កម្លាំងប្រដាប់អាវុធបន្ថែមនៅតុលាការភ្នំពេញ​ក្រោយពេលប៉ះគ្នា

កម្លាំងប្រដាប់អាវុធបន្ថែមនៅមុខសាលាដំបូងរាជធានីភ្នំពេញរាប់រយនាក់នៅព្រឹកនេះ ក្រោយពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងនិងអ្នកគាំទ្រលោក កឹម សុខា។

នៅម៉ោង៨ព្រឹកនេះថ្ងៃស្រុកនេះ កម្លាំងប្រដាប់អាវុធប្រមាណជិត១០០នាក់ត្រូវបានដាក់ពង្រាយនៅមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈអ្នកគាំទ្រលោក កឹម សុខា ប្រមាណ១០០នាក់ប្រមូលផ្តុំនៅមុខតុលាការទាមទារឲ្យទម្លាក់ចោលបទចោទលើប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ។

នៅម៉ោង៩ព្រឹកនេះមានការប៉ះគ្នារវាងអ្នកគាំទ្រលោក កឹម សុខ និងកម្លាំងប្រដាប់អាវុធ ហើយកងកម្លាំងមួយក្រុមបានហែកបដារបស់អ្នកគាំទ្រលោក កឹម សុខា។

ក្រោយពីការប៉ះទង្គិចគ្នានេះ មានការបន្ថែមកម្លាំងប្រដាប់អាវុធជាបន្តបន្ទាប់គឺនៅម៉ោង៩និង៣០នាទីព្រឹកនេះ កម្លាំងប្រដាប់អាវុធកើនដល់ប្រមាណជាង២០០នាក់ ខណៈការដឹកជញ្ជូនកម្លាំងបន្ថែមនៅតែបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ