មន្ត្រីនគរបាលដែលរងរបួសក្នុងពេលចុះបង្រ្កាបជនប្រដាប់អាវុធដែលសំរាកព្យាបាលនៅមន្ទីរព្យាបាល សេតេ ក្រុងព្រះសីហនុ ក្រោយចុះប្រតិបត្តិការបង្ក្រាបក្រុមជនដៃដល់ជាជនជាតិវៀតណាម នាយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

ពលរដ្ឋ​ស្នើ​​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឱ្យ​ពង្រឹង​វិធានការ​បង្រ្កាប​ការ​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​

ប្រជាពលរដ្ឋ និងសង្គមស៊ីវិលក្នុងខេត្ត ស្នើទៅអាជ្ញាធរខេត្តព្រះសីហនុ ឱ្យពង្រឹងវិធានការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់បន្ថែមទៀត ដោយពួកគេបារម្ភពីបញ្ហាអសន្តិសុខសង្គម នឹងជះផល​ប៉ះពាល់ដល់វិស័យទេសចរណ៍ ​ និងការរស់នៅរបស់​ពលរដ្ឋថែមទៀតផង។

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រទះឃើញអាវុធលាក់ទុកមួយចំនួន នៅចំណុចអូរព្រំដែន ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ច​ខេត្តបាត់ដំបង បញ្ជូន​ខ្លួន​ជនសង្ស័យ​៣នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​អាវុធ​ឆ្លងដែន

កងរាជអាវុធហត្ថខេត្តបាត់ដំបង បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​៣នាក់ដែល​​ជាប់ពាក់ព័ន្ធនឹងបទ​​ ​«​ជួញ​​ដូរ​អាវុធ» ទៅតុលាការ ក្រោយ​សមត្ថកិច្ចមានភស្តុតាងដាក់បន្ទុក​គ្រប់គ្រាន់ក្នុង​​ការ​​​​ចោទ​ប្រកាន់អំពីការជួញដូរអាវុធឆ្លងដែននេះ។

អាមេរិក​សម្រេច​រាំង​ខ្ទប់​មិន​ឲ្យ​កូរ៉េ​ខាង​ជើង​ចូល​ទៅ​​ប្រើ​ប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ អាមេរិក​បាន​សម្រេច​ហាម​ឃាត់ជា​ផ្លូវការ​នូវ​រាល់​ស្ថាប័ន​ហិរញ្ញវត្ថុ​អាមេរិក​ទាំង​អស់ មិន​ឲ្យ​បើក ឬ​រក្សា​ទុក​គណនី​ធនាគារ​ណា​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​នាម​ធនាគារ​កូរ៉េ​ខាង​ជើង។

នាយឧត្តមសេនីយ៍​ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីកន្លងទៅ

មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​បញ្ជា​ឲ្យ​ចាប់ខ្លួនអ្នកចេញប័ណ្ណឲ្យ​ប្រើអាវុធ​ខុសច្បាប់​

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន​ចេញ​បញ្ជា​ឲ្យ​ថ្នាក់ដឹកនាំក្រោម​ឱវា​ទ​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​ការ​ប្រើ​ប្រាស់​អាវុធខុសច្បាប់​ ដោយ​លោកបាន​​ចេញ​បញ្ជាឲ្យ​ចាប់ខ្លួនអ្នកចុះហត្ថលេខា​ខុសច្បាប់​​មក​ដាក់គុក​។ ក្នុងពិធី​បូក​សរុបការងារ​របស់កងរាជអាវុធហត្ថកាលពីថ្ងៃ​ចន្ទ នាយឧត្តមសេនីយ៍​ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​ថ្លែង​ថា​ដោយ​សារ​ការ​ប្រើប្រាស់អាវុធខុសច្បាប់ ទើប​បង្ក​ឲ្យ​មាន​អសន្តិសុខ​ក្នុងប្រទេស​​រហូតម​កដល់ពេលនេះ​។ លោកបញ្ជា​ឲ្យ​​មន្រ្តីរបស់ខ្លួន​ត្រួតពិនិត្យទិដ្ឋភាព​ច្បាប់​ឡើង​វិញ​ថា​​តើ​បុគ្គល​ឬ​អង្គភា​ពប្រភេទណា​ទើប​អាច​ប្រើប្រាស់អាវុធបាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ