សិក្ខាសាលាថ្នាក់ជាតិមួយ ស្ដីពីការលើកកម្ពស់ការស្ដារព្រៃឈើ និងតំបន់ទេសភាពក្នុងខេត្តកំពង់ធំ -ព្រះវិហ៊ា និងខេត្តសៀមរាប ដែលសហការរៀបចំដោយ រដ្ឋបាលព្រៃឈើ និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ និងអង្គការសហភាពអន្តរៈជាតិ ដើម្បីអភិរក្សធម្មជាតិ(IUCN) បានរៀបចំធ្វើនៅសណ្ឋាគារអប្សារា ខេត្តសៀមរាប។
សិក្ខាសាលានេះមានរយៈពេល ២ថ្ងៃចាប់ថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៧ ហើយតំាណាងស្ថាប័នពាក់ព័ន្ធសំខាន់ៗដែលបានចួលរួម រួមមានតំណាងក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធនិងធម្មជាតិ និងតំណាងសហគមន៍ព្រៃឈើចំនួន ២នាក់ក្នុងមួយខេត្តផងដែរ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ឃួន ម៉ុន