មន្ត្រី​គណបក្សកាន់អំណាច​ថា លោក សម រង្ស៊ី ធ្វើ​នយោបាយ​អត្តឃាត

អ្នកនាំ​​ពាក្យ​គណ​បក្ស​ប្រជា​ជនកម្ពុ​ជា​ លោ​ក​ ​សុខ​ ​ឥសា​ន​ ​ចាត់​​ទុ​​កអ​តី​តដៃ​គូ​ប្រ​កួ​ត​ដែល​​មាន​ស​ក្ដានុ​ព​ល គឺ​​​​​​​​​​លោ​​​ក​​​ ​​សម​​ រ​ង្ស៊ី​ ​ថា​ជា​​​អ្នកធ្វើ​​ន​​យោបាយ​​​​បែប​​អ​ត្ត​ឃា​​ត ខណៈអ្នកឃ្លាំមើល​​ថា​​​ ​ទីលាន​​​ប្រ​កួ​​​ត​នយោ​​​បា​​យ​​ប​ច្ចុប្បន្ន អ្នកនយោបាយបាន​​ប្រើកល​​ល្បិច​កម្ចាត់​​គ្នាដើម្បីប​ន្តគ្រ​ប់គ្រ​ងអំ​ណា​ច ដោយ​មិ​នអ​នុលោ​ម​តាម​រដ្ឋ​ធម្ម​​នុ​ញ្ញ​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងអំឡុងផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានវីអូឌី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

បក្សកាន់អំណាច​ប្ដេជ្ញា​ជួយ​ជនក្រីក្រ​និង​ជនងាយរងគ្រោះ​ដោយ​មិន​រើសអើង​នយោបាយ

គណបក្សប្រជាជនកម្ពុជាដែលកំពុងបន្តគ្រប់គ្រងអំណាច បានប្ដេជ្ញាជាថ្មីទៀត ក្រោយគណ​​បក្ស​​មួយ​នេះទទួលបានសំឡេងគាំទ្រតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់​​នី​​តិ​កាលទី៥ កន្លងទៅថ្មីៗនេះ ដោយថា ជួយជនក្រីក្រនិងជនដែលងាយរងគ្រោះ​​តាមកម្មវិធី​​ន​​យោ​​​បាយរបស់ខ្លួន ដោយគ្មាន​​ការ​​​​រើស​​អើង​​និន្ន​​ការនយោបាយ ឬប្រកាន់បក្ខពួកនិ​​យមណា​​មួយ​​នោះ​​ទេ។

លោក ថាច់ សេដ្ឋា អនុប្រធានទី១ គណបក្សភ្លើងទៀន ថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

បក្សភ្លើងទៀន​ចោទ​មេឃុំ​បក្សកាន់អំណាច​ពី​បទ​រារាំង​បេក្ខភាព​ដែល​ឈរឈ្មោះ​មេឃុំ​ចៅសង្កាត់

គណបក្សភ្លើងទៀន ចោទប្រកាន់អាជ្ញាធរនៅតាមមូលដ្ឋានមកពីគណបក្សប្រជាជនកម្ពុជានៅតាមបណ្ដារាជធានី-ខេត្តមួយចំនួនថា នៅបន្តគំរាមកំហែងនិងបំភិតបំភ័យបេក្ខជនដែល​​ឈរឈ្មោះឱ្យគណបក្ស​​ក្រៅរដ្ឋាភិបាល​​មួយ​​នេះ​​ក្រោមរូបភាពផ្សេងៗ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ