(រូបភាពពី AFP)

ថៃ​កំពុង​ប្រឈម​មុខ​នឹង​រលក​កម្ដៅ​រយៈ​ពេល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

អាជ្ញាធរ​ថៃបាន​ជំរុញ​ឲ្យ​សាធារណជន​ស្នាក់នៅ​ក្នុង​ផ្ទះ​សម្បែងនិង​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ទប់​ទល់​នឹង​អាកាស​ធាតុ​ដ៏​ក្ដៅ​ហួត​ហែង ខណៈ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​រលក​កម្ដៅ​រយៈ​ពេល​វែង​បំផុត​នៅ​ក្នុង​រយៈ​ពេល៦៥​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

លោក ស្តាហ្វាន់ ដេ មីស្ទូរ៉ា (Staffan de Mistura) បេសកជន​ពិសេស​អង្គការ​សហ​ប្រជាជាតិ (រូបភាពពី Reuters)

បេសកជន​ UN ជំរុញ​ឲ្យ អូបាម៉ា និង ​ពូទីន ជួយ​សង្គ្រោះ​ការ​ចរចា​សន្តិភាព​នៅ​ស៊ីរី

អ្នក​​សម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អំពាវ​នាវ​ដល់​មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​រុស្ស៊ីឲ្យ​ជួយ​​ការពារ​បទ​ឈប់​បាញ់​មាន​អាយុ​កាល២​ខែ​នៅ​ក្នុង​ប្រទេស​ស៊ីរីនិង​ស្ដារ​ឡើង​វិញ​ដំណើរការ​សន្តិភាព​ដែល​ខូច​ខាត។

(រូបភាពពី Reuters)

បញ្ហា​អន្តោ​ប្រវេសន៍​កំពុង​ឡើង​កម្ដៅ​នៅ​មុន​ការ​បោះ​ឆ្នោត​នៅ​អូស្ត្រាលី

ប្រទេស​អូស្ត្រាលីនិង​ប៉ាពួញូវហ្គីណេ នឹង​រៀប​ចំ​កិច្ច​ពិភាក្សា​បន្ទាន់​មួយ​អំពី​ជោគ​វាសនា​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន៩០០​នាក់ បន្ទាប់​ពី​ប្រទេស​ប៉ាពួញូវហ្គីណេ ប្រកាស​ពី​ការ​បិទ​មជ្ឈ​មណ្ឌល​ឃុំ​ខ្លួន​នៅ​លើ​ដែន​កោះ​ដែល​បណ្ដាល​​ឲ្យ​គោល​នយោបាយ​អន្តោ​ប្រវេសន៍​ដ៏​តឹង​តែង​របស់​អូស្ត្រាលី​​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ចំពេល​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​សកល។

ប្រធានាធិបតី​ចិនលោក ស៊ី ជិនពីង (រូបភាពពី CNA)

មេដឹកនាំ​ចិន​ប្ដេជ្ញា​រក្សា​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ

ប្រធានាធិបតី​ចិនលោក ស៊ី ជិនពីង បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ឯ​កិច្ច​ប្រជុំ​សន្តិសុខ​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​មក​ពី​តំបន់​អាស៊ី​ថា ប្រទេស​ចិននឹង​មិន​អនុញ្ញាត​ឲ្យ​សន្តិសុខ​​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​មាន​បញ្ហា​អាក្រក់​នោះ​ឡើយ។

ជន​សង្ស័យ​នៃ​ករណី​វាយ​ប្រហារ​ភេរវកម្ម​ទីក្រុង​ប៉ារីស សាឡះ អាប់ដេស្លាម (រូបភាពពី BBC)

ប៊ែលហ្សិក​ប្រគល់​ជន​សង្ស័យ​វាយ​ប្រហារ​ភេរវកម្ម​ទីក្រុង​ប៉ារីស​ទៅ​បារាំង

ជន​សង្ស័យ​នៃ​ករណី​វាយ​ប្រហារ​ភេរវកម្ម​ទីក្រុង​ប៉ារីស សាឡះ អាប់ដេស្លាម ត្រូវ​បាន​អាជ្ញាធរ​​ប៊ែលហ្សិក​​ប្រគល់​ទៅ​អាជ្ញាធរ​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។ នេះ​ដោយ​យោង​ទៅ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​របស់​ព្រះ​រាជ​អាជ្ញា​សហព័ន្ធ​របស់​ប្រទេស​ប៊ែលហ្សិក។

ចិននិង​ឥណ្ឌូនេស៊ី នឹង​ពង្រឹងទំនាក់ទំនងសន្តិសុខ ទោះបីជាមានជម្លោះនៅសមុទ្រចិនខាងត្បូង

ក្រុម​មន្ត្រី​ចិននិង​ឥណ្ឌូណេស៊ីបាន​ប្ដេជ្ញា​ពង្រឹង​ទំនាក់​ទំនង​សន្តិសុខ កិច្ច​សហ​ប្រតិបត្តិការ​ជើង​ទឹក និង​ការ​វិនិយោគ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ បន្ទាប់​ពី​មាន​វិវាទ​ផ្នែក​កាទូត​ជុំ​វិញ​អ្វី​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ហៅ​ថា ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ខ្លួន​ពី​សំណាក់​កង​នាវា​ល្បាត​ចិន។

លោក Mann Win Khaing Than ប្រធានថ្មីរបស់សភាមីយ៉ាន់ម៉ា (រូបភាពពី Mizziama.com)

កូនប្រុស​ប្រធានសភា​មី​យ៉ាន់​ម៉ាលាលែង​ពី​តំណែង​ជា​ជំនួយការ​ផ្ទាល់របស់​ឪពុក​

កូនប្រុសរបស់​លោក Mann Win Khaing Than ​ប្រធាន​​ថ្មី​របស់​សភា​​មី​យ៉ាន់​ម៉ា បាន​លាលែង​ពី​តំណែងជា​ជំនួយការ​ផ្ទាល់​របស់​ឪ​ពុក​របស់​លោក ​បន្ទាប់ពីការិយាល័យ​ប្រធានាធិបតីបាន​ចេញ​បទបញ្ជា​មួយ​ហាមឃាត់​មិន​ឲ្យ​មន្ត្រីរដ្ឋាភិបាល​​យក​សាច់ញាតិ​ធ្វើ​ជា​ជំនួយការ​ផ្ទាល់។​

លោក គីម ជុងអ៊ុន (រូបភាពពី BBC)

បក្ស​កាន់​អំណាច​របស់​កូរ៉េខាង​ជើង​ធ្វើ​សមាជ​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ជិត​៤០​ឆ្នាំ​

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ថា គណបក្ស​កាន់​អំណាចរបស់​ប្រទេស​នេះ​គឺ​គណបក្សកម្មករ (Workers Party) នឹង​ធ្វើ​សមាជ​ដ៏​កម្រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ដែល​សមាជ​នេះ​គឺ​ជា​សមាជ​លើកទី១​​​ក្នុង​រយៈ​ពេល​ជិត​៤០​ឆ្នាំ​មកនេះ​។

(រូបភាពពី BKK POST)

រដ្ឋាភិបាល​ថៃ​គ្រោង​លក់​​អង្ករ​ទាំង​អស់ក្នុង​ស្តុក​​របស់​ខ្លួន​ជាង​១១​លាន​តោន​​ក្នុង​រយៈ​ពេល​២ខែ

រដ្ឋាភិបាលថៃ​គ្រោងបញ្ចេញ​​អង្ករ​ទាំង​អស់​នៅ​ក្នុងស្ដុករបស់ខ្លួន​​ចំនួន​១១,៤​លាន​តោន លក់ឲ្យ​អស់​ក្នុងរយៈពេល​​ពីរខែក្នុង​តម្លៃសរុប​​ប្រមាណ​១០០​ពាន់លានបាត (ប្រហែល​២៨៣៩​លាន​ដុល្លារ​) ដោយ​ចាប់​ផ្តើមពី​សប្ដាហ៍​ក្រោយទៅ​។

(រូបភាពពី Reuters)

ជប៉ុនត្រៀម​បន្ថែម​ថវិកា​ជាង​៤,៥​ពាន់​លាន​ដុល្លារ​សម្រាប់​ស្ដា​តំបន់​គ្រោះថ្នាក់​ដោយ​គ្រោះរញ្ជួយ​ដី​

រដ្ឋាភិបាល​ជប៉ុន​កំពុង​ត្រៀមរៀបចំ​ថវិកា​បន្ថែម​​ជាង៥០០ពាន់លាន​យ៉ន់ (​៤,៥​ពាន់​លាន​ដុល្លារ) សម្រាប់​ការ​ក​សាង​ឡើង​វិញ​តំបន់នៅភាគខាង​ត្បូង​​ដែល​បាន​រងប៉ះពាល់​ដោយ​គ្រោះរញ្ជួយ​ដី​នា​ពេល​ថ្មី​ៗ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ