះអាងថានៅព្រឹកថ្ងៃសុក្រនេះមានកម្លាំងប្រដាប់អាវុធជាង១០នាក់បានប្រមូលផ្តុំនៅមុខផ្ទះរបស់នាង នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនបានប្រាប់ពីមូលហេតុអ្វីទេ។​

ពលរដ្ឋខ្មែរនៅអាមេរិកស្រែកតវ៉ានឹងការនិរទេសជនភៀសខ្លួនមកកម្ពុជា (រូបភាពពី startribune)

ពលរដ្ឋខ្មែរនៅអាមេរិកស្រែកតវ៉ានឹងការនិរទេសជនភៀសខ្លួនមកកម្ពុជា

កាលពីថ្ងៃពុធម្សិលមិញ ក្រុមអ្នកគាំទ្រជាង១០០នាក់បានប្រមូលផ្ដុំគ្នានៅទីប្រជុំជនក្រុង Minneaspolis រដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក ដើម្បីស្រែកតវ៉ាឲ្យអាជ្ញាធរបញ្ឈប់គម្រោងនិរទេសជនភៀសខ្លួនកម្ពុជា ដែលត្រូវបានភ្នាក់ងារអនុវត្តច្បាប់និងអន្ដោប្រវេសន៍អាមេរិក (ICE) ចាប់ឃាត់ខ្លួនកាលពីខែសីហាកន្លងទៅ។

តួរនាទីនគរបាល កងកម្លាំងរាជអាវុធហត្ថ និងយោធា ក្នុងការរក្សាសន្តិសុខ

កងកម្លាំងប្រដាប់អាវុធដែលមានតួនាទីក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់ មានការកំណត់ក្នុងច្បាប់របស់កម្ពុជា​មានបីប្រភេទគឺ កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងកម្លាំងយោធា។

ស្ពានប្រវត្ដិសាស្ដ្រនៅស្រុកអន្លង់វែង ផ្អាកចរាចរបណ្ដោះអាសន្នដោយសារទឹកជំនន់ (រូបភាពពីហ្វេសប៊ុក Noan Sereiboth)

ស្ពានប្រវត្ដិសាស្ដ្រនៅស្រុកអន្លង់វែង ផ្អាកចរាចរបណ្ដោះអាសន្នដោយសារទឹកជំនន់

អាជ្ញាធរខេត្ដឧត្ដរមានជ័យបានផ្អាកចរាចរណ៍បណ្ដោះអាសន្ន មិនឲ្យឆ្លងកាត់តាមស្ពានបង្ហៀរទឹកប្រវត្ដិសាស្ដ្រ របស់​អតីតដឹកនាំ​មេ​ខ្មែរ​​ក្រហមនៅស្រុកអន្លង់វែង ដោយសារជំនន់ទឹកភ្លៀង។

កម្លាំងប្រដាប់អាវុធចល័តក្បែរគណបក្សសង្គ្រោះជាតិ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

ក្រសួង​ការ​ពារជាតិ​ថា​ការ​ចល័ត​ទ័ព​​ជា​ការ​ត្រៀម​បង្រ្កាប​បាតុ​កម្ម​បក្សប្រឆាំង

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​បាន​ឲ្យ​ដឹង​ថា​ការ​ចល័ត​ទ័ពកាលពី​យប់មិញ​ជា​ការ​ត្រៀម​អនុវត្ត​បទ​បញ្ជា​របស់លោក​នាយក​រដ្ឋមន្រ្តី​​ ហ៊ុន សែន ក្នុង​ការ​បង្ក្រាប​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ។

កម្លាំងប្រដាប់អាវុធចល័តក្បែរគណបក្សសង្គ្រោះជាតិ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

កម្លាំងប្រដាប់អាវុធចល័តក្បែរគណបក្សសង្គ្រោះជាតិ

កងកម្លាំង​ប្រដាប់អាវុធចល័តក្បែរស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ​ នៅក្នុងសង្កាត់​ចាក់អង្រែលើក្នុងរាជធានីភ្នំពេញ នៅយប់រំលងអធ្រាត្រថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ​។​

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​​ថា ជន​មិន​ស្គាល់​មុខ​ប្រើ​ហិង្សា​លើ​រថយន្ត​លោក

សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប អះ​អាង​ថា រថយន្ត​របស់​លោក​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​វាយ​បំបែក​កញ្ចក់ នៅ​ជិត​រង្វង់​មូល​ក្បាល​ថ្នល់ អំឡុង​ពេល​លោក​ធ្វើ​ដំណើរ​ពី​ផ្ទះ ទៅ​កាន់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រឆាំង នៅ​ព្រឹក​ថ្ងៃ​នេះ។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ស្រាវជ្រាវ​សង្គម លោក ស៊ន ដារ៉ា បាន​ប្រាប់​ វីអូឌី(VOD) ថា សំឡេង​ផ្ទុះ​មួយ​បាន​លាន់​លឺ​យ៉ាង​ខ្លាំង​នៅ​ខាង​ក្រោយ​រថយន្ត​របស់​លោក ហើយ​បន្ទាប់​មក​លោក​បាន​ឃើញ​បុរស​ ២​នាក់​ជិះ​ម៉ូតូ​រត់​គេច​យ៉ាង​រហ័ស​។ លោក​បន្ថែម​ថា កញ្ចក់​រថយន្ត​របស់​លោក បាន​បែក​ខ្ចាយ បន្ទាប់​ពី​រង​ការ​វាយ​បំបែក​ពី​វត្ថុ​រឹង។

លោក អ៊ុំ តារា ជាយុវជនអ្នកគាំទ្រលោក កឹម សុខា ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន​

យុវជនអ្នកគាំទ្រលោក កឹម សុខា ១រូបត្រូវសមត្ថកិច្ចចាប់ខ្លួន​

យុវជនអ្នកគាំទ្រលោក កឹម សុខា មួយរូបដែលតវ៉ានៅមុខតុលាការទាមទារឲ្យទម្លាក់ចោលបទចោទប្រឆាំងមេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅម៉ោងជិត១០ព្រឹកនេះ។

កម្លាំងប្រដាប់អាវុធបន្ថែមនៅតុលាការភ្នំពេញ​ក្រោយពេលប៉ះគ្នា

កម្លាំងប្រដាប់អាវុធបន្ថែមនៅមុខសាលាដំបូងរាជធានីភ្នំពេញរាប់រយនាក់នៅព្រឹកនេះ ក្រោយពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងនិង​អ្នកគាំទ្រលោក កឹម សុខា។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ