
ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលត្រូវបានគេលួចដឹកចេញពីកម្ពុជានៅតែគ្មានតម្រុយយកមកវិញ
រដ្ឋាភិបាលកម្ពុជានៅតែមិនទាន់បង្ហាញពីព័ត៌មានពាក់ព័ន្ធប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ឬស្មើជិត៤៧លានលីត្រ ដែលត្រូវបានគេលួចដឹកចេញពីកម្ពុជាកាលពីពាក់កណ្ដាលឆ្នាំមុន ខណៈសង្គមស៊ីវិលថា ការបន្តបិទបាំងព័ត៌មាននេះនាំឱ្យខាតបង់ទាំងទ្រព្យសម្បត្តិជាតិ និងប៉ះពាល់ដល់កិត្តិយសក្នុងនាមប្រទេសមួយ។