ប្រធានាធិបតីហ្វីលីពីនទៅទីក្រុងប៉េកាំង ដោយគ្រោងពិភាក្សាបញ្ហាសមុទ្រចិនខាងត្បូងជាមួយលោក ស៊ី ជីនពីង

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) នឹង​ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដោយ​​ក្នុង​នោះ លោក​ក៏​ត្រូវបាន​រំពឹង​ថានឹងជួប​ពិភាក្សាអំពីសកម្មភាពរបស់ទីក្រុងប៉េកាំង​នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ក្នុងចំណោម​ប្រធាន​បទ​ផ្សេងៗ​ទៀត​ផង​ដែរ។

យោងតាមយោធាអាមេរិក បានឱ្យដឹងថា យន្តហោះចម្បាំង J-11 របស់កងទ័ពជើងទឹកចិន ត្រូវបានគេកត់ត្រាថា ហោះហើរជិតយន្តហោះ RC-135 របស់កងទ័ពអាកាសអាមេរិក នៅក្នុងដែនអាកាសអន្តរជាតិ លើសមុទ្រចិនខាងត្បូង នៅក្នុងរូបភាពពីវីដេអូដែលបានថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២។

យន្តហោះចម្បាំងអាមេរិកនិងចិនហៀបនឹងប៉ះគ្នានៅដែនអាកាសសមុទ្រចិនខាងត្បូង

យោធាអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំងចិនមួយគ្រឿងហោះចូលកៀកនឹងយន្តហោះចម្បាំងអាមេរិកចម្ងាយប្រហែលជា៣ម៉ែត្រពីគ្នា នៅក្នុងដែនអាកាសនៃសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ កាលពីសប្តាហ៍មុន ហើយយន្តហោះចម្បាំងអាមេរិកត្រូវបង្ខំចិត្តគេចចេញ ដើម្បីចៀសវាងការប៉ះទង្គិចគ្នានៅក្នុងដែនអាកាសអន្តរជាតិ។

ឥណ្ឌូនេស៊ី​ បង្កើន​ការ​ល្បាត​បន្ទាប់​ពី​ប្រទះ​ឃើញ​នាវា​បរទេស​ចូល​មក​ជិត​ដែនកោះ​របស់ខ្លួន

មន្ត្រីកងទ័ពជើងទឹកឥណ្ឌូនេស៊ីមួយរូបបានឱ្យ​ដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងទ័ពជើង​ទឹករបស់​ប្រទេសនេះបានបង្កើនការល្បាតនៅជុំវិញទីតាំងកោះ Natuna របស់ខ្លួន ក្នុងសមុទ្រចិន​ខាងត្បូង​ បន្ទាប់ពីនាវាចិននិងអាមេរិកត្រូវបានប្រទះឃើញចូលមកក្បែរទីតាំងនោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ