(រូបភាពពី Reuters)

ជប៉ុនផ្ដល់លុយ​៧ពាន់លាន​ដុល្លារ​សម្រាប់​ជួយ​ការ​អភិវឌ្ឍក្នុង​​ប្រទេស​តំបន់​ទន្លេ​មេគង្គ

រដ្ឋមន្ត្រីការបរទេសជប៉ុន​ប្រកាសកាលពីថ្ងៃ​ចន្ទ​​ថា ជប៉ុន​ចង់ធ្វើការជាមួយបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ និងជួយពួកគេធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនិងជំរុញការអភិវឌ្ឍជាមួយ​នឹង​ទឹកប្រាក់​ជំនួយ​៧៥០​ពាន់លានយ៉េន (៧ពាន់លានដុល្លារ​) ក្នុងរយៈពេល​៣ឆ្នាំ​។

រូបថត៖ Leicester City’s Facebook Page

Leicester City ឈ្នះ​ពានបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ Premier League

ក្រុមបាល់ទាត់ Leicester City បានឈ្នះពានក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេសជាលើកដំបូង បន្ទាប់ពីក្រុមមាន់ខ្នាយ Tottenham Hotspur បានត្រឹមស្មើ ២-២ នៅក្នុងការប្រកួតជាមួយក្រុមតោខៀវ Chelsea កាលពីយប់មិញ។

នាវាអេដូនៀ (Adonia) (រូបភាពពី AFP)

នាវា​អាមេរិក​ទី​មួយ​ចូល​ចត​នៅ​គុយបា​ក្រោយ​ស្ដារ​ចំណង​កាទូត​ឡើង​វិញ

នាវាអាមេរិក​ទី​១ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​គុយបា​នៅ​ក្នុង​រយៈ​ពេល៥០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ចូល​ចត​នៅ​ទីក្រុង​ហាវ៉ាណានៅ​ថ្ងៃ​អង្គារ​នេះ ដោយ​បាន​គូស​បញ្ជាក់​នូវ​របត់​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ជា​គូ​សត្រូវ​ចាស់​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់។

(រូបភាពពី AFP)

កូរ៉េខាងត្បូង​ព្រមាន​ពលរដ្ឋ​ខ្លួន​អំពី​​ការ​ចាប់​ពង្រត់​ពីសំណាក់​កូរ៉េខាង​ជើង​

ប្រទេសកូរ៉េខាងត្បូងនៅ​ថ្ងៃចន្ទនេះ​ បានព្រមានពលរដ្ឋ​ខ្លួនពី​​​ហានិភ័យនៃ​​​ការ​ចាប់​ពង្រត់​ពី​សំណាក់​កូរ៉េខាង ជា​ការ​សងសឹក​ទៅ​នឹង​ការ​ដែល​​ជនជាតិ​កូរ៉េខាង​ជើង​​ជាង​១០​នាក់​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ប្រទេស​ចិន បានរត់ទៅ​​កូរ៉េ​ខាង​ត្បូង​។

អតីតប្រធានាធិបតីស្រីលង្កា លោក Mahinda Rajapakse (រូបភាព​ពី Channel News Asia)

ស្រីលង្កាបង្កើតក្រុមការងារ​ស៊ើបអង្កេតអ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​ Panama Papers

ប្រទេសស្រីលង្កាដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងរៀបចំក្រុមការងារពិសេសមួយ ដើម្បីតាមដានពលរដ្ឋណាដែលពាក់ព័ន្ធនឹងឯកសារ Panama Papers ដែលជាឯកសារបែកធ្លាយពាក់ព័ន្ធនឹងការគេចវេសពីការបង់ពន្ធនៅទូទាំងពិភពលោក។

ប្រជាពលរដ្ឋ​កូរ៉េ​ខាងត្បូង​​រាប់ម៉ឺននាក់បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃអាទិត្យនាឱកាស​ប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ (រូបភាពពី AFP)

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​រាប់​ម៉ឺន​នាក់​តវ៉ា​ទាមទារ​តម្លើង​ប្រាក់ឈ្នួល​អប្បបរមា​ក្នុង​​ទិវាពលកម្ម​អន្តរជាតិ

ប្រជាពលរដ្ឋ​កូរ៉េ​ខាងត្បូង​​រាប់ម៉ឺននាក់បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃអាទិត្យនាឱកាស​ប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ ដោយ​បាន​រិះគន់ការធ្វើកំណែទម្រង់ការងារ​ដែលជំរុញដោយរដ្ឋាភិបាលនិងអំពាវនាវឱ្យមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងមុន។

លោក គីម ដួងចុល បុរសសញ្ញាតិអាមេរិក​ម្នាក់​ដែលមានកំណើតនៅលើទឹកដី​កូរ៉េខាងត្បូង (រូបភាពពី BBC)

ចារកម្មរបស់អាមេរិកត្រូវកូរ៉េខាង​ជើង​សម្រេចឲ្យជាប់គុក១០ឆ្នាំ

បុរសសញ្ញាតិអាមេរិក​ម្នាក់​ដែលមានកំណើតនៅលើទឹកដី​កូរ៉េខាងត្បូង​ត្រូវ​កូរ៉េខាងជើង​ចាប់​ឃាត់ខ្លួននិង សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល​១០ឆ្នាំ​ពីករណី​ចារកម្ម​ស៊ើបការឲ្យ​អាមេរិក។​

កីឡាប្រដាល់ល្បីឈ្មោះ​របស់ហ្វីលីពីន លោក Manny Pacquiao (រូបភាពពី boxingnewsonline)

Manny Pacquiao ជាគោលដៅនៃការចាប់ខ្លួន​របស់ក្រុម​ភេរវកម្ម​

កីឡាប្រដាល់ល្បីឈ្មោះ​របស់ហ្វីលីពីន លោក Manny Pacquiao បានក្លាយជាគោលដៅដែលក្រុម​ភេរវកម្ម​ឥស្លាម​តាម​ចាប់ខ្លួន បន្ទាប់ពី​ក្រុមនោះបាន​ចាប់​ខ្លួន​និងកាត់ក្បាល​ជនជាតិ​កាណាដាម្នាក់។​

ប្រធានាធិបតីចិន​លោក ស៊ី ជីនពីង (រូបភាពពី Telegraph)

ចិនប្តេជ្ញាមិនអនុញ្ញាត​ឲ្យមាន​សង្គ្រាម​នៅឧបទ្វីប​កូរ៉េទេ

ទីក្រុងប៉េកាំង​ប្រកាសថា ខ្លួន​នឹងព្យាយាមធ្វើ​យ៉ាងណាមិនអនុញ្ញាត​ឲ្យមានសង្រ្គាម​ឬចលាចល​ណាមួយផ្ទុះឡើង​បំបែក​ឧបទ្វីបកូរ៉េនោះទេព្រោះថាវាមិនបាននាំមកនូវផលប្រយោជន៍អ្វីនោះទេ។​

(រូបភាពពី AFP)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ព្រមានកូរ៉េ​ខាងជើង​​ជាថ្មីទៀត​

អ្នកការទូត​របស់ក្រុម​ប្រឹក្សាសន្តិសុខ​​អង្គការ​សហប្រជាជាតិ​ កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញព្រមាន​កូរ៉េ​ខាងជើង​ថា នឹងធ្វើការ​ឆ្លើយតប​​ចំពោះការរឹងទទឹង​បន្ត​ការ​បាញ់​សាកល្បង​អាវុធមីស៊ីលឆ្លងទ្វីប​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ