អ្នកស្រី ជួប ខាំង រស់នៅក្នុងសហគមន៍សំរោងត្បូង សង្កាត់សំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​សហគមន៍​ក្រីក្រ៖ យើង​មិន​អាច​រស់នៅ​ដោយ​គ្មាន​ឯកសារ​គ្រួសារ​បានទេ

ប្រជាពលរដ្ឋមួយចំនួនរស់នៅសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ អះអាងថា ពួកគេមិនទាន់ទទួលបានសិទ្ធិរស់នៅជាពលរដ្ឋពេញលេញ ខណៈមិនអាចស្នើសុំឯកសារគ្រួសារ ដូចជា សៀវភៅគ្រួសារ  អត្តសញ្ញាណបណ្ណ និងសំបុត្រកំណើតពីអាជ្ញាធរក្នុងមូលដ្ឋានដែលពួកគេកំពុងរស់នៅបានឡើយ។

តំណាងមកពីស្ថាប័នសង្គមស៊ីវិល ក្រសួងសេដ្ឋកិច្ច និង GIZ ថ្លែងក្នុងកិច្ចប្រជុំមួយពាក់ព័ន្ធនឹងសេវាគាំពារសង្គម ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

សង្គមស៊ីវិល​ថា​កិច្ចគាំពារ​សង្គម​ជា​ឧបករណ៍​កាត់បន្ថយ​ភាពងាយរងគ្រាះ​របស់​ពលរដ្ឋ

សង្គមស៊ីវិលមួយចំនួនអះអាងថា កិច្ចគាំពារសង្គមជាឧបករណ៍ដ៏សំខាន់មួយសម្រាប់កាត់បន្ថយភាពងាយរងគ្រោះ​ពីផលប៉ះពាល់សេដ្ឋកិច្ច និងជីវភាពរស់នៅពេញមួយជីវិតរបស់ពលរដ្ឋ ខណៈពួកគេទាមទារឱ្យមានការបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធកិច្ចគាំពារសង្គមដល់ប្រជាជនបន្ថែមទៀត។

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋតំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញ ដោយស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​​បញ្ហា​ដីធ្លី ខណៈ​ពួកគេ​បារម្ភខ្លាច​​អាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។ (ជន ចាន់រ៉ែន)

សហគមន៍​ក្រីក្រ​នៅ​ភ្នំពេញ​ ស្នើ​រដ្ឋា​ភិបាល​ពន្លឿន​ការ​ដោះស្រាយ​និង​អភិវឌ្ឍន៍​ដោយ​គោរព​សិទ្ធិមនុស្ស​

សហគមន៍ក្រីក្រមួយចំនួននៅក្នុងរាជធានី​ភ្នំពេញ ស្នើដល់រដ្ឋាភិបាលពន្លឿនការដោះស្រាយផលប៉ះពាល់ដីធ្លី ហើយ​ការអភិវឌ្ឍនានា​ត្រូវគោរពសិទ្ធិមនុស្ស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ