សកម្មភាព​កម្ទេច​ផលិតផល​ក្លែងក្លាយ​និង​ឱសថ​ខុសច្បាប់ នៅក្នុង​ពិធី​ដុត​កម្ទេច​ឱសថ​ខុសច្បាប់​និង​ផលិតផល​ក្លែងក្លាយ​ទូទៅ នៅ​បរិវេណ​ទីលាន​ចាក់សំរាម​ដង្កោ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

មន្ត្រីថា​ទំនិញ​ក្លែងក្លាយ​នៅ​តែ​មាន​លើ​ទីផ្សារ​កម្ពុជា ដោយសារ​ការ​អនុវត្ត​ច្បាប់​ទើប​តែ​ចាប់​ផ្ដើម

មន្ត្រីជាន់ខ្ពស់នៃស្ថាប័នបង្ក្រាបការក្លែងបន្លំ អះអាងថា រហូតមកដល់ពេលនេះ ទំនិញក្លែងក្លាយនៅតែមានចរាចរលើទីផ្សារកម្ពុជានៅឡើយ ដោយសារកម្ពុជាទើបតែចាប់ផ្ដើមអនុវត្ត​ច្បាប់ពាក់ព័ន្ធបញ្ហានេះក្នុងរយៈពេលខ្លី បើធៀបជាមួយប្រទេសផ្សេង។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ធ្វើតេស្តវិភាគសំណាក​ម្សៅទារកនិងកុមារ ដែលធ្វើពីម្សៅតាល់ (Talc) ដែលសង្ស័យមានសារធាតុ​អាសបេស្តុស នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​ពិនិត្យ​រាល់​ផលិតផល​សុខភាព​ទាំងអស់​មុន​អនុញ្ញាត​ឱ្យ​ចរាចរ​លើ​ទីផ្សារ

ពលរដ្ឋ​មួយចំនួនស្នើស្ថាប័នជំនាញរបស់រដ្ឋាភិបាលត្រូវត្រួតពិនិត្យរាល់ផលិតផលសុខភាពនានាឱ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យចរាចរលើទីផ្សារ ដើម្បីបញ្ចៀសហានិភ័យនាពេលក្រោយ ខណៈពួកគេធ្លាប់រងគ្រោះពីផលិតផលក្លែងក្លាយ មិនចង់ឃើញរូបភាពពេលរងគ្រោះរួច​ទើបមានការពិនិត្យជាក្រោយនោះឡើយ។​

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ធ្វើតេស្តវិភាគសំណាក​ម្សៅទារកនិងកុមារ ដែលធ្វើពីម្សៅតាល់ (Talc) ដែលសង្ស័យមានសារធាតុ​អាសបេស្តុស នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

មន្ត្រីជំនាញ​ផ្អាក​ចរាចរ​ម្សៅ​លាប​ទារក​និង​កុមារ​១២ប្រភេទ ក្រោយ​រកឃើញ​ផ្ទុក​សារធាតុគីមី​អាច​បង្ក​ជំងឺ​មហារីក​ដល់​អ្នកប្រើប្រាស់

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បាន​ផ្អាកជាបណ្ដោះអាសន្ន ការនាំចូល ចែកចាយ និងប្រមូលពីទីផ្សារ ចំពោះម្សៅលាបទារកនិងកុមារចំនួន១២ប្រភេទ ក្រោយរកឃើញផ្ទុកសារធាតុគីមី អាសបេស្តុស (Asbestos) ​ ដែលអាចបង្កជំងឺមហារីកចំពោះអ្នកប្រើប្រាស់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ