
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិននៅកោះកុង រកអន្តរាគមន៍ពីលោក ទៀ បាញ់ ជួយដោះស្រាយដីធ្លី
ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន (Union Development Group ឬ UDG) ក្នុងខេត្តកោះកុង រកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ឱ្យជួយដោះស្រាយវិវាទដីធ្លី ក្រោយពួកគេអះអាងថា អាជ្ញាធរពាក់ព័ន្ធដោះស្រាយពុំមានតម្លាភាព និងប្រកាសបិទបញ្ចប់វិវាទដ៏រ៉ាំរៃមួយនេះ។