កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងពេលក្រុមសហជីព តំណាងកូដករ និងកូដករ យកញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងក្រុមកូដករ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

សង្គម​ស៊ីវិល​ហៅ​ការ​ចាប់​ខ្លួន​កញ្ញា​ ​ឈឹម​ ​ស៊ីថរ​ ​ជាថ្មី​ជា​ការ​គំរាម​កំហែង​សិទិ្ធ​សេរី​ភាព​សហជីព​

មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យតុលាការដោះលែង ​កញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញជាបន្ទាន់ និងគ្មានលក្ខខណ្ឌ  ដោយថា ការចាប់ខ្លួនប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះ ជាការគំរាមកំហែងសិទ្ធិសេរីភាពសហជីព និងជាសារព្រមានដល់ក្រុមកូដករណាហ្គាវើលដ៍មិនឱ្យចេញតវ៉ាទាមទារសិទ្ធិការងារដែលធានាដោយច្បាប់។

កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងពេលក្រុមសហជីព តំណាងកូដករ និងកូដករ យកញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងក្រុមកូដករ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

Updated:​ កញ្ញា​ ​ឈឹម​ ​ស៊ីថរ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ ​​ក្រោម​បទ​ចោទ​ល្មើស​បម្រាម​តុលាការ​  ​

កូដករក្រុមហ៊ុនណាហ្គាវើលដ៍អះអាងថា ប្រធានសហជីពរបស់ពួកគេ​ប្រចាំក្រុមហ៊ុនល្បែងនេះ គឺ​ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនកញ្ញានៅព្រឹកថ្ងៃដដែល ​ ពាក់ព័ន្ធបទល្មើសបម្រាម ឬគេចវេសពីការត្រួតពិនិត្យរបស់តុលាការ។ ​

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។

សមត្ថកិច្ច​​បញ្ជូន​ ​កញ្ញា​ ​ឈឹម​ ​ស៊ីថរ​ ​ទៅ​តុលាការ​​ក្រោយ​ចាប់​​ខ្លួន​​​នៅ​​ព្រលាន​យន្ត​ហោះ​​​ពេល​​ត្រឡប់​​មក​​​ពី​​ក្រៅ​​​ប្រទេស​​

​សមត្ថកិច្ចរាជធានីភ្នំពេញ​អះអាងថា ពួកគេពិតជាបាន​ចាប់ខ្លួន​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុនណាហ្គាវើលដ៍​ កញ្ញា ឈឹម ស៊ីថរ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ប្រាកដមែន និងបានបញ្ជូនប្រធានសហជីពរូបនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវីធី ដ្បិត​ការចាប់ខ្លួននោះ​​ធ្វើឡើងតាមដីការបស់ចៅក្រមស៊ើបសួរពាក់ព័ន្ធល្មើសបម្រាមរបស់តុលាការ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ