សិទ្ធិ​មនុស្ស

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​​នៅ​ខេត្ត​រតនគិរី អះ​អាង​ថា សកម្មជន​ព្រៃ​ឈើ​​ម្នាក់​ចាក់​ទម្លាយ​​ពោះវៀនខ្លួន​ឯង

មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី បញ្ជាក់​ជា​ថ្មី​ថា សកម្មជនព្រៃឈើម្នាក់ បាន​រងរបួសធ្លា​យ​បោះ​វៀន​ បន្ទាប់​ពី​បានចាក់ខ្លួនឯង ដោយអះអាងថា ក្រោយ​រងសម្ពាធ។

មន្ត្រី​​សិទ្ធិ​មនុស្ស​​ថា​ សកម្មជន​​ព្រៃ​ឈើ​៧​នាក់​​នៅ​​រតន​គិរី​​គេច​​ចេញ​ពី​​ភូមិ​​ក្រោយ​​រង​​ការ​​គំរាម​កំហែង​​

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដ​ហុក អះអាង​ថា សកម្មជន​ព្រៃឈើ ៧នាក់​នៅខេត្ត​រតនគិរី បាន​រត់គេច​ចេញពី​ភូមិ​ដោយ​បារម្ភ​ពី​សុ​វត្ថិភាព ក្រោយ​រង​ការ​គំរាមកំហែង​ពី​បុគ្គល​មួយចំនួន ដែល​ជាប់​ឈ្មោះ​នៅក្នុង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់។

មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​រតន​គិរី​សង្ស័យ​ករណី​មនុស្ស​ឃាត​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ធ្លាយ​ពោះវៀន​

មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តរតនគិរី និយាយមុននេះបន្តិ​ច​ថា ការដែលសកម្មជនព្រៃឈើម្នាក់រងរបួសធ្លា​យ​ពោះ​វៀន អាចជាករណីមនុស្សឃាត ព្រោះវាបានកើតឡើងក្រោយសកម្មជនម្នាក់ទៀតត្រូវបានគេវា​យមុខអាជ្ញាធរក្នុងវេទិកាសាធារណៈមួយកាលពីម្សិលមិញ។

លោក ប៉ែន ប៊ុណ្ណារ៍

តុលាការខេត្តរតនគិរី សម្រេចឲ្យមន្រ្តី​អាដហុកម្នាក់​ស្ថិតក្រោមការត្រួតពិនិត្យ

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី សម្រេចឱ្យមន្រ្តី​សមាគមការពារសិទ្ធិមនុស្សអាដហុកម្នាក់ និងពលរដ្ឋពីរនាក់ផ្សេងៗស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការក្នុង​សំណុំរឿងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។

លោក ប៉ែន ប៊ុណ្ណារ៍

តុលាការរតនគិរី លើកពេលសាកសួរមន្រ្តីសិទ្ធិមនុស្សអាដហុក និងតំណាងសហគមន៍

ចៅក្រមស៊ើបសួរនៃតុលាការខេត្តរតនគិរី នៅថ្ងៃទី៣ខែ កញ្ញា ឆ្នាំ២០១៩ បានលើកពេលសាកសួរមន្រ្តីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស អាដហុក និងពលរដ្ឋតំណាងសហគមន៍២នាក់ដោយមិនកំណត់ពេល។

ដៃ​មន្ត្រីអាដហុកនិងអគ្គលេខាធិការរងគ.ជ.បដែល​ជាប់ខ្នោះ​ពេល​ដឹកទៅ​តុលាការ(រូបថត៖ លី បេឡា)

មន្រ្តីអាដហុក មន្ត្រី​UN និង​អគ្គលេខាធិការរង គ.ជ.ប ប្រឈម​​ជាប់​ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ​

ព្រះរាជអាជ្ញានៅ​សាលាដំបូង​រាជធានីភ្នំពេញ​បានសម្រេចចោទប្រកាន់មន្ត្រី៤រូប​នៃ​សមាគមការពារ​​សិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប និង​មន្ត្រីសិទ្ធិមនុស្សមួយ​រូប​​របស់​អង្គការ​សហប្រជាជាតិពី​បទសូកប៉ាន់សាក្សី និងសមគំនិតក្នុង​អំពើ​សូក​ប៉ាន់សាក្សី​ ដោយ​យោង​តាម​បទចោទ​ទាំង​នេះ ពួកគេ​ប្រឈម​ជាប់​ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ​។

កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយខ្សែអាត់ថា​ជាសំឡេង​របស់នាងសន្ទនា​ស្នេហាជាមួយលោក កឹម សុខា​(រូបថតដោយ ហ៊ុយ ឧស្សាហ៍)

កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ សម្រេចចូលបំភ្លឺនៅតុលាការ​នៅថ្ងៃស្អែក

កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលកំពុងរង​ការ​ចោទ​ប្រកាន់​ថាជាស្រីកំណាន់ របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សម្រេចចិត្ត​ចូលខ្លួន​បំភ្លឺនៅថ្ងៃស្អែក តាមការកោះហៅរបស់​តុលាការ ករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ