
អតីតអាជីវករលក់បន្លែនៅផ្សារដើមគរត្អូញត្អែរពីការលំបាកគ្មានកន្លែងលក់ដូរត្រឹមត្រូវ
តំបន់រង្វង់មូលនាងកួរស្រូវ ស្ថិតនៅភាគខាងត្បូងជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល បានក្លាយទៅជាទីប្រមូលផ្តុំនៃអាជីវករលក់បន្លែមកពីតំបន់នានានៅក្នុងរាជធានីភ្នំពេញដែលបានបិទមិនឱ្យលក់ដូរ ដោយសារតែការឆ្លងជំងឺកូវីដ-១៩។