តំណាងប្រជាពលរដ្ឋចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីអំពីសុវត្ថិភាពទឹក

អាជ្ញាធរភូមិនិងគណៈកម្មការទឹកភូមិទាំង៥ គឺភូមិច្រណោល ភូមិ១០៥ ភូមិ ប្អៀរ ភូមិថ្មី​ និងភូមិខ្នាច បានចូលរួមវគ្គបណ្ដុះបណ្ដាល ដល់គណៈកម្មការទឹកភូមិ ដែលរៀបចំដោយ មន្ទីអភិវឌ្ឈន៌ជនបទខេត្ត
ឧបត្ថម្ភដោយអង្គការ យូនីសេហ្វ រយៈពេលពីរថ្ងៃ ២៤ ដល់ ២៥ ខែមេសា ឆ្នាំ ២០១៧។

សិក្ខាសាលាថ្នាក់ជាតិស្តីពីការលើកកម្ពស់ការស្ដារព្រៃឈើ

សិក្ខាសាលាថ្នាក់ជាតិមួយ ស្ដីពីការលើកកម្ពស់ការស្ដារព្រៃឈើ និងតំបន់ទេសភាពក្នុងខេត្តកំពង់ធំ -ព្រះវិហ៊ា និងខេត្តសៀមរាប ដែលសហការរៀបចំដោយ រដ្ឋបាលព្រៃឈើ និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ និងអង្គការសហភាពអន្តរៈជាតិ ដើម្បីអភិរក្សធម្មជាតិ(IUCN) បានរៀបចំធ្វើនៅសណ្ឋាគារអប្សារា ខេត្តសៀមរាប។

សិស្សានុសិស្សក្រីក្រទទួលបានប្រាក់អាហារូបករណ៍ពីសាលា

សិស្សានុសិស្សក្រីក្រ និងសិស្សពូកែនៅអនុវិទ្យាល័យតាវង ស្ថិតក្នុងភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សរុបចំនួន ៩០ នាក់ទទួលបានប្រាក់អាហារូបករណ៍ពីសាលា។

សមត្ថកិច្ចនរគបាលចុះបង្ក្រាបទីតាំងក្រុមកេ្មងស្ទាវប្រើប្រាស់គ្រឿងញៀន

នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង/ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧
លោក គូ ចន្ថា ជាមន្ត្រីជំនួយការប៉ុស្តិ៍ បានដឹកនាំកំលាំងចុះមកអន្តរាគមនៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជាទីជួបជុំរបស់ក្មេងស្ទាវប្រុសស្រី ដោយសង្ស័យថាបានប្រើប្រាស់សារធាតុញៀន ព្រោះមានគេទូរស័ព្ទមករាយការណ៍។

ក្រុមប្រជាពលរដ្ឋសម្តែងក្តីបារម្ភជុំវិញបញ្ហាគ្រឿងញៀន

ក្រុមប្រជាពលរដ្ឋចំនួន ១០២នាក់ ដែលបានមកចូលរួមក្នុងវេទិកាពិគ្រោះយោបល់ស្តីពីបរិស្ថាន និងបញ្ហាការប្រើប្រាសគ្រឿងញានក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ បានលើកឡើងពីក្តីកង្វល់របស់ពួបគាត់ជុំវិញបញ្ហាកូនចៅនិងគ្រឿងញៀន។

ក្រុមប្រជាពលរដ្ឋរំពឹងទីផ្សារស្រូវឆ្នាំថ្មីប្រសើរជាងឆ្នាំចាស់

តំណាងប្រជាពលរដ្ឋមកពី ២០ភូមិ នៃឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីរំពឹងចំពោះទីផ្សារស្រូវលក់បានថ្លៃសម្រាប់ឆ្នាំខាងមុខ ខណៈដែលឆ្នាំនេះពួកគាត់រអ៊ូរថា​ទីផ្សារស្រូវចុះថោក លក់មិនសូវចំណេញ។

ប្រជាពលរដ្ឋ ត្អូញត្អែគ្មានលុយឲ្យថ្លៃពេទ្យ និងព្រួយបារម្ភ សត្វងាប់កាន់តែច្រើនឡើងៗ

មានករណី ងាប់គោ ជ្រូក មាន់ ទារ ជាបន្តបន្ទាប់ ដោយសារជំងឺសត្វ ដែលកំពុងឆ្លងរាតត្បាត ទៅតាមភូមិផ្សេងៗ។

ក្រុមស្រ្តីជាមាតាបីតាសាទរចំពោះយុទ្ធនាការផ្តល់វ៉ាក់សាំងការពារជំងឺកុមាររបស់ក្រសួងសុខាភិបាល

ក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាលស្រុកថ្មពួកនៅព្រឹកថ្ងៃអង្គារ ទី ២ ខែឧសភា ឆ្នាំ២០១៧
បានចុះធ្វើយុទ្ធនាការផ្តល់វ៉ាក់សាំង ការពារ ជំងឺសំខាន់ៗ១១ មុខ ដូចជា…

លោកគ្រូ អ្នកគ្រូកិច្ចសន្យានៅតំបន់ព្រំដែន (កម្ពុជា-ថៃ) ត្អូញត្អែពីប្រាក់ខែប្រាក់ខែមិនទាន់ធ្លាក់

លោកគ្រូ អ្នកគ្រូកិច្ចសន្យា ខ្លះនៅតំបន់ព្រំដែន (កម្ពុជា-ថៃ) ត្អូញ ត្អែពីប្រាក់ខែប្រាក់ខែមិនទាន់ធ្លាក់មកធ្វើឲ្យជីវភាពរបស់ពូកគាត់ជួបការលំបាក។

ក្រុមប្រជាពលរដ្ឋចូលរួមតាមដានទិន្នន័យប្រាក់ ចំណូលចំណាយប្រចាំឆ្នាំរបស់ ឃុំ មណ្ឌលសុខភាព និងសាលារៀន

ក្រុមប្រជាពលរដ្ឋចំនួនជាង ៣០នាក់បានចូលរួមនៅក្នុងកម្មវិធីបង្ហាញអំពីទិន្នន័យប្រាក់ ចំណូលចំណាយប្រចាំឆ្នាំ របស់ ឃុំគោគរមៀត មណ្ឌលសុខភាពបឹងត្រកួន និងប្រាក់ ចំណូលចំណាយរបស់សាលារៀន ផ្សព្វផ្យាយ តាមាំង ស្ថិត ភូមិតាមាំឃុំគោរមៀត ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ដែលរៀបចំដោយអង្គការ ទស្សនៈពិភពលោក(World Vision )។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ